បើស្រឡាញ់គេ ត្រូវទុកគេជាដៃគូជីវិត មិនមែនទុកគេដូចជាអ្នកទោស ឬអ្នកក្រោមបញ្ជាយើងទេ

ស្នេហា​ការស្រឡាញ់ វាគឺជាការគោរព ឱ្យតម្លៃ និងជឿជាក់ទុកចិត្តលើគ្នាទៅវិញទៅមក។ លើសពីនេះ អ្នកទាំងពីរ ក៏ត្រូវតែមានការលះបង់ និងផ្ដល់ឱ្យគ្នាទៅវិញទៅមកផងដែរ មិនមែនចេះតែបញ្ជា ទាមទារ ឬបង្ខំដៃគូរបស់ខ្លួន ឱ្យធ្វើអ្វីទៅតាមតែបំណង ការចង់បាន និងសេចក្ដីត្រូវការរបស់យើងតែម្ខាងបានឡើយ។

119705650_1003686926771891_2098922844376912348_n

មុននឹងស្រឡាញ់នរណាម្នាក់ មុននឹងដាក់ចិត្តថានឹងកាន់ដៃគេ អ្នកត្រូវដឹងថា គេជាដៃគូជីវិត ជាសង្សារ ឬជាប្ដីប្រពន្ធ ជាមនុស្សដែលត្រូវដើរទន្ទឹមនឹងអ្នក ប្រគៀកស្មា កាន់ដៃ រួមចិត្ត រួមគំនិត គិតគូរជាមួយនឹងអ្នក មិនមែនជាអ្នកទោសដែលលត្រូវស្ថិតនៅក្រោមការគ្រប់គ្រង បញ្ជាលើជីវិតរបស់គេនោះទេ ហើយគេក៏មិនមែនជាអ្នកដែលចូលមកដើម្បីគាប់បម្រើយើងដែរ។

119696146_1003687006771883_2706340540394640638_n


មនុស្សស្រឡាញ់គ្នា គឺត្រូវតែចេះផ្ដល់តម្លៃដល់គ្នា មានការគោរពចំពោះគ្នា ស្មោះត្រង់នឹងគ្នា ចេះលះបង់ឱ្យគ្នា ទើបគេហៅថាជាដៃគូជីវិត។ មិនថាគេមានឋានៈតូចទាបជាងយើង ក្រខ្សត់ជាងយើងក៏ដោយ តែយើងបានសម្រេចចិត្តជ្រើសយើគេជាគូជីវិតហើយ ដូច្នេះ កុំសម្ដែង តាំងខ្លួន ឬតំឡើងឫកថាខ្លួនជាមេ ជាចៅហ្វាយ ឬជាអ្នកដឹកនាំគេឱ្យសោះ៕

119590978_1003686783438572_594903446859703097_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ