គន្លឹះ៤យ៉ាងដើម្បីក្លាយជាអ្នកមាន សំខាន់តើអ្នកអាចធ្វើបានប៉ុន្មានភាគរយ?

ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវផ្តោតគំនិតរបស់អ្នកទៅលើប្រាក់ចំណូល។ ការបង្កើនប្រាក់ចំណូលឱ្យបានគ្រប់គ្រាន់ នឹងជួយអ្នកសន្សំប្រាក់បានយ៉ាងច្រើនមិនខាន។ ខាងក្រោមនេះ ជាគន្លឹះអាថ៌កំបាំងទាំង៤យ៉ាង ដើម្បីជួយអ្នកឱ្យក្លាយទៅជាអ្នកមាន តែអ្វីដែលរឹតតែសំខាន់ជាងនេះ គឺស្ថិតនៅលើខ្លួនអ្នកផ្ទាល់ អាចធ្វើបានប៉ុន្មានភាគរយដែរ?

១. វិនិយោគលើខ្លួនឯង

20200605_savings_pixabay_0

មនុស្សជោគជ័យ ត្រូវចេះវិនិយោគពេលវេលា កម្លាំង និងថវិកាដើម្បីកែលម្អខ្លួនឯង។ វិធីល្អបំផុតសម្រាប់អ្នកដើម្បីជួយអ្នកដែលខ្វះខាត គឺកុំក្លាយជាមនុស្សដែលខ្វះខាត។ អ្នកត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយខ្លួនឯងជាមុនសិន មុននឹងអ្នកជួយដល់អ្នកដទៃ។ អ្នកវិនិយោគកាន់តែច្រើននៅក្នុងខ្លួនអ្នក អ្នកក៏កាន់តែមានភាពប្រសើរឡើងកាន់តែខ្លាំង។ ការវិនិយោគលើខ្លួនឯង គឺជាការវិនិយោគដ៏ល្អបំផុត ហើយក៏ជាការវិនិយោគដែលអ្នកត្រូវតែធ្វើឱ្យខានតែបាន បើអ្នកចង់ឱ្យខ្លួនឯងមានភាពរីកចម្រើន និងសល់លុយសល់ទ្រព្យ។

២. ស្វែងរកការងារសមស្រប

Savings

អ្នកមានម្នាក់អាចមើលឃើញពីសមត្ថភាពបរិស្ថានសម្រាប់ពួកគេ ដើម្បីអភិវឌ្ឍអាជីពរបស់ពួកគេ។ នៅពេលអ្នកស្ថិតនៅលើផ្លូវត្រូវការអភិវឌ្ឍខ្លួនឯង និងបង្កើនប្រាក់ចំណូលប្រចាំខែ អ្នកប្រាកដជាមានភាគរយខ្ពស់ក្នុងការទទួលបានជោគជ័យ។ ការងារមួយមិនគ្រប់គ្រាន់ទេ អ្វីដែលអ្នកត្រូវការគឺជាមធ្យោបាយដើម្បីក្លាយជាអ្នកមាន។ ដូច្នេះ អ្នកត្រូវតែស្វែងរកការងារដែលសមស្រប អាចទទួលបានប្រាក់ចំណូលបានច្រើន ហើយប្រសិនបើអ្នកអាចមានពេលវេលាគ្រប់គ្រាន់ និងសមត្ថភាពគួរសម អ្នកគួរតែធ្វើការងារឱ្យបានច្រើន។ កាលណាអ្នកមានការងារច្រើន ចំណូលរបស់អ្នកក៏កើនឡើងតាមហ្នឹងដែរ។

៣. ពូកែធ្វើអ្វីដែលអ្នកចូលចិត្ត

Lam Giau Doanhnhansaigon 1508439157 0759

វាត្រូវការការប្តេជ្ញាចិត្ត និងការតាំងចិត្តជាចាំបាច់ ដើម្បីក្លាយជាអ្នកជំនាញជាមួយនឹងឧត្តមភាពជំនួសឱ្យកម្រិតធម្មតា។ គ្រប់ការងារសុទ្ធតែមានការលំបាកទាំងអស់ តែអ្វីដែលសំខាន់គឺស្ថិតលើលទ្ធភាពរបស់អ្នក លទ្ធផល សមិទ្ធផលក៏អាស្រ័យលើការបំពេញកិច្ចការងាររបស់អ្នកដូចគ្នា។ អ្នកដែលដឹងពីរបៀបលះបង់ចំណង់ចំណូលចិត្ត និងឆន្ទៈក្នុងការធ្វើការ តែងតែមានលទ្ធផលល្អ និងមានប្រាក់ចំណូលខ្ពស់។ ជាពិសេសគឺ ការងារដែលអ្នកស្រឡាញ់ពេញចិត្ត រឹតតែធ្វើឱ្យអ្នកឱ្យមានក្ដីសុខក្នុងការធ្វើការ និងមានឱកាសទទួលបានប្រាក់ចំណូលច្រើនផងដែរ។

៤. ប្រាក់ចំណូលពីប្រភពជាច្រើន

Tai San Bao Gom Nhung Gi 15457318038451476628368 Crop 1545731817387881060110 0759

វានឹងពិបាកក្លាយជាអ្នកមានណាស់ ប្រសិនបើអ្នកមិនមានលំហូរសាច់ប្រាក់ច្រើនសម្រាប់ខ្លួនអ្នក។ នោះចាប់ផ្តើមពីប្រាក់ចំណូលដែលមានស្រាប់ អ្នកត្រូវបង្កើនប្រាក់ចំណូលនោះ ដោយចាប់ផ្តើមបន្ថែមសាច់ប្រាក់កាន់តែច្រើនទៅក្នុងហោប៉ៅរបស់អ្នករៀងរាល់ខែ។ អ្នកគួរតែស្វែងយល់បន្ថែមអំពីលំហូរសាច់ប្រាក់នៃប្រាក់ចំណូលពីការងារមួយ ឬច្រើនដែលទាក់ទងនឹងឧស្សាហកម្មដែលអ្នកកំពុងធ្វើការ។ លំហូរការងាររបស់អ្នកត្រូវតែភ្ជាប់ជានិច្ច ដើម្បីឱ្យរាល់លំហូរសាច់ប្រាក់ចូលក្នុងហោប៉ៅរបស់អ្នក៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)