រូបមន្តចងចិត្តប្ដី! ដែលស្ត្រីៗគ្រប់រូបជាប្រពន្ធត្រូវតែចងចាំ និងគួរអនុវត្តន៍ឱ្យបាន

ក្នុងនាមជាប្រពន្ធម្នាក់ មិនមែនសំអាងលើភាពស្មោះត្រង់ ក្ដីស្រឡាញ់ និងការគោរពចំពោះប្ដី ធ្វើឱ្យប្ដីស្រឡាញ់អ្នកអស់មួយជីវិតនោះទេ ពេលខ្លះ បើទោះជាយើងល្អនឹងគេខ្លាំងប៉ុនណា ក៏មិនអាចបញ្ឈប់ចិត្តសាវាគេបានដែរ តែបើអ្នកចេះតិចនិច និងរូបមន្តទាំងនេះ ទោះមិនអាចបញ្ឈប់គេបាន តែយ៉ាងហោចណាស់ ក៏អាចឱ្យគេចងចាំ នៅពេលដែលគេចង់ខិលខូច ក៏គេនឹកឃើញដល់យើងដែលជាប្រពន្ធល្អដែរ។

106101839_4656595514365980_7679381079410600673_n

១. ពូកែតុបតែងខ្លួន

កុំធ្វើដូចចាស់ៗពីមុន ឱ្យតែរៀបការក្លាយជាប្រពន្ធគេ មានកូនមួយពីរ ក៏ក្លាយជាយាយចាស់ ស្បែកយារ ថ្ពាល់ធ្លាក់ សម្រស់ស្រុតចុះ លែងខ្វល់រឿងថែទាំខ្លួនឯងនោះទេ។ ជាប្រពន្ធសម័យនេះ ត្រូវតែស្អាត ចេះរៀបចំ តុបតែងខ្លួនឱ្យមើលទៅក្មេង ដើរទាន់សម័យកាល។ ម្យ៉ាងវិញទៀត ទាន់យើងនៅក្មេងដែរ ទោះរៀបការឱ្យក៏ដោយ កុំឱ្យយុវវ័យភាពរំលងទៅដោយឥតន័យ លេងខ្លួនឱ្យអស់ដៃ តែសំខាន់ត្រូវតុបតែងខ្លួនឱ្យសក្តិសមជាមនុស្សស្រីមានប្ដីមានគ្រួសារ គឺ ស្អាត ស៊ិចស៊ី តែថ្លៃថ្នូរ នៅពេលដែលយើងស្អាត ចាយសម្រស់ នោះប្ដីមិនមានស្រីក្រៅទេ ម្យ៉ាងទៀតថែមទាំងចេះថែទាំ ការពារយើងទៀត ព្រោះខ្លាចអ្នកផ្សេងបេះបាត់ ឬមកញ៉ែយើង។

106275801_4656595974365934_8705665163057289608_n

២. ពូកែធ្វើម្ហូប

ច្បាស់ណាស់ ជាមនុស្សស្រី ត្រូវតែចេះធ្វើម្ហូប ចេះរៀបចំរឿងការងារក្នុងផ្ទះ ជាពិសេសគឺ ពូកែច្នៃប្រតិដ្ឋម្ហូបអាហារ ទោះមិនសូវឆ្ងាញ់ តែសំខាន់ចេះធ្វើនូវម្ហូបដែលស្វាមីចូលចិត្តញាំ អាចធ្វើឱ្យគេញាំបានគ្រប់ពេល ទើបប្ដីមិនចេញទៅរកបាយសម្លខាងក្រៅ។

106001836_594245757952964_6052490352156205893_o

៣. ជាមនុស្សស្រីចិត្តធ្ងន់

ប្ដីខ្លាចបំផុតគឺ ប្រពន្ធដែលចិត្តធ្ងន់ ខឹងមិនចេះមាត់ក ស្ងៀមស្ងាត់ ជាសញ្ញាប្រាប់ឱ្យប្ដីប្រយ័ត្នខ្លួនហើយ។ អ្នកត្រូវជឿថា មនុស្សប្រុសខ្លាចបំផុតគឺប្រពន្ធខឹងមិនមាត់មិនក ហើយបើគេធ្វើខុសអីនោះ គេនឹងមកប្រាប់យើងឱ្យដឹងដោយខ្លួនឯង។ ម្យ៉ាងទៀត ប្រពន្ធចេះរក្សាភាពស្ងៀមស្ងាត់ គឺស្មើនឹងបង្ហាញពីភាពថ្លៃថ្នូរ ដូច្នេះប្ដីគោរពទុកដូចម្ដាយទីពីរអ៊ីចឹង។

106022355_10158586012050859_6414878195688578275_o

៤. ចិត្តមិនចង្អៀតពេក ក៏មិនតឹងតែងពេក

រឿងណាត្រូវហាមគឺហាម រឿងនាត្រូវព្រលែងក៏ព្រលែងទៅ ដូចរឿងចេញជួបមិត្តភក្តិខាងក្រៅម្ដងម្កាល មិនបាច់ទៅតឹងតែងពេកទេ នៅពេលដែលយើងចេះបើកសិទ្ធ បិទសិទ្ធខ្លះ គេនឹងខ្លាចយើង តែបើយើងតឹងតែងពេកអាចនាំឱ្យគេខូច លួចចេញក្រៅ មិនប្រាប់យើង ដល់មកវិញ ក៏បានត្រឹមឈ្លោះគ្នា ក្ដៅក្រហាយតែប៉ុណ្ណោះ៕

106025067_1765083276962862_4878898817466169819_o

106127599_4656596157699249_6757099749804127632_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ