ពេញចិត្តខ្លាំង! ហាងបើកថ្មី បម្រើភេសជ្ជៈឆ្ងាញ់ៗ ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅទៀត

ការអាន ​ពិតជាផ្តល់ចំណេះដឹងយ៉ាងទូលំទូលាយសម្រាប់ការយល់ដឹង និងពង្រីកចំណេះដឹងទូលំទូលាយបន្ថែមទៀត ​ហេតុនេះហើយបានជាប្រទេសជឿនលឿនសព្វថ្ងៃមនុស្សជោគជ័យគឺសុទ្ធតែជាអ្នកអានសៀវភៅ។

យ៉ាងណាមិញ ​ដោយសារតែឃើញពីគុណប្រយោជន៍ដ៏ច្រើនលើសលប់នៃការអាន សព្វថ្ងៃនេះប្រទេសកម្ពុជាក៏កំពុងតែចាប់ផ្តើមយ៉ាងខ្លាំងក្លានៅក្នុងការបណ្តុះ ជម្រុញទឹកចិត្ត និងលើកកម្ពស់ការអាននៅកម្ពុជាផងដែរ ​ពិសេសគឺកុមារ និងយុវជនកម្ពុជាតែម្តង។

ហេតុនេះហើយពេលនេះទាំងសាលារៀន  ក្រសួង និងបណ្តាស្ថាប័ននានាបានជួយលើកស្ទួយការអានជាខ្លាំងនៅក្នុងរូបភាពផ្សេងៗគ្នា ​សូម្បីតែហាងអាហារ និងហាងកាហ្វេមួយចំនួនក៏បានរៀបចំសៀវភៅឱ្យអតិថិជនខ្លួនអានឱ្យឥតគិតថ្លៃទៀតផង ដោយក្នុងនោះហាងដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ ហាង Share Cafe & Milk T

106719574_151216419871082_3229920901596743194_o

107608866_151216479871076_6055748269514379083_o

ហាង Share Cafe & Milk T ត្រូវគេបានដឹងថាជាហាងដែលទើបតែបើកដំណើរការតែប៉ុណ្ណោះ ​តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនគ្រប់ស្រទាប់​  ជាពិសេសយុវវ័យតែម្តង ​ដោយសាតែហាងមួយនេះ មានបម្រើកាហ្វេ  និងតែគុជមានរសជាតិឆ្ងាញ់ពិសា ​ថែមទាំងមានបណ្ណាល័យសម្រាប់អានសៀវភៅ ធ្វេីការ ធ្វេី Assignment ជជែកគ្នា​លេងកម្សាន្ត  និងលេងហ្គេម​ទៀតផង។

បន្ថែមពីនេះហាងនេះមានការតុបតែងស្រស់ស្អាតទាក់ទាញខ្លាំង  ឯបរិយាកាសក៏ប្លែក ដោយអាចមកទទួលទានភេសជ្ជៈក៏បាន ​អានសៀវភៅក៏បាន ​ឬចង់ថតរូបលេងកម្សាន្តទៀតរឹតតែរីករាយខ្លាំងតែម្តង។

106495262_149229150069809_799797414124746883_o

107377901_151216443204413_6703207388390225987_o

104590515_149229133403144_1783383558101129555_o

គួរឱ្យដឹងផងដែរថា ហាង Share Cafe & Milk T មានទីតាំងនៅ ផ្ទះលេខ ៣១B  ផ្លូវលេខ ១៤៦ (ជិតផ្សារដេប៉ូ) ខណ្ឌទួលគោក ក្រុងភ្នំពេញ ​ឬអាចរកបានតាមរយៈ Google Map: https://goo.gl/maps/uGHnoautAdg6X1FEA ដោយអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ +855 10791079 , +855 77887838 ៕

អត្ថបទ៖ ក្នុងស្រុក

រូបភាព៖ ​FB: Share Cafe & Milk T 

105708898_149229096736481_3110343339903905627_o

106995192_150662219926502_3802180985994777753_o

106613062_151477163178341_4290688893295418964_o

106236022_151216459871078_3751905775041524349_o

100060309_139400717719319_4587561165650919424_o

107385473_702450696966827_8537764558136648790_n

107554248_152153069777417_8577881579404536771_o

102559947_139832704342787_1151411776357662720_n

105979720_149229113403146_7808742477672422039_o

អំពីអ្នកសរសេររបស់យើង៖ Writers