គេងទាំងសក់សើមគឺផ្តល់ផលអាក្រក់សម្រាប់អ្នក នេះជាហេតុផល ៦ យ៉ាងដែលអ្នកត្រូវតែសម្ងួតសក់ជានិច្ចមុនពេលចូលគេង

មានពេលខ្លះនៅពេលដែលអ្នកខ្ចិល មិនចង់រង់ចាំឲ្យសក់ស្ងួតជាមុន ហើយចូលគេងទាំងដែលសក់នៅសើម។ ជាអកុសលការគេងជាទាំងសក់នៅសើម ប្រហែលជាមិនល្អសម្រាប់អ្នកទេ។

ខណៈពេលដែលមនុស្សជាច្រើនចូលចិត្តប្រើម៉ាស៊ីនសម្ងួតសក់ ដើម្បីផ្លុំឲ្យសក់ឆាប់ស្ងួត ប៉ុន្តែការប្រើម៉ាស៊ីនសម្ងួតសក់ញឹកញាប់ពេកក៏អាចធ្វើឱ្សសក់មានបញ្ហាបានដែរ គួរអនុញ្ញាតឱ្យវាស្ងួតទាំងស្រុងមុនពេលចូលគេង វាមិនមែនជាលក្ខណៈសាមញ្ញដូចដែលយើងបានមើលឃើញនោះទេ។

ទំលាប់គេងទាំងសក់សើមអាចនាំឱ្យខូចសក់និងប៉ះពាល់សុខភាពរបស់អ្នក! ខាងក្រោមនេះគឺជាមូលហេតុ 6 យ៉ាងដែលមិនគួរដេកជាមួយសក់សើម។

1. សក់បែកចុង

សក់ស្ថិតនៅខ្សោយបំផុតនៅពេលវាសើម។ នៅពេលដែលអ្នកគេងប្រែចុះប្រែឡើង និងវិលអំឡុងពេលគេងរបស់អ្នកភាពកកិតអាចបណ្តាលឱ្យសក់របស់អ្នកបាកចុងនៅពេលវាស្ងួតវាក៏កើតជាបែកចុង។

2. ធ្វើឲ្យសក់អង្កាញ់ ជំពាក់

នៅពេលដែលអ្នកគេងសក់របស់អ្នកអាចបត់ចុះឡើងនៅលើស្រោមពូក ឬលើខ្នើយយ៉ាងងាយស្រួលហើយប្រសិនបើអ្នកមិនចង់ចំណាយពេលវេលាច្រើនរបស់អ្នកនៅព្រឹកព្រលឹមដើម្បីបំបាត់សក់របស់អ្នកធ្វើឱ្យប្រាកដថាអ្នកគួរតែសម្ងួតសក់របស់អ្នកជាមុនសិនមុននឹងចូលគេង។

3. កើតអង្គែ រមាស់ស្បែកក្បាល

នៅពេលដែលអ្នកគេង ប្រេងធម្មជាតិពីសក់សើមរបស់អ្នកអាចត្រូវបានយកចេញដោយក្រណាត់ខ្នើយដែលនឹងធ្វើឱ្យសក់រិចរិល ស្ងួត និងស្បែកក្បាលរមាស់។ ការបាត់បង់ប្រេងធម្មជាតិនៅក្នុងសក់និងស្បែកក្បាលរបស់អ្នកនឹងនាំឱ្យមានអង្គែលើស្បែកក្បាល។ សក់ដែលសើមធ្វើឲ្យខ្នើយសើម នឹងបង្កើនដល់ការលូតលាស់នៃបាក់តេរីនិងផ្សិត។

4. ឈឺក្បាល

ធ្លាប់ឆ្ងល់ពីកន្លែងឈឺក្បាលរបស់អ្នកមកពីណា? ការដេកជាមួយសក់សើមគឺមិនល្អសម្រាប់សីតុណ្ហភាពរាងកាយរបស់អ្នកនៅពេលដែលគ្រប់ផ្នែកនៃរាងកាយរបស់អ្នកនៅក្តៅប៉ុន្តែក្បាលរបស់អ្នកមានសីតុណ្ហភាពទាបវាក៏អាចបណ្តាលឱ្យអ្នកឈឺក្បាល។

5. កំណើននៃបាក់តេរី

គ្រាន់តែគិតពីខ្នើយរឺពូកនៅលើគ្រែរបស់អ្នកពេញមួយថ្ងៃ រឿងដដែលនេះគឺពេលអ្នកគេងជាមួយសក់សើម។ លើសពីនេះទឹកដែលចេញពីសក់ និងភាពកក់ក្តៅដែលចេញពីក្បាល​របស់អ្នកនឹងជួយឱ្យបាក់តេរីដែលមានគ្រោះថ្នាក់ និងផ្សិតបង្កកំណើតនៅលើខ្នើយរបស់អ្នក!

6. មុន

នៅពេលដែលខ្នើយរបស់អ្នកក្លាយទៅជាដីបង្កកំណើតដ៏ល្អឥតខ្ចោះសម្រាប់បាក់តេរី ចូររំពឹងថាស្បែកមុខរបស់អ្នកនឹងរងផលប៉ះពាល់ផងដែរ។ ការគេងជាមួយសក់សើមមិនត្រឹមតែធ្វើឲ្យខ្នើយរបស់អ្នកកខ្វក់និងលើកទឹកចិត្តដល់ការរីកលូតលាស់របស់បាក់តេរីប៉ុន្តែវាក៏បង្កើនហានិភ័យសុខភាពស្បែកមុខរបស់អ្នកផងដែរ។

ដូចដែលអ្នកអាចឃើញមានរឿងមួយនាំទៅរឿងមួយផ្សេងទៀត ដូច្នេះមុនពេលដែលអ្នកគេងជាមួយនឹងសក់សើម ចូរអ្នកគិតម្តងទៀត គួរតែសម្ងួតសក់របស់អ្នកឲ្យស្ងួតសិន!

អត្ថបទដោយ៖ វីរៈ