ប្រុស​ពេញ​ដី​ស្រី​ពេញ​នគរ​ ឈឺ​ចាប់​ហើយ​នៅ​បក​​ទៅ​រក​គេទៀត​ តើមកពីហេតុ​អី​ទៅ​ស្រីៗ?

ជារឿយៗយើងឃើញថានៅពេលមានការបែកបាក់កើតឡើងជាមួយនរណាម្នាក់ តើបេះដូងរបស់យើងនៅតែបន្តឆ្ពោះទៅរកបុរសម្នាក់នោះទៀតដែរទេ? តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីមនុស្សស្រីមួយចំនួន នៅតែត្រលប់ទៅរកសង្សារចាស់ ដែលធ្លាប់ធ្វើឱ្យខ្លួនឈឺចាប់ទៀត? ជាការពិតណាស់ ការដែលឱ្យបំភ្លេច ឬចាកចេញពីមនុស្សដែលអ្នកស្រឡាញ់វាមិនមែនជារឿងដែលងាយស្រួលនោះទេ។ មនុស្សម្នាក់ត្រូវការភាពរឹងមាំបំផុតដើម្បីទុកអនុស្សាវរីយ៍ទាំងអស់ចោល។ តើអ្នកមានបេះដូងរឹងមាំបែបនេះទេ? ខាងក្រោមនេះ អាចជាហេុផលមួយចំនួន​ ដែលធ្វើឱ្យមនុស្សស្រីនៅតែវិលត្រលប់ទៅរក ឬអភ័យឱ្យសង្សារចាស់ បើទោះជាត្រូវគេធ្វើបាប និងធ្វើឱ្យឈឺចាប់យ៉ាងណាក៏ដោយ។

១. ការស្រឡាញ់ងប់ងល់ ជាហេតុផលដែលចង់បន្ត

8f0509f8f357f4364d163eca0fca2f73

ជាការពិតណាស់ ការស្រឡាញ់ចំពោះនរណាម្នាក់គឺវាងាយណាស់ តែបើចង់ឱ្យបំភ្លេច ឬដើរចេញពីជីវិតមនុស្សដែលយើងស្រឡាញ់ វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ។ មនុស្សដែលបានដាក់ចិត្តស្រឡាញ់ហើយ គឺមិនងាយនឹងបំភ្លេចបានងាយៗទេ។ ការដែលងាចបំភ្លេច ឬដើរចេញទៅបាន លុះត្រាតែជាមនុស្សបេះដូងដែក បេះដូងថ្ម រឹងមាំណាស់ ទើបអាចធ្វើទៅបាន តែចំពោះការស្រឡាញ់ដែលងប់ងល់ គឺវានឹងធ្វើឱ្យមនុស្សទន់ជ្រាយ ហើយក៏ព្រមនៅល្ងង់ ព្រោះតែការស្រឡាញ់នេះឯង។

២. ចង់មានវត្តមានគេនៅក្នុងជីវិត

354a5af431540f3639047c9332dd76c6

ពេលខ្លះ មនុស្សស្រីគឺពិតជាល្ងង់រកលេខដាក់គ្មានពិតមែន ដោយមិនខ្វល់ទេថា ការដែលមានគេជីវិតខ្លួនឯងនឹងបែបណា ព្រោះនាងដឹងត្រឹមថា សុំត្រឹមមានគេនៅក្នុងជីវិតគឺគ្រប់គ្រាន់ហើយ។ មនុស្សស្រីអ្នកគួរតែរៀនឆ្លាតបន្តិចទៅ ត្រូវដឹងថា ការដែលមានវត្តមានគេ និងមិនមានគេ ជីវិតអ្នកពេលណាដែលល្អប្រសើរជាង។ អ្នកត្រូវជ្រើសឱ្យជីវិតអ្នកមានក្ដីសុខ និងល្អប្រសើរ ជាជាងការដែលមានវត្តមានគេ ដែលជិវិតរឹតតែដុនដាប។


៣. ត្រូវការពេលវេលាដើម្បីភ្លេច

312a083d5e1b0c7d413d45958cdd6e0b

នៅពេលដែលអ្នកនៅជាមួយនរណាម្នាក់អស់រយៈពេលជាយូរមកហើយ ពួកគេក្លាយជាទម្លាប់ និងជីវិតពាក់កណ្ដាលរបស់អ្នក ហើយអ្នកនឹងពិបាក ប្រសិនបើភ្លាមៗតម្រូវឱ្យអ្នកត្រូវរស់នៅដោយគ្មានគេ។ យើងមានទំនោរគិតថា ជីវិតគឺគ្មានអ្វីទេបើគ្មានពួកគេ។ អ្វីដែលអ្នកត្រូវយល់ថាមនុស្សមានលក្ខណៈបណ្តោះអាសន្ន ពួកគេនឹងមកហើយទៅវិញនៅពេលណាមយយ។ មានតែរឿងមួយគត់ដែលនឹងបន្តដំណើរទៅមុខទៀតគឺជីវិតរបស់យើងខ្លួនឯង។ ប៉ុន្តែសម្រាប់មនុស្សស្រីមួយចំនួន បែរជាមិនអាចធ្វើបាន ព្រោះតែមិនអាចសម្របនឹងស្ថានភាព និងពេលវេលាដែលគ្មានគេនោះនៅក្បែរ។ ចុងក្រោយ នាងក៏នៅតែត្រលប់ទៅរកស្នេហាចាស់វិញដដែល។

៤. គាត់នៅតែជាស្នេហារបស់អ្នក

ហេតុផលមួយដែលអ្នកនៅតែបន្តដើរទៅរកបុរសម្នាក់នោះ ព្រោះអ្នកគិតថាគាត់នៅតែស្រលាញ់អ្នក។ ប៉ុន្តែមិនមានអ្វីពិតនៅក្នុងរឿងនេះទេ។ ប្រសិនបើគាត់ពិតជាស្រឡាញ់អ្នក គាត់នឹងនៅដដែលហើយមិនដែលចាកចេញពីអ្នកឡើយ៕

De396117771130d786004ded815f0fd4

ប្រភព ៖ lovequotes.tips / ប្រែសម្រួល ៖ ភី អេក​ (ក្នុងស្រុក)