Ads
តេស្តសមត្ថភាពរបស់អ្នកជាមួយនឹងសំណួរទាំង ៤ នេះ! ស្វែងរកចម្លើយដែលត្រឹមត្រូវ និងផ្ទៀងផ្ទាត់ចម្លើយខាងក្រោមរូបភាព

តេស្តសមត្ថភាពរបស់អ្នកជាមួយនឹងសំណួរទាំង ៤ នេះ! ស្វែងរកចម្លើយដែលត្រឹមត្រូវ និងផ្ទៀងផ្ទាត់ចម្លើយខាងក្រោមរូបភាព

ខួរក្បាលរបស់យើងត្រូវការការធ្វើការហ្វឹកហាត់ជាប្រចាំដើម្បីរក្សាភាពប៉ិនប្រសប់និងមានសុខភាពល្អដូចជាយើងត្រូវការសាច់ដុំនៅក្នុងខ្លួនរបស់យើងអោយរឹងមាំនិងសមសួន។ ដូច្នេះលំហាត់តេស្តមួយចំនួនអាចមើលទៅសាមញ្ញប៉ុន្តែក៏អាចធ្វើឱ្យអ្នកពិបាកបានដែរ។ ចង់ដឹងថាលំហាត់តេស្តនេះពិបាកឬងាយស្រួលសូមទៅមើលទាំងអស់គ្នា ហើយផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោមរូបភាព។

1. តើអ្នកណាជាអ្នកក្រ?

Ad29c05837b61a64a73f1f29b8

ស្ត្រីទាំងពីរនាក់នេះនៅលីវដូចគ្នា ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេរស់នៅក្នុងភាពក្រីក្រអស់រយៈពេលជាច្រើនឆ្នាំហើយបានខ្ចីលុយធនាគារដើម្បីសងបំណុលរបស់នាង។ តើស្រ្តីទាំងពីរនាក់នេះ ម្នាក់ណាជាអ្នកក្រ?

0fbeee5e508cc413aed568046f

7692b359cbbccb6e76bfaacdf3

ចម្លើយ៖ នាងបានចំណាយប្រាក់យ៉ាងច្រើន ទៅលើសម្លៀកបំពាក់ប្រណិត ៗ និងអាហារច្រើនជាងតម្រូវការ សម្រាប់មនុស្សម្នាក់។

2. តើគាត់អាចរត់គេចបានដោយរបៀបណា?

4cf9fb5bc6b3b7dffa1172535f

បុរសម្នាក់ត្រូវបានចាប់ជំរិតនិងចាក់សោរនៅក្នុងផ្ទះ។ ផ្ទះនេះមានទ្វារ ៤ ហើយគាត់អាចរត់គេចខ្លួនបានតាមទ្វារតែមួយប៉ុណ្ណោះ។

  • ទា្វរទី១ មានសីតុណ្ហាភាពត្រជាក់ខ្លាំងដែលធ្វើអោយគាត់ត្រជាក់កកដល់ស្លាប់នៅខាងក្រោយទ្វារ។
  • ទ្វារទី២ មានត្រីឆ្លាមដែលកំពុងឃ្លានខ្លាំងនៅខាងក្រោយទ្វារ។
  • ទ្វារទី៣ ពោរពេញទៅដោយឧស្ម័នពុលនៅខាងក្រោយទ្វារ។
  • ទ្វារទី៤ មានព្រះអាទិត្យក្តៅខ្លាំងដែលអាចឆេះអ្វីៗទាំងអស់។

សំណួរ៖ តើគាត់អាចរត់គេចបានយ៉ាងដូចម្តេច?

2968bd52eea2f425c0595c21f4

ចម្លើយ៖ គាត់អាចរត់គេចបានតាមទ្វារទី៤ ដោយរង់ចាំឱ្យដល់ពេលព្រះអាទិត្យលិច។

3. រត់គេចពីគុក

See If You Can Solve These 8 Riddles With a Twist

បុរសស្លូតត្រង់ម្នាក់ត្រូវបានចោទប្រកាន់ ហើយត្រូវបានគេចាប់ដាក់គុកនិងកាត់ទោសប្រហារជីវិត។ គាត់ត្រូវបានគេប្រាប់ថាសាលក្រមនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរថ្ងៃ។ ដូច្នេះគាត់នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះដើម្បីរៀបចំផែនការរត់គេចខ្លួន។ មានបង្អួចបើកចំហប៉ុន្តែវាខ្ពស់ពេកហើយបុរសនោះមិនអាចឡើយទៅដល់បានទេ។ ទោះយ៉ាងណាក៏ដោយគាត់មានប៉ែលមួយ (កុំសួរពីមូលហេតុ - វាទើបតែកើតឡើង) ប៉ុន្តែប្រសិនបើគាត់ចង់ជីងរូងក្រោមដីគាត់ត្រូវការចំណាយពេកយ៉ាងហោចណាស់មួយសប្តាហ៍ដើម្បីជីករូងតែគាត់មានពេលតែពីរថ្ងៃប៉ុណ្ណោះ។

សំនួរ:


តើគាត់អាចរត់គេងបានដោយវិធីណាទៅ?

See If You Can Solve These 8 Riddles With a Twist

ចម្លើយ:

គាត់មិនមានពេលវេលាដើម្បីជីករូងក្រោមដីទេប៉ុន្តែគាត់អាចជីកដីបង្កើតជាគំនរដីខ្ពស់បាន។ គាត់អាចប្រើគំនរនេះឡើយទៅដល់បង្អួចហើយរត់គេចខ្លួនតាមបង្អួច។

8. ខ្សែកដែលត្រូវបានគេលួច

Ddca9b52ec881ba247c3922eda

លោកស្រីស្មីតបានទៅប្តឹងប៉ូលីសដោយអះអាងថាខ្សែករបស់នាងបានបាត់។ នៅពេលប៉ូលីសទៅដល់ផ្ទះនាង ប៉ូលិសមិនបានឃើញសញ្ញានៃការបែកបាក់នោះទេ។ មានតែបង្អួចមួយប៉ុណ្ណោះដែលបែកបាក់។ មានភាពរញ៉េរញ៉ៃនៅខាងក្នុងផ្ទះនិងស្នាមជើងកខ្វក់នៅលើឥដ្ឋ។

នៅថ្ងៃបន្ទាប់លោកស្រីស្មីតត្រូវបានចាប់ខ្លួនពីបទឆបោក។

សំណួរ៖

ហេតុអ្វីប៉ូលិសដឹងថាលោកស្រីស្មីតឆបោក?

See If You Can Solve These 8 Riddles With a Twist

ចម្លើយ:

ប៉ូលីសបានប្រាកដថាលោកស្រីស្មីតបាននិយាយកុហកពួកគេពីព្រោះបង្អួចបានបែកពីខាងក្នុង។ ប្រសិនបើវាបែកពីខាងក្រៅបំណែកកញ្ចក់តូចៗនឹងស្ថិតនៅក្នុងបន្ទប់។

តើតេស្តនេះអ្នកអាចរកឃើញចម្លើយបានត្រឹមត្រូវទេ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោមនិងស៊ែរចែករំលែកតេស្តនេះជាមួយមិត្តភក្តិទាំងអស់របស់អ្នក!

ប្រភព៖ Brightside

អត្ថបទដោយ៖ ក្នុងស្រុក