Ads
មីងព្រឿន ផ្ទះស្អាត ទទួលបានការកោតសរសើរពីសំណាក់អភិបាលស្រុកបន្ទាយស្រី ដោយសារបរិស្ថានជុំវិញផ្ទះរបស់គាត់គឺស្អាតល្អ !

មីងព្រឿន ផ្ទះស្អាត ទទួលបានការកោតសរសើរពីសំណាក់អភិបាលស្រុកបន្ទាយស្រី ដោយសារបរិស្ថានជុំវិញផ្ទះរបស់គាត់គឺស្អាតល្អ !

ជាការពិតណាស់អនាម័យជុំវិញផ្ទះពិតជាសំខាន់សម្រាប់មនុស្សម្នាក់ដែលរស់នៅជាមួយ ហើយការសម្អាតបរិស្ថានជុំវិញផ្ទះពិតជាសំខាន់ណាស់ព្រោះវាអាចធ្វើឱ្យយើងមានអារម្មណ៍ល្អពេលដែលអ្នកក្រោកពីគេងបានឃើញ ធម្មជាតិពណ៌បៃតង ដែលអ្នកដាំដុះនោះឯង ។

ពិសេសណាស់ដែលថ្ងៃនេះ លោកអភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ បានបង្ហោះសារដែលរៀបរាប់ពីផ្ទះ មីង ព្រឿន រស់នៅស្រុកបន្ទាយស្រីដែលផ្ទះគាត់ពិតជា ស្អាត គ្មានសម្រាម បរិស្ថានជុំវិញ សុទ្ធតែ រុក្ខជាតិ ពណ៌បៃតង ពិតជាគួរឱ្យចង់រស់នៅតែម្ដង ។

ចង់ដឹងលម្អិតសូមអានលម្អិត ដែលផុសដោយ ផេកលោកអភិបាលផ្ទាល់ ៖

106268608_270427044379012_5252044651240701800_o

«មីងព្រឿន 🌺 ផ្ទះស្អាត»៖ សម្រាប់ខ្ញុំ ផ្ទះនេះគឺជាផ្ទះស្អាតជាងគេនៅក្នុងភូមិស្រែចង្ហូត ហើយប្រហែលជាផ្ទះស្អាតជាងគេនៅក្នុងឃុំរុនតាឯក រឺនៅក្នុងស្រុកបន្ទាយស្រីទាំងមូលផងក៏មិនដឹង!

ថ្ងៃមុន ជិះឡានកាត់ផ្ទះមីងព្រឿន ក៏នឹកឃើញចង់ឆៀងចូលលេងផ្ទះគាត់។ ខ្ញុំធ្លាប់បានមកដល់ផ្ទះមីងដោយចៃដន្យម្តង កាលពី៦ខែមុន ពេលដែលគាត់កំពុងជម្រះស្មៅនៅមុខផ្ទះ។ ពេលនោះខ្ញុំទើបតែបានមកដល់ទឹកដីបន្ទាយស្រី តែខ្ញុំនៅចាំបានថាផ្ទះមីងស្អាតណាស់ ស្អាតតាមបែបអ្នកជនបទ ស្អាតតាមបែបសាមញ្ញៗ ហើយអារម្មណ៍មួយនោះវាតែងតែដក់ជាប់ក្នុងចិត្តខ្ញុំជានិច្ច។ ខ្ញុំចេះតែលួចសរសើរថា មីងពិតជាអ្នកមានគំនិតមែន ទោះបីផ្ទះមីងស្ថិតនៅក្នុងតំបន់ដែលហុយដីខ្លាំងដោយសារតែផ្លូវគ្រួសក្រហម តែមីងមិនបណ្តែតបណ្តោយអោយផ្ទះរបស់មីងគគ្រិចទៅតាមយថាកម្មនោះទេ។

លើកនេះ ពិតមែនតែមកដោយមិនបានប្រាប់មុនម្តងទៀត តែមីងពិតជាមិនធ្វើអោយខ្ញុំខកបំណងមែន។ ផ្ទះមីងនៅតែស្អាត នៅតែមានរបៀប ដែលរឹតតែធ្វើអោយខ្ញុំជឿថា ភាពស្អាតគឺជាទម្លាប់ ហើយវាផុសចេញពីការអោយតម្លៃពីខាងក្នុងរបស់មនុស្សយើងម្នាក់ៗ។ មីងប្រាប់ខ្ញុំក្នុងសំដីរដឺនៗថា៖ “ខ្ញុំនៅផ្ទះ មានពេលច្រើន អត់ដឹងធ្វើអី ក៏ចេះតែធ្វើៗទៅ!” តែខ្ញុំមើលឃើញការស្រលាញ់របស់មីងទៅលើការងារនេះ។ មីងមានទម្លាប់ល្អ ហើយមីងជាមនុស្សស្អាត មីងមិនបណ្តោយអោយពេលវេលាកន្លងទៅដោយអត់ប្រយោជន៍ឡើយ។

ខ្ញុំតែងតែលួចគិតថា ប្រសិនបើផ្ទះអ្នកបន្ទាយស្រីម្នាក់ៗ សុទ្ធតែរៀបចំទុកដាក់បានល្អស្អាតដូចផ្ទះមីង មិនដឹងបន្ទាយស្រីស្រស់ត្រកាលយ៉ាងណាទេ ហើយប្រហែលជាមានអ្នកទេសចរជាច្រើន ជាពិសេសអ្នកដែលអោយតម្លៃទៅលើធម្មជាតិ នឹងមកទស្សនាដើរលេងកម្សាន្តញឹកញាប់ជាក់ជាមិនខាន។ មែន! អាចថាខ្ញុំមិនទាន់បានឃើញអស់ (ហើយបើដឹងថានៅបន្ទាយស្រីត្រង់ណាមានទៀតសូមជួយប្រាប់ផង) តែផ្ទះមីងពិតជាស្អាតមែនសម្រាប់ខ្ញុំ។ មិនមែនស្អាតដោយសារផ្ទះធំ រឺផ្ទះថ្មីទេ ហើយក៏មិនមានអ្វីមួយធំលេចធ្លោគួរអោយកត់សម្គាល់ដែរ តែភាពស្អាតនេះគឺនៅលើភាពមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ និងភាពមានគំនិតតាមបែបអ្នកជនបទតែម្តង។

ផ្ទះមីងគ្មានទឹកដក់ទេ គ្មានមូស ហើយក៏គ្មានសំរាមដែរ។ ស្លឹកឈើបោសស្អាត ពេលទំេនរមីងស្រោចទឹកផ្កា និងជម្រះស្មៅ។ មុខផ្ទះដាំផ្កា កៀនផ្ទះមានបន្លែបង្កា និងធ្នើរទុកដាំជី-ប្រទាលចម្រុះមុខ។ ដើមផ្កាខ្ពស់ទាបមានព៌ណឆ្លាស់គ្នា ខ្លះវារនៅលើដី ខ្លះវល្លិតោងឡើងទ្រើង បរិស្ថានជុំវិញឡោមព័ទ្ធទៅដើមឈើត្រឈឹងត្រឈៃ គួរជាទីមនោរម្យមែន! ហើយនេះរឹតតែបង្ហាញអោយឃើញថា មីងព្រឿនមិនមែនទើបតែចេះស្រលាញ់ធម្មជាតិកាលពីម្សិលមិញទេ។

អធ្យាស្រ័យ តែសុំអណ្តែតអណ្តូងវែងអន្លាយបន្តិចហើយ ព្រោះពាក្យ”ស្អាត”តែមួយមាត់ មិនគ្រប់គ្រាន់ដើម្បីពិពណ៌នាអារម្មណ៍ដែលខ្ញុំទទួលបានឡើយ ហើយក៏មិនយុត្តិធម៌ចំពោះការខិតខំប្រឹងប្រែងរបស់មីងព្រឿនដែរ។ តែប្រហែលជាមីងមិនបានទាំងប្រឹងផង គឺមីងគ្រាន់តែធ្វើដោយសារក្តីស្រលាញ់លើការងារនេះតែប៉ុណ្ណោះ តែដើម្បីជាការលើកទឹកចិត្ត ខ្ញុំបានសន្យាថានឹងអោយមន្ត្រីរបស់ខ្ញុំ យកថវិកាមួយចំនួនមកជូនមីង ដើម្បីជម្រុញអោយមីងបន្តរៀបចំរឹតតែស្អាតជាងនេះទៀត ហើយខ្ញុំបានសន្យាថានឹងមកមើលការរៀបចំបន្ថែមនេះម្តងទៀតនៅខែក្រោយ។ ការលើកទឹកចិត្តនេះ ខ្ញុំមិនចង់បានអ្វីមកវិញទេ សុំត្រឹមតែភាពជាគំរូល្អ ទុកគ្រាន់អោយអ្នកដទៃយកតម្រាប់តាមទៅបានហើយ ហើយក៏សង្ឃឹមថាមីងនឹងសប្បាយចិត្តចំពោះតួនាទីមួយនេះ។

ខ្ញុំសុំលាក់ទីតាំងសិន ចាំខែក្រោយ ពេលមីងរៀបចំបានស្អាតហើយ ចាំមកជួយគាំទ្រគាត់ទាំងអស់គ្នា! ខ្ញុំពិតជាចង់ដាក់ផ្ទះគាត់អោយទៅជាផ្ទះគំរូនៅក្នុងឃុំ និងបំផុសអោយមានការប្រលងប្រណាំងគ្នានៅក្នុងឃុំ ដោយយកផ្ទះគាត់ជាផ្ទះគោលដៅ។ គិតដូចខ្ញុំទេ?

#បន្ទាយស្រីទេសកាលថ្មី | #២០២០បន្ទាយស្រីស្អាត ៕

 

106373486_270427264378990_2511267233479779493_o

106532927_270427067712343_4043736365341638855_o

106536193_270426984379018_644267959482021389_o


106210033_270427347712315_8039414159243443521_o

82918406_270426907712359_1420947342013721824_o

105347282_270427154379001_648311820909723746_o

105598570_270427221045661_927809372015233136_o

105707864_270427181045665_2458961103554879141_o

105909494_270427517712298_1335656354706016535_o

106098696_270427244378992_3239726766706361493_o

75561610_270427127712337_8471958846926110974_o

75246618_270427304378986_2274973326546180889_o

83430903_270427431045640_5512920742447239357_o

105692686_270427324378984_2802883065718458893_o

105707787_270427121045671_5424605427907680194_o

106496665_270427467712303_558654745116268956_o

106592459_270427027712347_7596329679115516759_o