ទ្រាំក៏មិនចំណេញ! នេះជាសញ្ញាទាំង៨​ ដែលបញ្ជាក់ថា​ជាវេលាដែលអ្នកត្រូវតែលែងលះប្តី​ ឬប្រពន្ធអ្នកហើយ

ជីវិតរៀបការ មិនមែនជារឿងងាយស្រួលដូចយើងគិតទេ មានរឿងជាច្រើនដែលត្រូវគិត មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ​ ពិសេសគឺគិតគូពីការងារ ការរកស៊ី និងគិតគូពីអនាគតប្តីប្រពន្ធ និងកូនៗទៀតផង។ តែសម័យនេះបញ្ហាប្រេះឆានៅក្នុងជីវិតប្តីប្រពន្ធក៏មានច្រើនដែរ តែអ្នកខ្លះក៏អាចដោះស្រាយបាន តែបញ្ហាខ្លះក៏ធំ រហូតកើតកវណីលែងលះគ្នាក៏កើតមានសឹងរាល់ថ្ងៃ ។

ដូច្នេះថ្ងៃនេះមកដឹងពីរឿង៨យ៉ាង ដែលជីវិតប្តីប្រពន្ធគង់នឹងលែងលះគ្នាព្រោះតែរឿង៨យ៉ាងនេះ ៖

Divorce IStock

១. ឈ្លោះគ្នានៅក្នុងរឿងដដែលៗ

នៅពេលដែលជីវិតប្តីប្រពន្ធរបស់អ្នកចេះតែមានបញ្ហា​ ឬប្រកែកគ្នាតែរឿងដដែលៗដោយគ្មានបញ្ហាដោះស្រាយបាននោះ ហើយម្នាក់ៗហាក់បីដូចជាចេះតែឈ្លោះប្រកែកយកត្រូវរៀងៗខ្លួន គ្មានអ្នកណាអន់នោះ​​ បានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានបញ្ហាទៅមុខមុនរួចហើយ។​ ធម្មតាបើអ្នកពិតជាស្រលាញ់គ្នាពិតត្រូវការគ្នាពិត និងចង់រក្សាគ្នាពិតអ្នកពិតជារួមគ្នាដោះស្រាយបញ្ហានេះ មិនមែនទុកឱ្យវាកើតឡើងដដែលៗ​ នាំរឿងតឹងសរសៃកដាក់គ្នារហូតនោះទេ។

២. មានអារម្មណ៍ថាខ្លួនឯងអន់​ ត្រូវគេជិះជាន់មើលងាយ

ធម្មតាជីវិតប្តីប្រពន្ធ​ តែងតែមានរឿងធំតូចដាក់គ្នាចៀសមិនផុត​ សំខាន់គឺភាពអំណត់​ អាណិតស្រលាញ់​ និងអត់ឱនគ្នាឱ្យបានច្រើន។ តែក្នុងករណីអ្នកយល់ថា​​ការរស់នៅជាមួយគ្នា​ អ្នកតែងតែត្រូវបានភាគីខាងប្តី​ ឬប្រពន្ធ​ តែងតែមាក់ងាយ មើលងាយមើលថោក រិះគន់​ ជិះជាន់​មិនឱ្យតម្លៃ​  ធ្វើឱ្យអ្នកបាត់បង់តម្លៃ និងមើលទៅខ្លួនឯងអន់ក្នុងភ្នែកមនុស្សដទៃនោះ​ ជីវិតរៀបការនេះវាក៏គ្មានន័យទៀតដែរ។

8dee052e33d865396121bb6baeb552df

៣. គ្មានទំនុកចិត្តចំពោះគ្នា

ប្តីប្រពន្ធ តែមានឈ្មោះបែបនេះហើយអ្នកទាំង២ ហាក់បីដូចជាជីវិត២រូបតែ១ ពោលជាមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលជិតស្និទ្ធនឹងយើងបំផុត។ តែក្នុងពេលដែលអ្នកទាំង២ លែងជឿទុកចិត្តលើគ្នា ចេះតែសង្ស័យគ្នា​ មានរឿងមិនប្រាប់គ្នា​ តែពេលប្រាប់ហើយបែរជាមានអារម្មណ៍ថាសោកស្តាយ ឬខលបំណង ពិសេសមានរឿងអ្វីតែងតែលាក់លៀមមិនពិភាក្សាគ្នារហូតនោះ​ ជីវិតរៀបការរបស់អ្នកហាក់មិនទៅមុខឡើយ។

៤. យកកូនជាធំ​​ ឬអ្នកដទៃសំខាន់ខ្លាំងពេក

អ្នកដឹងទេ​ ជីវិតប្តីប្រពន្ធគួរតែមានពេលវេលាឱ្យគ្នាខ្លះទោះបីជារវល់យ៉ាងណាក្តី​ តែប្តី​ ឬប្រពន្ធខ្លះ ដោយសារតែយកគ្រួសារ មិត្តភក្តិ​ និងអ្នកដទៃ​ សំខាន់ខ្លាំងពេក បានធ្វើឱ្យជីវិតប្តីប្រពន្ធបាត់បង់ភាពជិតស្និទ្ធ ផ្អែមល្ហែម ហើយពេលខ្លះថែមទាំងត្រូវអ្នកដទៃអុចអាលចាក់រុករហូតប្តីប្រពន្ធប្រេះឆាគ្នាទៀត។

មួយវិញទៀត ប្តី​ ឬប្រពន្ធខ្លះ​ ពេលមានកូន ហាក់ស្រលាញ់កូនជ្រុលខ្លាំងពេក ដែលកូនទោះបីជាត្រូវស្រលាញ់ខ្លាំងតែមិនមែនស្រលាញ់រហូតដល់ទុកប្តី ឬប្រពន្ធខ្លួនឯងចោលមិនរវីរវល់ដែរ។ ការធ្វើបែបនេះអាចធ្វើឱ្យភាគីម្ខាងមានអារម្មណ៍ថាឈឺចាប់​ អន់ចិត្ត ហើយគិតថាប្តី ឬប្រពន្ធខ្លួនរៀបការនឹងខ្លួន ដោយសារតែចង់បានកូនប្រើតែប៉ុណ្ណោះ។

Unnamed

៥.​​​មិនពេញចិត្តនឹងក្រុមគ្រួសារ ឬមិត្តភក្តិ ប្តី/ប្រពន្ធខ្លួន

គេថាការរៀបការមិនមែនជារឿង២នាក់ទេ​ នោះគឺជារឿងរបស់២គ្រួសារ​ ព្រោះតែបែបនេះហើយបានជាគូស្នេហ៍ខ្លះបែកបាក់គ្នាព្រោះតែបញ្ហាគ្រួសារតែម្តង។ ហេតុនេះហើយជីវិតក្រោយពេលរៀបការ​​ ប្រសិនជាភាគីខាងប្តី​ ឬប្រពន្ធ​ សុខៗស្រាប់តែមិនពេញចិត្តនឹងគ្រួសារសាច់ថ្លៃ​ ឬមិត្តខាងប្តី/ប្រពន្ធខ្លួនហើយ​ ជីវិតប្តីប្រពន្ធអាចនឹងជួបបញ្ហាប្រេះឆាជាមិនខាន។ ពិសេសប្តីប្រពន្ធអាចនឹងមានបញ្ហាឈ្លោះប្រកែកគ្នា​ ព្រោះតែរឿងអ្នកដទៃ។ បើរស់នៅឆ្ងាយពីសាច់ញាតិមិនសូវជាមានបញ្ហាទេតែ បើដឹងថាប្តី​ ឬប្រពន្ធយើងមិនពេញចិត្តក្រុមគ្រួសារយើង​ ហើយចេះតែមានបញ្ហាមើលមុខគ្នាមិនចំព្រឹកល្ងាចហើយ មិនយូរមិនឆាប់ជីវិតប្តីប្រពន្ធអ្នកនឹងបែកបាក់។

៦. មានបញ្ហារឿងលើគ្រែ

អ្នកណាថាជីវិតប្តីប្រពន្ធសំខាន់តែរឿងការយល់ចិត្ត​ និងអត្តចរិតអាចរស់នៅជាមួយគ្នាបាននោះ​ សូម្បីតែកត្តាផ្លូវភេទ រឿងលើគ្រែក៏ជះឥទ្ធិពលលើជីវិតប្តីប្រពន្ធដែរ។ ក្នុងករណីប្តី ឬប្រពន្ធអ្នកមិនសូវជាពូកែផ្គាប់ផ្គន់រឿងលើគ្រែ​ ពិសេសមិនសូវផ្តល់តម្រូវការលើគ្រែបានញឹកញាប់តាមតម្រូវការទេ​ ជីវិតប្តីប្រពន្ធនឹងមានតែភាពល្អក់កករ យូរៗទៅនឹងធ្វើឱ្យជិនណាយគ្នា រហូតស្វែងរកដៃគូក្រៅផ្ទះ​ ថែមប្រឈមមុខនឹងការលែងលះគ្នាមិនខាន។

៧. បាត់បង់ក្តីស្រលាញ់ និងភាពជិតស្និទ្ធ

នេះជាកត្តាចម្បងមួយដែលនាំឱ្យជីវិតរៀបការបែកបាក់ នោះគឺការបាត់បង់ក្តីស្រលាញ់ និងលែងមានភាពជិតស្និទ្ធដូចមុន។ ធម្មតាបើមានចិត្តស្រលាញ់គ្នា អ្នកទាំង២គង់តែប្រើប្រាស់គ្រប់វិធីដើម្បីរស់នៅជាមួយគ្នា និងរក្សាគ្នាទុក។ ហើយប្រសិនជាអ្នកនៅតែស្រលាញ់គ្នា ស្និទ្ធស្នាលគ្នាបាត់មុខគ្នាមិនបាននោះ អ្នកនឹងមិនអាចបាត់មុខគ្នាបានទេ​ គឺជិវិតខ្វះគ្នាមិនបាន។ តែក្នុងពេលដែលបាត់បង់ក្តីស្រលាញ់ និងភាពស្និទ្ធស្នាលហើយ វាក៏ដល់ពេលដែលជីវិតរៀបការនេះត្រូវបានបញ្ចប់ដូចគ្នា។

Shutterstock_1043592691 1187x791 1187x791

៨. មិនចេះអត់ឱន​ ឬសុំទោសគ្នា

ជីវិតរៀបការនេះប្រេះឆា ប្រសិនជារាល់ពេលមានបញ្ហា​ ឬមានរឿងឈ្លោះប្រកែកគ្នា​ អ្នកទាំង២ចេះតែបញ្ចប់រឿងដោយការតឹងសសៃកដាក់គ្នា​ ជះកំហឹងដាក់គ្នា និងការមិននិយាយរកគ្នាអស់រយៈពេលជាច្រើនថ្ងៃ​ ឬចូលគេងទាំងកំហឹងក្នុងខ្លួន។​ ដឹងទេមិនថាជីវិតគូ ឬប្តីប្រពន្ធ ការចេះអត់ឱបឱ្យគ្នា និងអភ័យទោសដាក់គ្នាជារឿងសំខាន់ណាស់ ពោលម្នាក់ៗត្រូវតែចេះលើកដាក់ ចេះអន់រៀងៗខ្លួន ចេះចាញ់គ្នា និងចេះសុំទោសគ្នាទៅវិញទៅមកទើបជាការល្អ។ តែមិនមែនជារឿងដែលត្រូវអនុវត្តតែម្ខាងទេ ពោលបើម្ខាងខ្លាំងម្ខាងទៀតអន់ទៅ ជីវិតប្តីប្រពន្ធនឹងគ្មានរឿងធំដុំទេ។ តែបើនៅតែមានបញ្ហាបែបនេះ គឺជាពេលដែលត្រុវលែងលះហើយ៕

អត្ថបទ៖ ក្នុងស្រុក

Divorce Home V2

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers