បុរសកម្សត់ពិការភ្នែកទាំងសងខាងហើយ ពេលនេះ ជួបទុក្ខធ្ងន់ ត្រូវលាងឈាមជាប្រចាំទៀត កំពុងជួបការខ្វះខាតថវិការយ៉ាងខ្លាំង ដង្ហោយរកជំនួយដើម្បីជួយសង្គ្រោះជីវិត

បុរសដែលជាជនពិការមានឈ្មោះ ឈីវ រដ្ឋ អាយុ ២៦ឆ្នាំ រស់នៅភូមិ ម័រ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលសព្វថ្ងៃមានតែពីរនាក់ប្ដីប្រពន្ធ ដោយហេតុបុរសរូបនេះមានជំងឺប្រចាំកាយ ពិការភ្នែក ហើយត្រូវលាងឈាមជាប្រចាំ ក្នុងចន្លោះ ៣ ទៅ៤ថ្ងៃម្ដង និងរាល់ពេលលាងឈាមម្ដងៗ គឺត្រូវចំណាយថវិការដល់ទៅ ៨០$ ហើយពុំមានមុខរបរអ្វីដើម្បីរកបានចំណូលទៀតនោះ ចំណែកឯស្ថានភាពជំងឺក៏កាន់តែធ្ងន់ធ្ងរទៅ ធ្វើឱ្យគាត់មានការខ្វះខាតថវិកាដើម្បីជួយសង្គ្រោះជីវិតក្នុងការលាងឈាម។

116869914_290427865570358_573408015074081219_n

ដោយហេតុដូចនេះ សូមបងប្អូនសប្បុរសទាំងអស់ ជួយគាត់ផង អាចជួយគាត់ដោយផ្ទាល់តាមរយៈលេខទូរសព្ទប្រពន្ធរបស់គាត់ ៖ 098 916660 បើបងប្អូនសប្បុរសជនចង់ចូលរួមបរិច្ចាកជូនគាត់តាមរយៈសមាគមក៏បាន ABA: 001717297 (Cambodian Medical Sciences Association)

យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ សីហា ២០២០ កន្លងទៅ លោកវេជ្ជបណ្ឌិត អន ស្រ៊ីម ប្រធានសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានជូននូវថវិការរបស់សមាគមចំនួន ៨០$ (ប៉ែតសិបដុល្លា) ដល់គាត់សម្រាប់ការលាងឈាមមួយលើកកន្លងមកផងដែរ។

ជំនួយរបស់លោកអ្នកគឺដើម្បីជួយបន្តជីវិតរបស់គាត់! សូមអរគុណ!

117359767_3598762290157057_2986731277130904103_n

117203031_196761178544710_131261828536780688_o (1)