ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ !!!

ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ !!!

ធ្លាប់មានអ្នកនិយាយថា ធ្វើជាមនុស្សស្រី រឹងមាំពេក មិនសូវមានសំណាងទេ តែខ្ញុំថា ធ្វើជាមនុស្សស្រីមិនសូវមានសំណាង វាក៏ល្អជាង ធ្វើជាមនុស្សស្រីដែលរងកម្ម ចាំតែទទួលរងថ្មបាក់ ការឈឺចាប់ និងការធ្វើបាបពីនរណាម្នាក់។

គេថា ធ្វើជាមនុស្សស្រីរឹងមាំពេក ហត់នឿយណាស់ ត្រូវហើយ ស៊ូហត់នឿយតែបានផល វាល្អជាង រស់នៅស្រណុកស្រួល តែត្រូវគេគាបសង្កប់ លុយតែ​ ១ម៉ឺនរៀល ក៏ចាំសុំគេឡើងផ្សារតែនោះ វាអត់មានកិត្តិយសទេ គេមើលងាយណាស់ ប៉ះចំគ្រួសារខ្លះ គេលើកទាំងបងប្អូន កូនក្មួយសាច់ឆ្ងាយគេមកមើលងាយយើងទៀត។

6f2f792a1ff1b7d4850a1428df6b90d314a0ad44

ខ្ញុំចាំតែពាក្យមួយឃ្លាទេគឺ "ទម្ពក់មិនដូចដៃ ពឹងអ្នកដទៃ មិនដូចពឹងខ្លួនឯង"​ ពេលខ្លះ​ សុខចិត្តឱ្យខ្លួនឯងហត់ ដើម្បីបានយល់ដឹង និងរឹងមាំ មានសមត្ថភាពដឹកនាំជីវិតខ្លួនឯង ប្រសើរជាងដេកចាំសំណាង ឬពឹងអ្នកផ្សេង វាគ្មានកំណើតទេ។​ បើទោះជាយើងមានប្ដីក៏ដោយ ទោះប្ដីយើងពូកែ ខ្លាំង រកលុយបានច្រើនយ៉ាងណាក៏ដោយ ចុះបយើងខ្លាំងម្នាក់ទៀត ពូកែម្នាក់ទៀត មានតម្ថភាពអាចជួយគ្នារកលុយ វាមិនកាន់តែប្រសើរទេអី​?

38b4c32228551a2073609a7489a722dc0452c25e


កុំស្ដាប់សម្ដីអ្នកណា គេថាធ្វើជាមនុស្សស្រី យកប្ដីទៅបានសុខស្រួលហើយ​ រស់នៅមិនលំបាករឿងអត់លុចាយ ជាពិេសសកុំជឿសម្ដីប្ដី "អូនមិនបាច់ធ្វើអីទេ បងអ្នករកលុយ អូនចាំតែចាយទៅ..." កុំជឿឱ្យសោះ លុយប្ដីយើងចាយក៏ចាយទៅ យកមកសន្សំកាន់តែល្អ តែយើងក៏ត្រូវតែធ្វើការរកស៊ី រកលុយដោយខ្លួនឯងដែរ ចាំលាដៃសុំលុយគេ ថ្ងៃណាគេអារម្មណ៍ល្អ គេក៏ឱ្យដោយស្នាមញញឺម ចុះពេលគេអារម្មណ៍មិនល្អ មិនឱ្យហើយ ដៀលត្មេះដល់ពូជយើងទៀត​ សួរថាសប្បាយអត់? សមមុខអត់? វាមិនស្រួលទេ គ្មានអ្វីដែលស្រួលជាង លូកដៃចាយលុយក្នុងហោប៉ាវ ឬកាបូបខ្លួនឯងឡើយ។

ធ្វើជាមនុស្សស្រីរឹងមាំ អាចនឹងមិនសូវមានសំណាង តែយ៉ាងណា វាក៏ល្អដែលយើងមានអ្វីៗគ្រប់យ៉ាង បានមកដោយកម្លាំងញើសឈាមរបស់យើង វាក៏ប្រសើរ ទោះហត់នឿយ តែក៏សមតម្លៃដែរ ...!!!៕

234fb1292a636bf456e5fefc6ba2073740cac230

183494fe81e76b2fd4a8f4b6778a6f2a3075f61d

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ