២០ ឧបករណ៍ប្រើប្រាស់ មើលទៅខុសគ្នាទាំងស្រុងពីអ្វីដែលយើងបានស្គាល់សព្វថ្ងៃ

ជារៀងរាល់ថ្ងៃយើងប្រើរបស់ប្លែកៗជាច្រើនរាប់មិនអស់ពីឧបករណ៍ផ្សេងៗ ហើយយើងមិនដឹងថាអ្វីដែលយើងប្រើគ្រប់ពេលទាំងនេះតើវាដូចទៅនឹងពេលដែលឧបករណ៍ទាំងនោះបង្ហាញខ្លួនលើកដំបូងកាលពីអតីតកាលដែរឬទេ។ ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ នៅពេលដែលយើងបានឃើញឧបករណ៍ប្រើប្រាស់ទាំងនោះកាលពីអតីកាលវាមានរូបរាងចម្លែកខុសឆ្ងាយពីបច្ចុប្បន្ន ដូចជា: Mouse ម៉ាស៊ីនបូមធូលី ចញ្ចៀនជាដើម។

Mouse កុំ​ព្យូ​ទ័​រ

20 Things That Used to Look Totally Different From What We Know Today

© SRI International - SRI International / Wikipedia ,© Elnur_ / Depositphotos

Mouse កុំព្យួទ័រដំបូងត្រូវបានបង្ហាញដល់សាធារណជននៅឯការតាំងពិពណ៌មួយនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ ១៩៦៨។ វិស្វករជនជាតិអាមេរិកលោក Douglas Engelbart ជាអ្នកបង្កើតវា។

ម៉ាស៊ីនបូមធូលី

20 Things That Used to Look Totally Different From What We Know Today

© Royalbroil / Wikipedia ,© monticello / Depositphotos

ម៉ាស៊ីនបូមធូលីត្រូវបានបង្កើតដំបូងនៅទសវត្សទី ៦០ ក្នុងសតវត្សរ៍ទី ១៩ ។ ហើយម៉ូដែលដែលយើងធ្លាប់ប្រើជាមួយម៉ាស៊ីនអគ្គិសនីត្រូវបានបង្ហាញនៅដើមសតវត្សរ៍ទី ២០ ។

ចិញ្ចៀនរៀបការ

20 Things That Used to Look Totally Different From What We Know Today

© Wikipedia ,© emaria / Depositphotos

ប្រពៃណីនៃការពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ: ចិញ្ចៀនរៀបការដំបូងគេត្រូវបានគេរកឃើញនៅអេហ្ស៊ីបបុរាណ។ ហើយរូបថតនៅខាងឆ្វេងបង្ហាញពីចិញ្ចៀនមួយនៅសតវត្សរ៍ទី ៦ ។

ម៉ាស៊ីនដកលុយអេធីអឹម

20 Things That Used to Look Totally Different From What We Know Today

© Fox Photos / Stringer / Hulton Archive / Gettyimages ,© SOPA Images / Sipa USA / East News

គំរូម៉ាស៊ីនអេធីអឹមត្រូវបានរចនាឡើងដោយលោក Luther George Simjian​ នៅឆ្នាំ ១៩៣៩។ ប៉ុន្តែដោយសារតែគុណវិបត្តិមួយចំនួនវាមិនត្រូវបានគេប្រើប្រាស់នោះទេ រហូតដល់ជាង ២០ ឆ្នាំក្រោយទើបវាត្រូវប្រើឡើងវិញ។ ហើយវាមានតែនៅក្នុងទសវត្សទី ៦០ ប៉ុណ្ណោះដែលមនុស្សចាប់ផ្តើមប្រើវា។ រូបថតខាងលើបង្ហាញពីតារាសម្តែង Reg Varney ដោយប្រើអេធីអឹមដំបូងបង្អស់នៅភាគខាងជើងនៃទីក្រុងឡុង។

ម៉ាស៊ីនផ្លុំសក់

20 Things That Used to Look Totally Different From What We Know Today

© Phrontis / Wikipedia ,© kornienkoalex / Depositphotos

អ្នករចនាម៉ូដជនជាតិបារាំងឈ្មោះ Alexander F. Godefroy បានបង្កើតម៉ាស៊ីនផ្លុំសក់នៅឆ្នាំ ១៨៩០ ប៉ុន្តែមានមនុស្សផ្សេងទៀតបានធ្វើប៉ាតង់ឧបករណ៍នេះនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩១១ - គឺលោក Gabriel Kazanjian។ ម៉ាស៊ីនផ្លុំសក់ចល័តដំបូងគេត្រូវបានលក់នៅឆ្នាំ ១៩២០ ។

ម៉ាស៊ីនត្រជាក់

20 Things That Used to Look Totally Different From What We Know Today

© Ebyabe / Wikipedia ,© shtoormann / Depositphotos

ការប៉ុនប៉ងជាច្រើនចំពោះការផលិតម៉ាស៊ីនត្រជាក់ត្រូវបានធ្វើឡើងនៅទូទាំងប្រវត្តិសាស្រ្តនៃមនុស្សជាតិទាំងមូល។ នៅឆ្នាំ ១៨៤២ វេជ្ជបណ្ឌិតអាមេរិច John Gorrie បានបង្កើតគំរូដើម A/C ម៉ាស៊ីនចម្រោះខ្យល់ត្រជាក់ដែលគាត់បានប្រើនៅបន្ទប់អ្នកជំងឺរបស់គាត់។ ជារឿងសោកស្តាយគាត់មិនមានប្រាក់គ្រប់គ្រាន់ដើម្បីផលិតម៉ាស៊ីនទាំងនេះទេ។ ប៉ុន្តែអ្នកច្នៃប្រឌិតផ្សេងទៀតបានគាំទ្រគំនិតរបស់គាត់ ហើយនៅឆ្នាំ ១៩០២ ម៉ាស៊ីនត្រជាក់អគ្គិសនីដំបូងបានលេចចេញមក។

ប្រាក់កាក់

20 Things That Used to Look Totally Different From What We Know Today

© Wikipedia ,© ARKADIUSZ ZIOLEK / East News

កាក់ត្រូវបានប្រើជារូបិយប័ណ្ណចាប់តាំងពីចុងសតវត្សទី ៧ មុនគ.ស កាក់ទាំងនេះភាគច្រើនបង្កើតឡើងពីមាសនិងប្រាក់។

ម៉ាស៊ីនឆុងកាហ្វេ

20 Things That Used to Look Totally Different From What We Know Today

© www.acosta.eu / Wikipedia ,© lokes / Depositphotos

អ្នកផលិតម៉ាស៊ីនឆុងកាហ្វេអគ្គិសនីដំបូងគេដែលមានឈ្មោះថា Wigomat (រូបថតខាងឆ្វេង) ត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៥៤។ វាត្រូវបានផលិតដោយអ្នកច្នៃប្រឌិតអាល្លឺម៉ង់ឈ្មោះ Gottlob Widmann ។

នាឡិកាឆ្លាតវៃ

20 Things That Used to Look Totally Different From What We Know Today

© Dr.K. / Wikipedia ,© Dnkography / Wikipedia

មនុស្សជាច្រើនគិតថា Apple Watch គឺជានាឡិកាវៃឆ្លាតដំបូងគេ។ ប៉ុន្តែការប៉ុនប៉ងផលិតឧបករណ៍ប្រភេទនេះត្រូវបានធ្វើឡើងមុននេះ Apple Watch ទៅទៀត។ នាឡិកាវៃឆ្លាតដំបូងបង្អស់គឺ Timex Datalink ដែលជាផលិតផលនៃកិច្ចសហការរវាងក្រុមហ៊ុន Microsoft និង Timex ។

សឺរ៉ាំងចាក់ថ្នាំ

20 Things That Used to Look Totally Different From What We Know Today

© Wikipedia ,© beerkoff1 / Depositphotos

យើងធ្លាប់ប្រើសឺរ៉ាំងចាក់ថ្នាំវេជ្ជសាស្ត្រប្រភេទប្លាស្ទិចដែលអាចបោះចោលបាន ប៉ុន្តែមុនឆ្នាំ ១៩៤៩ សឺរ៉ាំងត្រូវបានផលិតពីលោហៈ និងកញ្ចក់ហើយត្រូវបានប្រើឡើងវិញជាច្រើនដង។

ទូរទឹកកក

20 Things That Used to Look Totally Different From What We Know Today

© arogant / Depositphotos ,© aleksanderdnp / Depositphotos

ទូរទឹកកកអគ្គិសនីដំបូងបានបង្ហាញខ្លួននៅឆ្នាំ ១៩១៣ ប៉ុន្តែម៉ាស៊ីន និងម៉ាស៊ីនបញ្ចេញធាតុត្រជាក់វាមានទំហំធំណាស់ ដូច្នេះពួកគេបានយកបន្ទប់ទាំងមូលទៅភ្ជាប់នឹងផ្ទះបាយ។ ក្រៅពីនេះមានសារធាតុគីមីពុលត្រូវបានប្រើនៅក្នុងទូរទឹកកកទាំងនេះ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរនៅឆ្នាំ ១៩២៦ នៅពេលវិស្វករជនជាតិដាណឺម៉ាកឈ្មោះ Christian Steenstrup បានបង្កើតទូរទឹកកកមួយដែលមានសម្លេងស្ងាត់ និងគ្មានគ្រោះថ្នាក់ដែលអាចផ្ទុកទាំងម៉ាស៊ីននិងម៉ាស៊ីនបញ្ចេញធាតុត្រជាក់។

ឡាមកោរពុកមាត់

20 Things That Used to Look Totally Different From What We Know Today

© Sailko / Wikipedia ,© Ian_2010 / Depositphotos

ឡាមកោរពុកមាត់ដំបូងគេត្រូវបានគេរកឃើញនៅក្នុងវប្បធម៌មួយចំនួននៃយុគសំរិទ្ធ។ ពួកវាជាដែកមានរាងជាចំណិតលោកខែស្តើង។ អ្នកអាចឃើញរូបភាពមួយក្នុងចំណោមរូបភាពនៅខាងលើនេះ។

ប្រដាប់កិបក្រដាស់

20 Things That Used to Look Totally Different From What We Know Today

© Mikebartnz / Wikipedia ,© alehdats / Depositphotos

នៅឆ្នាំ ១៨៦៦ American George McGill ទទួលបានប៉ាតង់សម្រាប់ឧបករណ៍មួយដែលភ្ជាប់ពីទំព័រមួយទៅទំព័រមួយផ្សេងទៀតដោយប្រើប្រដាប់កិបក្រដាស់។

ម៉ាស៊ីនកៀបនំ

20 Things That Used to Look Totally Different From What We Know Today

© Philip Bosma / Wikipedia ,© alexlmx / Depositphotos

ម៉ាស៊ីនកៀបនំដំបូងបង្អស់បានបង្ហាញខ្លួននៅក្នុងប្រទេសហូឡង់នៅសតវត្សរ៍ទី ១៤ ។ ពួកវាត្រូវបានបង្កើតឡើងពីបន្ទះដែកចំនួន ២ ភ្ជាប់គ្នាដែលបន្ទាប់មកដាក់ក្នុងឡភ្លើង។ ហើយម៉ាស៊ីនកៀបនំអគ្គិសនីត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន General Electric ក្នុងឆ្នាំ ១៩១១ ។

ស្បែកជើងម៉ាក Nike

20 Things That Used to Look Totally Different From What We Know Today

© Courtesy of Sotheby's / MEGA / Mega Agency / East News ,© xMarshallfilms / Depositphotos

ស្បែកជើងរបស់ក្រុមហ៊ុន Nike Waffle Racer មានភាពលេចធ្លោជាយូរមកហើយប៉ុន្តែមានមនុស្សតិចតួចទេដែលដឹងថាលោក Bill Bowerman ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុននេះបានប្រើពុមដែកធម្មតាដើម្បីផលិត។ អ្នកអាចឃើញស្បែកជើងមួយក្នុងចំណោម ១២ គូដំបូងនៃស្បែកជើងទាំងនេះនៅក្នុងរូបភាពខាងលើ។ វាត្រូវបានគេជឿថាជាគូតែមួយគត់ដែលគ្មានអ្នកណាធ្លាប់ពាក់។

ម៉ាស៊ីនលក់

20 Things That Used to Look Totally Different From What We Know Today

© Momotarou2012 / Wikipedia ,© Philippe Clement / UIG Diverse / East News

ឯកសារយោងដែលគេស្គាល់ដំបូងបំផុតចំពោះម៉ាស៊ីនលក់គឺនៅក្នុងវីរភាពការងាររបស់លោក Alexandria ដែលជាវិស្វករ និងគណិតវិទូរ៉ូម៉ាំងអេហ្ស៊ីបនាសតវត្សរ៍ទី ១ ។ ម៉ាស៊ីននេះបានលេបយកកាក់និងបញ្ចេញលក់ទឹក។ ម៉ូដែលទំនើបបានបង្ហាញខ្លួននៅដើមទសវត្សឆ្នាំ ១៨៨០ ។ ពួកវាបានលក់កាតប៉ុស្តាល់ ស្រោមសំបុត្រ និងត្រា។ រូបថតខាងឆ្វេងបង្ហាញពីគំរូរបស់ម៉ាស៊ីនលក់នៅឆ្នាំ ១៩០៤ ។

ម៉ាស៊ីនកោរពុកមាត់អេឡិចត្រូនិច

20 Things That Used to Look Totally Different From What We Know Today

© Holger.Ellgaard / Wikipedia ,© ozaiachin / easyfotostock / East News

ម៉ាស៊ីនកោរពុកមាត់អេឡិចត្រូនិចដំបូងត្រូវបានបង្កើតដោយលោក John F. O’Rourke នៅឆ្នាំ ១៨៩៨ ។ ប៉ុន្តែពួកគេមិនបានផលិតជាទ្រង់ទ្រាយធំរហូតដល់ឆ្នាំ ១៩៣៧ ។

ឡានប្រណាំង

20 Things That Used to Look Totally Different From What We Know Today

© National Motor Museum / Image State / East News ,© POOL EPA / Associated Press / East News

ព្រឹត្តិការណ៍ប្រណាំងឡានដំបូងបានបង្ហាញខ្លួននៅដើមសតវត្សចុងក្រោយ។ ចាប់តាំងពីពេលនោះមកការប្រកួតមិនត្រឹមតែផ្លាស់ប្តូរច្រើនប៉ុណ្ណោះទេប៉ុន្តែរថយន្តក៏ផ្លាស់ប្តូរខ្លាំងផងដែរ។

សំឡីអនាម័យ

20 Things That Used to Look Totally Different From What We Know Today

© Science & Society Picture Library / Contributor / SSPL / Gettyimages ,© yanishevska.photo / Depositphotos

សំឡីអនាម័យដែលត្រូវបានគេអាចបោះចោលដំបូងត្រូវបានលក់ក្នុងឆ្នាំ ១៨៨៨។ ហើយសំឡីអនាម័យដែលយើងស្គាល់និងប្រើប្រាស់សព្វថ្ងៃនេះបានលេចឡើងក្នុងទសវត្សទី ៧០ នៃសតវត្សរ៍ទី ២០ ។

តេឡេបញ្ជា

20 Things That Used to Look Totally Different From What We Know Today

© Keith Schengili-Roberts / Wikipedia ,© ifeelstock / Depositphotos

ការបញ្ជាពីចម្ងាយដែលមិនធ្លាប់មានពីមុនមកគឺជាគំរូមួយដែលត្រូវបានបង្កើតឡើងដោយលោក Philco ដែលគេហៅការបញ្ជារដោយអាថ៌កំបាំង (រូបភាពខាងឆ្វេង) ។

បន្ថែមពិសេស: ឯកសណ្ឋានកីឡាការនីវាយកូនបាល់

20 Things That Used to Look Totally Different From What We Know Today

© Wikipedia ,© Yomiuri Shimbun / Associated Press / East News

សព្វថ្ងៃនេះកីឡាការិនីវាយកូនបាល់ស្លៀកសម្លៀកបំពាក់ខ្លី ប៉ុន្តែកាលពីអតីតកាលវាមិនមែនបែនេះទេ។ កាលពីអតីតកាលស្ត្រីបានស្លៀកសំពត់វែងនៅលើទីលានវាយកូនបាល់។

តើអ្វីដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលបំផុតចំពោះអត្ថបទនេះ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007