ជ្រើសរើសបាច់ផ្កាណាមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើសង្សារចាស់របស់អ្នក នៅចាំអ្នកទេ?

តោះ!ធ្វើតេស្តដោយជ្រើសរើសយកបាច់ផ្កាណាមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីចង់ដឹងថា តើសង្សារចាស់របស់អ្នកនៅនឹកនា ចងចាំអ្នកទេ បើទោះជាបែក លែងមានទំនាក់ទំនងជាមួយគ្នាហើយនោះ?

A. បាច់ផ្កា​ A

Screen Shot 2020 09 25 At 12.38.14 PM

មុនពេលចែកផ្លូវគ្នា អ្នកទាំងពីរហាក់ដូចជានៅជាមួយគ្នាយូរហើយ។ ប៉ុន្តែក្រោយមកមានរឿងជាច្រើនបានកើតឡើង ដែលបណ្តាលឱ្យភាគីទាំងពីរជ្រើសរើសផ្លូវផ្សេងដើម្បីដើររៀងៗខ្លួន។ ជីវិតសាមញ្ញនេះ ប្រហែលជាបានបំផ្លាញនូវអារម្មណ៍ តណ្ហា និងមនោសញ្ចោតនារបស់មនុស្សពីរនាក់ ដែលបណ្តាលឱ្យអ្នក និងដៃគូបាត់បង់អារម្មណ៍ និងការចងចាំសម្រាប់ស្នេហាដ៏មានន័យរបស់អ្នក។ អ្នកទាំងពីរហត់នឿយណាស់ ហើយអ្នកគិតថាជីវិតស្នេហារបស់អ្នកគឺទទេរស្អាត ហើយគួរឱ្យធុញទ្រាន់ណាស់ពេលដែលនៅក្បែរគ្នា។ ដូច្នេះការបំបែកខ្លួនគឺជាជម្រើសល្អបំផុត។ បន្ទាប់ពីបែកគ្នា អតីតអ្នកនៅតែគិតពីអ្នក តែគ្រាន់តែជាទម្លាប់ក៏ដូចជាការចងចាំដ៏ស្រស់ស្អាត ប៉ុន្តែអារម្មណ៍ដែលនឹកនោះ វាលែងដូចមុនហើយ។

B. បាច់ផ្កា B

Screen Shot 2020 09 25 At 12.38.20 PM

ជាការពិត អ្នកទាំងពីរ មិនទាន់រៀបការជាមួយគ្នាទេ។ ប្រហែលជាអ្នកទាំងពីរមានទំនាក់ទំនងមិនច្បាស់លាស់ ដោយចូលចិត្តគ្នាតែមិនហ៊ាននិយាយទេ។ វាប្រហែលជាឆន្ទៈរបស់អ្នកទាំងពីរដែលត្រូវឃ្លាតឆ្ងាយពីគ្នា។ មូលហេតុផ្សេងទៀតនៃការបែកគ្នា ក៏ជាភាពកំសាករបស់អ្នកដែរ។ ជាក់ស្តែង អ្នកមានអារម្មណ៍ចំពោះពួកគេ ប៉ុន្តែរឹងរូសមិនព្រមសារភាពទេ គ្រាន់តែអង្គុយនៅទីនោះរង់ចាំពួកគេឱ្យផ្តួចផ្តើមជាមួយអ្នកជាមុន។ ភាពអាត្មានិយមរបស់អ្នកទាំងពីរគឺខ្ពស់ពេក នឹងមិនចេះចុះចាញ់ទេ ការបញ្ចប់ទំនាក់ទំនងគឺជាការសោកស្តាយបំផុតសម្រាប់អ្នកទាំងពីរ។ ទោះបីជាបច្ចុប្បន្នពួកគេរវល់នឹងជីវិតផ្ទាល់ខ្លួនក៏ដោយ នៅពេលពួកគេនៅម្នាក់ឯង ពួកគេនៅតែនឹកអ្នកដោយមិនដឹងខ្លួន ដោយអារម្មណ៍ធូរស្បើយ និងអារម្មណ៍ស្រណុកសុខស្រួលទោះបីពួកគេមិនចង់គិតពីអ្នកក៏ដោយ។

C. បាច់ផ្កា C

Screen Shot 2020 09 25 At 12.38.26 PM

នៅក្នុងទំនាក់ទំនងនេះ អ្នកប្រហែលជាមានការសម្ងាត់មកលើពួកគេអស់រយៈពេលជាយូរមកហើយ បន្ទាប់មកចូលទៅជិតហើយបើកភ្លើងខៀវ ប៉ុន្តែភាគីម្ខាងទៀតមិនយល់ពីចេតនារបស់អ្នកទេ។ តាមពិតវាមិនមែនថាពួកគេមិនយល់នោះទេ ប៉ុន្តែពួកគេធ្វើពុតជាមិនដឹងតែប៉ុណ្ណោះ។ អតីតរបស់អ្នកដឹងពីអារម្មណ៍របស់អ្នកចំពោះគេបានល្អ ប៉ុន្តែអ្នកព្រងើយកន្តើយនឹងគេដូច្នេះអ្នកមិនចាំបាច់ប្រឈមមុខទេ។ តាមពិតពួកគេមិនចូលចិត្តអ្នកដូចអ្នកគិតទេ! នាពេលបច្ចុប្បន្ននេះគាត់ / នាងគិតអំពីអ្នកម្ដងម្កាលតែប៉ុណ្ណោះ ប៉ុន្តែគ្រាន់តែដូចជាមិត្តភក្តិដែលឃ្លាតឆ្ងាយគ្នា។ ពួកគេដឹងគុណ និងចំពោះសេចក្តីស្រឡាញ់របស់អ្នកចំពោះពួកគេច្បាស់ណាស។

D. បាច់ផ្កា D

Screen Shot 2020 09 25 At 12.38.31 PM

ទំនាក់ទំនងរវាងអ្នកទាំងពីរ មិនថាអតីតកាលជាស្នេហា ឬគ្រាន់តែជាការស្រលាញ់តែម្ខាងពិតជាមនរឹងមាំនោះឡើយ។ ដូច្នេះការចងចាំមិនមានច្រើនទេ ប្រសិនបើនៅជ្រៅវានឹងមានតែនៅខាងអ្នកប៉ុណ្ណោះ ប៉ុន្តែមនុស្សម្នាក់ទៀតពិតជាមិនមានអារម្មណ៍អ្វីទាំងអស់សម្រាប់អ្នក។ ហេតុដូច្នេះហើយ វាមិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលថាបច្ចុប្បន្នពួកគេស្ទើរតែមិនដែលនឹក ឬគិតអំពីអ្នកសូម្បីតែមួយចំណែកនៃអារម្មណ៍៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)