ជ្រើសរើសស្បែកជើងមួយដើម្បីដឹងថា អារម្មណ៍ពិតរបស់អ្នកចំពោះ​Crush​បែបណា?

ជ្រើសរើសស្បែកជើងគ្រីស្តាល់ដែលអ្នកចូលចិត្តនៅខាងក្រោម! ដើម្បីដឹងថា តើអារម្មណ៍ពិតប្រាកដរបស់អ្នកចំពោះ​Crush បែបណាខ្លះ? តោះ! យើងទៅមើលចម្លើយទាំងអស់គ្នា ៖

1 7555 1597377915

A. តាមពិត អ្នកក៏ព្រមទទួលស្គាល់ថា ក្រាស់របស់អ្នក គេក៏បានដឹងពីចិត្តគំនិតរបស់អ្នកចំពោះគេដែរ ព្រោះអ្នកជាមនុស្សទៀងត្រង់ មិនថាទង្វ ឬសម្ដីទេ អ្នកក៏បានបង្ហាញឱ្យគេដឹងច្បាស់ហើយ អ្នកមិនចេះលាក់បាំងទេ។ អ្នកស្រឡាញ់ អ្នកបង្ហាញឱ្យគេដឹងថាស្រឡាញ់ មិនស្រឡាញ់ អ្នកនឹងបង្ហាញអ្វីចេញមកឡើយ។ សម្រាប់អ្នក អ្នកក៏មិនបានខ្វល់ដែរថា គេគិតបែបណាចំពោះអ្នក សំខាន់អ្នកស្រឡាញ់ អ្នកក៏ត្រូវតែហ៊ានបង្ហាញចេញឱ្យគេដឹង មិនថាសូម្បីតែបង្ហាញឱ្យក្រាស់ដឹងទេ អ្នកជុំវិញក៏អ្នកមិនលាក់ដែរ។

2 Png 2299 1597377915

B. ដូចគ្នា ក្រាស់របស់អ្នក គេក៏ដឹងថាអ្នកស្រឡាញ់ ពេញចិត្តគេដែរ តែអ្នកជាមនុស្សដែលព្យាយាមលាក់បាំងណាស់ អ្នកតែងតែព្យាយាមប្រយ័ត្នប្រយែងនូវទង្វើ កាយវិការរបស់ខ្លួនឯង មិនហ៊ានសម្ដែងឱ្យគេដឹងទេ។ យ៉ាងណាមិញ អ្នកតែងស្ងៀមស្ងាត់ជានិច្ច​សូម្បីតែអ្នកដទៃ ក៏អ្នកហ៊ានឱ្យគេដឹងដែរ។ ពេលជួបមុខក្រាស់ ឬត្រូវប្រឈមមុខជាមួយនឹងគេ អារម្មណ៍អ្នកពិតជាច្របូកច្របល់ណាស់ ធ្វើអ្វីមិនត្រូវឡើយ ពេលខ្លះ អ្នកថែមទាំងញ័រដៃញ័រជើងថែមទៀតផង។ មិនថាអ្នកព្យាយាមបិទបាំង ឬគេចវេសយ៉ាងណាទេ ក៏មនុស្សដែលអ្នកស្រឡាញ់ អាចមើលដឹងពីបំណងអ្នកដែរ ព្រោះតែអារម្មណ៍របស់អ្នកបង្ហាញឱ្យគេដឹង ហើយគថែមទៀតដឹងថា អ្នកចាប់អារម្មណ៍គេយូរណាស់ហើយ ជួនកាល គេអាចនឹងកំពុងតែរង់ចាំអ្នកដូចគ្នាផងក៏ថាបាន។

3 4136 1597377915

C. អ្នកជាមនុស្សក្លាហាន មានទំនុកចិត្តចំពោះការស្រឡាញ់របស់ខ្លួនឯង ប៉ុន្តែអ្នកមានចរិតមួយគឺ មិនចូលចិត្តដេញតាមគេនោះឡើយ។ យ៉ាងណា អាចទំនងជាអ្នកមានមនុស្សដែលអ្នកចាប់អារម្មណ៍ច្រើន ប៉ុន្តែពេលខ្លះ អ្នកពិតជាមានអារម្មណ៍ស្មុគស្មាញបន្តិច។ ដូច្នេះ អ្នកក៏មិនហ៊ាននឹងសារភាពប្រាប់គេថាអ្នកស្រឡាញ់គេឡើយ។ ទោះជាយ៉ាងណា អ្នកជាមនុស្សឆាប់រំជួលចិត្ត រសើបអារម្មណ៍ ដូច្នេះ កាយវិការរបស់អ្នក គឺបង្ហាគឱ្យគេបានដឹងហើយថា អ្នកមានចិត្តលើគេ ដូច្នេះ អ្នកក៏មិនគួរស្ទាក់ស្ទើរចិត្តក្នុងការសារភាពប្រាប់គេនោះឡើយ កុំបណ្ដោយឱ្យពេលវេលាកន្លងហួសទៅទៀត ហើយក៏មិនគួរបោះបង់ ឬអស់សង្ឃឹមដែរ។

4 5092 1597377915

D.​ អ្នកជាមនុស្សពូកែគ្រប់គ្រងចិត្ត និងអារម្មណ៍ មានអាថ៌កំបាំងច្រើនណាស់ ទោះយ៉ាងណា ក្រាស់រសប់អ្នក ហាក់មិនដឹងខ្លួនទេ ថាអ្នកគិតយ៉ាងណាចំពោះគេ។ មិនថាអ្នកស្រឡាញ់គេខ្លាំងយ៉ាងណាទេ ដាច់ខាតអ្នកមិននិយាយ ហើយក៏មិនបង្ហាញអ្វីឱ្យគេដឹងដែរ អាចថាអ្នកចិត្តរឹងក៏បាន អាចថាអ្នកកំសាកក៏បានដែរ ដែលសុខចិត្តលាក់ពាក្យស្រឡាញ់នេះ។ ដូច្នេះ គ្រប់គ្នា ពិតជាពិបាកទាយ ឬស្មានពីការស្រឡាញ់របស់អ្នកខ្លាំងណាស់៕

ប្រភព ៖ iOne / ប្រាំែសម្រួល ៖ ភី អេក (ក្នុងស្រុក)