កាលពីព្រឹកមិញនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃើញមានការរំលែកព័ត៌មានបោកប្រាស់មួយ!!!

នៅលើបណ្ដាញសង្គម Telegram ដោយឱ្យចុចទៅលើតំណភ្ជាប់របស់វិបសាយមួយដែលមានឈ្មោះថា myxfreelance ដែលទាមទារឱ្យលោកអ្នកបំពេញលេខទូរសព្ទ និងលេខកូដដើម្បីបញ្ជាក់។

នាយកដ្ឋានសូមណែនាំដល់ប្រជាពលរដ្ឋសូមកុំចុចលើតំណភ្ជាប់ ដែលបានបង្ហាញខាងលើ ឬបំពេញលេខទូរសព្ទរបស់លោកអ្នក និងលេខកូដដើម្បីបញ្ជាក់ បើមិនដូច្នោះទេ គេនឹងអាចចូលទៅប្រើគណនី Telegram របស់លោកអ្នក ហើយបន្ទាប់មកពួកគេក៏ធ្វើការផ្ញើតំណភ្ជាប់នេះទៅឱ្យអ្នកដែលមានឈ្មោះនៅក្នុងបញ្ជី Telegram របស់អ្នកដោយស្វ័យប្រវត្តិ។ តាមការអង្កេតរបស់នាយកដ្ឋានករណីនេះគឺអាចជា ការបោកបញ្ឆោតដើម្បីពួកគេអាចចូលក្នុងគណនីរបស់លោកអ្នកដែលបន្ទាប់មកពួកគេអាចលួចយកទិន្នន័យ ឬប្រព្រឹត្តបទល្មើសឆបោកផ្សេងៗទៀតដូចជាការខ្ចីលុយជាដើម។

បើក្នុងករណីលោកអ្នកបានចុចចូលរួចទៅហើយសូមធ្វើការបិទវាចោលវិញតាមរបៀបដូចខាងក្រោម៖

- បើកម្មវិធី Telegram -> Setting -> Privacy and Security -> Active Sessions

- រកមើល Session ដែលមិនមែនជាឧបករណ៍របស់លោកអ្នក រួចធ្វើការបិទចោលដោយចុច End Session មួយនោះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

1

2

3