អ្នកណាមិនល្បី សាច់អាំងទឹកកាពិប្រចាំត្បូងឃ្មុំ ឆ្ងាញ់ដល់អ្នកភ្នំពេញសុខចិត្តបើកឡានដើម្បីមកញ៉ាំដល់កន្លែងទៀត (មានវីដេអូ)

បើនិយាយពីសាច់អាំង  គឺជាអាហារមួយដែលជាចំណូលចិត្តរបស់ប្រជាជនជាច្រើននៅលើពិភពលោក ដែលជាហេតុធ្វើឱ្យអាហារមួយនេះមានភាពល្បីល្បាញខ្លាំងថាស្រួលធ្វើ និងមានរសជាតិឆ្ងាញ់  ហើយសាច់អាំងនេះក៏មានប្រភេទខុសៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗផងដែរ។

សម្រាប់ប្រទេសកម្ពុជាយើងក៏និយមទទួលទានសាច់អាំងដូចគ្នា តែសាច់អាំងមួួយប្រភេទប្លែក ហើយល្បីថាឆ្ងាញ់ ដែលល្បីល្បាញទាំងជនបទ និងអ្នកភ្នំពេញដែលមានប្រភពមកពីខេត្តត្បូងឃ្មុំ ត្រូវបានគេស្គាល់ថា  គឺជា  សាច់អាំងទឹកកាពិ

83781572_575976900012954_3669356843551933586_n

118319305_334483094266568_2883850577194928632_n

Photo_2020 08 20_13 18 12 (2)

សាច់អាំងទឹកកាពិ  ត្រូវបានគេដឹងថាខេត្តត្បូងឃ្មុំគឺជាម្ចាស់រស់ជាតិដើម  ដែលយកសាច់គោ សាច់ជ្រូក គ្រឿងក្នុង និងគ្រឿងសមុទ្រយកអាំងដូចជាសាច់អាំងដទៃ  តែអ្វីដែលប្លែកខុសពីសាច់អាំងដៃនោះ គឺទឹកជ្រលក់សាច់អាំងនេះមិនមែនជាទឹកសៀង  ទឹកតៅហ៊ូ  ឬទឹកជ្រលក់ដែលយើងធ្លាប់បានឃើញនោះទេ  គឺជាទឹកជ្រលក់ដែលមានលាយកាពិ និងតៅហ៊ូ  ល្បីថាឆ្ងាញ់ខ្លាំងប្លែកមាត់។

មុខម្ហូបសាច់អាំងដែលល្បីលើទឹកជ្រលក់មួយនេះ ត្រូវបានប្រជាជនក្នុងតំប់ខេត្តត្បូងឃ្មុំ និងអ្នកភ្នំពេញទទួលស្គាល់ថាឆ្ងាញ់ប្លែកមែន  ល្បីរហូតដល់អ្នកភ្នំពេញខ្លះនឹកស្រមៃរសជាតិសាច់អាំងមួយនេះហ៊ានចំណាយពេលជិះឡានមកទទួលទានផ្ទាល់ក៏មាន  ហើយក៏មានភោជនីយដ្ឋានខ្លះក៏បានយកមុខម្ហូបនេះទៅធ្វើអាជីវកម្មនៅទីក្រុងភ្នំពេញផងដែរ  តែរសជាតិមិនឆ្ងាញ់ខ្លាំងដូចនៅក្នុងត្បូងឃ្មុំនោះឡើយ។

117893508_958394241232706_2844767351411360712_n

83587775_956786081441713_6596070001992818482_n

Photo_2020 08 20_13 15 17

Photo_2020 08 20_13 18 10 (2)

គួរឱ្យដឹងផងដែរថា សម្រាប់លោកអ្នកដែលចាប់អារម្មណ៍សាច់អាំងទឹកកាពិ ដ៏ល្បីមួយនេះបាន អាចស្វែងរកនៅ ហាង ស៉ី ធួន ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅលេីផ្លូវជាតិលេខ៨ តែម្តង ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 097 2397449/ 092 56 2202 ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

103732627_194716151851016_7814704907450433594_n

118040975_239750673841554_2115415572277257562_n

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

 

អំពីអ្នកសរសេររបស់យើង៖ Writers