Ads
អ្នក​នឹង​ចង់​ទទួលទាន​ផ្លែ​ស្រកានាគប្រសិនបើបានដឹងអំពីអត្ថប្រយោជន៍របស់ផ្លែឈើនេះ!

អ្នក​នឹង​ចង់​ទទួលទាន​ផ្លែ​ស្រកានាគប្រសិនបើបានដឹងអំពីអត្ថប្រយោជន៍របស់ផ្លែឈើនេះ!

ជាធម្មតាយើងហូបផ្លែឈើគឺមិនដែលកត់សំគាល់នូវអត្ថប្រយោជន៍របស់ផ្លៃឈើសោះ មិនថាផ្លែឈើបានផ្ដល់នូវសុខភាពល្អ ឬក៏​ដូច​ជា​អាចទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺបានក៏ពុំសូវបានចាប់អារម្មណ៍ទេ។ ថ្ងៃនេះគេហទំព័រ ក្នុងស្រុក លើកយកគុណប្រយោជន៍នៃផ្លៃស្រការនាគមកចែករំលែក។

ខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពទាំង ៦ យ៉ាង ដោយគ្រាន់តែហូបផ្លែស្រកានាគស្រស់ៗ៖

ទប់ស្កាត់​ជំងឺមហារីក ៖

ផ្លែ​ស្រកានាគ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​​ដូច​ជា flavonoids, phenols  និងមាន​សមាសធាតុ ពិសេស​ៗ​ដែល​ជា​សារធាតុ​ប្រឆាំង​ទៅនឹងជំងឺមហារីក ហើយវា​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​សាហាវ​នេះ​កើតឡើងមាននៅក្នុងខ្លួនយើង។

ព្យាបាលនិងការពារពីជំងឺទឹកនោមផ្អែម ៖

ដូចបានរៀបរាប់ក្នុងចំណុចទី២មក សារធាតុសរសៃទទួលបានពីផ្លែស្រកានាគមិនត្រឹមតែមានគុណប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារទេ វាថែមទាំងជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា  ដោយវាទប់ស្កាត់ពុំឲ្យកោសិកាធ្វើការបញ្ចេញជាតិស្ករច្រើនពេក  ដែលយូរៗទៅអាចបង្កហានិភ័យនៃជំងឺទឹកនោមផ្អែម។

នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវដែលបានបោះពុម្ពផ្សាយបានឲ្យដឹងថា ផ្លែស្រកានាគមានឥទ្ធិពលវិជ្ជមានក្នុងការកាត់បន្ថយបញ្ហាទាក់ទងនឹងជំងឺទឹកនោមផ្អែម និងកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍នៃជំងឺទឹកនោមផ្អែមទៀតផង។

ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖

ផ្លែ​ស្រកានាគ គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អ​ស្ចា្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម។

កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖

ផ្លែ​ស្រកានាគ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ ។ ហើយ​បរិមាណ​ខ្ពស់​នៃ​វីតា​មីន C អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​ជំងឺ​ខ្សោយ​បេះដូង។

ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖

វីតាមីន C ដែល​មាននៅ​ក្នុង​ផ្លែ​ស្រកានាគ រួម​ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​ពង្រឹង និង​រំញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។ ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នឹង​ការពារ​រាង​កាយ​ឲ្យ​ជៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ រួម​ទាំង​រោគ​ឆ្លង​ផង​ដែរ។

សុខភាពបេះដូង

តាមរយៈការសិក្សាដូចគ្នាខាងលើនេះ គេបានរកឃើញទៀតថា ផ្លែស្រកានាគជាភ្នាក់ងារដ៏សំខាន់ក្នុងការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ និងជួយរក្សាលំនឹងនៃបរិមាណស្ករក្នុងឈាម ដែលកត្តាទាំងពីរនេះសុទ្ធតែចូលរួមចំណែកយ៉ាងចំបងក្នុងបញ្ហានៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ជាពិសេសទៅទៀតនោះ ផ្លែស្រកានាគក៏មានផ្ទុកសារធាតុខ្លាញ់ Omega 3 និង Omega 6 ដែលគេបានរកឃើញថាសារធាតុពីរប្រភេទនេះ បានជួយកំចាត់ចោលនិងកាត់បន្ថយខ្លាញ់មិនល្អតាមចរន្តឈាម។​ កត្តាទាំងអស់នេះហើយ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សរីរាង្គបេះដូងឲ្យមានដំណើរការបានយូរអង្វែង ដោយវាជួយកាត់បន្ថយនូវកម្រិតកូលេស្តេរ៉ុលមិនល្អ និងជាតិស្ករ  ដែលធ្វើឲ្យសុខភាពបេះដូងអន់ថយ។

ជា​ផ្លែឈើ​ ​ផ្ដល់​នូវ ជីវជាតិ (វីតាមីន)​ និង ​អំបិល​ខនិជ​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព និង មាន​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដែល​អាច​​ជួយ​ការពារ​ជំងឺ​បាន​ទៀត​ផង។

*** គួរឱ្យដឹងផងដែរថាបើពុកម៉ែ បងប្អូន ចង់ញ៉ាំផ្លែស្រកានាគស្រស់ៗ អាចធ្វើការកម្មង់ទិញតាមរយៈលេខទូរស័ព្ទ 010 77 70 720 / 092 79 34 20 ដោយមានទទួលបោះដុំ និងរាយផងដែរ ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបាន។


រូបភាពខាងក្រោមនេះរូបរបស់ម្ចាស់ចម្ការផ្លាល់

1

2

3

4

5

6

7

1

8

9