ទំនប់វារីអគ្គិសនីខេត្តកំពត បានបើកហើយ សូមបងប្អូននៅតាមដងព្រែកធ្វើការប្រុងប្រយ័ត្ន

នាព្រឹកថ្ងៃទី ១៧ តុលា ២០២០នេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានចេញសេចក្ដីប្រកាសជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅអមសងខាងដងព្រែកកំពង់បាយ ឱ្យបានជ្រាបថា ដោយហេតុស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧០០ នាទីព្រឹកនេះ មានកម្ពស់ ១៤៨.៨៩ម ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ ម៣/វិនាទី។

ហេតុដូចនេះ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះ ទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់ នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់រាល់ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ៕

121537327_148305827007321_6582912841325304106_n

121673152_148305847007319_329229388844900400_n

121828822_148305810340656_642037184990956525_n