ឆ្នាំខ្មែរ បញ្ជាក់ពីបុគ្គលិកលក្ខណៈពីធម្មជាតិរបស់អ្នក!

តោះ! សាកល្បងមើលជតារាសី និងអត្តចរិតពីកំណើតរបស់អ្នក តាមរយៈឆ្នាំកំណើតដែលយើងរាប់តាមខ្មែរ តើអ្នកកើតឆ្នាំអីដែរ?

១. ឆ្នាំជូត (ធាតុទឹក ពង្សទេវតាប្រុស)

ជាមនុស្សរួសរាយរាក់ទាក់ មានភាពទាក់ទាញ ងាយចូលចំណោមគេចុះ ជាមនុស្សដែលពូកែខាងផ្នែកទំនាក់ទំនង។

1

២.ឆ្នាំឆ្លូវ (ធាតុដី ពង្សមនុស្សប្រុស)

ជាមនុស្សមានសមត្ថភាពទប់ទល់ជាមួយនឹងបញ្ហាគ្រប់កាលៈទេសៈ ពួកគេតែងតែទទួលបានជោគជ័យ និងការគោរព ដោយសារតែទំនុកចិត្ត និងសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ។

2

៣. ខាល (ធាតុឈើ ពង្សយក្សស្រី)

ជាមនុស្សចូលចិត្តឯករាជ្យ ភាពស្មើគ្នា និងមានទំនួលខុសត្រូវខ្ពស់ក្នុងរឿងការងារ។ ពួកគេអាចគ្រប់គ្រងខ្លួនឯងបានពេលជួបបញ្ហា ហើយតែងតែផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងជានិច្ច។

3

៤. ឆ្នាំថោះ (ធាតុឈើ ពង្សមនុស្សស្រី)

ជាមនុស្សប៉ិនប្រសព្វក្នុងរឿងការងារ និងពូកែយកចិត្តអ្នកដទៃ និងមានមនុស្សស្រឡាញ់រាប់អានច្រើន។ ពួកគេជាមនុស្សដែលចេះរីករាយជាមួយខ្លួនឯង តែក៏ឯកាខ្លាំងណាស់ដែរពេលខ្លះ។

4

៥. ឆ្នាំរោង (ធាតុមាស ពង្សទេវតាប្រុស)

ជាមនុស្សមានមន្តស្នេហ៍ និងពោរពេញដោយ ថាមពល។ ពួកគេក៏មានភាពឆ្លាតវៃ ប៉ិនប្រសព្វ និងមានគោលដៅផ្ទាល់ខ្លួន ដោយជឿជាក់ថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ។

5

៦. ឆ្នាំម្សាញ់ (ធាតុភ្លើងពង្សមនុស្សប្រុស)

ជាមនុស្សដែលមានសន្ដានចិត្តល្អ ចូលចិត្តធ្វើបុណ្យ និងជួយដល់អ្នកដទៃ។ ពួកគេសប្បាយចិត្តជាមួយនឹងអ្វីដែលគេបានធ្វើ ប៉ុន្តែមនុស្សនេះក៏ពូកែប្រចណ្ឌណាស់ដែរ។

6

៧. ឆ្នាំមមី (ធាតុភ្លើង ពង្សទេវតាស្រី)

ជាបុគ្គលខំប្រឹងធ្វើការដើម្បីទទួលបានភាពជោគជ័យ ចូលចិត្តឯករាជ្យ និងពូកែវោហាសព្ទ ប៉ុន្តែបុគ្គលនេះ ក៏មានចិត្តឆេវឆាវណាស់ដែរ។

7

៨. ឆ្នាំមមែ (ធាតុទឹក ពង្សទេវតាស្រី)

ជាមនុស្សចិត្តល្អ ចេះជួយអ្នកដទៃ និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់។ ប៉ុន្តែពេលខ្លះមនុស្សនេះ ក៏អាចក្លាយទៅជាមនុស្សអាត្មានិយមបានដែរ។

8

៩. ឆ្នាំវក (ធាតុដែក ពង្សយក្សប្រុស)

ជាមនុស្សវៃឆ្លាត រហ័សរហួន និងប៉ិនប្រសព្វក្នុងការធ្វើការងារ ប៉ុន្តែពេលខ្លះ ពួកគេមានទំនុកចិត្ត និងមោទកភាពលើខ្លួនឯងខ្លាំងពេក នឹងអាចធ្វើឱ្យពួកគេក្លាយទៅជាខកបំណងទៅវិញ។

9

១០. ឆ្នាំរកា (ធាតុដែក ពង្សយក្សប្រុស)

ជាមនុស្សឧស្សាហ៍ព្យាយាម សង្វាតនឹងការងារ មានភាពស្មោះត្រង់ចំពោះខ្លួនឯង។ ប៉ុន្តែពួកគេក៏ជាមនុស្សមានចិត្តឆេវឆាវ និងប្រកាន់ច្រើនផងដែរ។

10

១១. ឆ្នាំច ​(ធាតុដី ពង្សយក្សស្រី)

ជាមនុស្សយុត្តិធម៌ ច្បាប់វិន័យត្រឹមត្រូវ ចូលចិត្តដោះស្រាយបញ្ហា និងរកដំណោះស្រាយជួយដល់អ្នកដទៃ។ ប៉ុន្តែបុគ្គលនេះ មិនងាយលើកលែងទោសឱ្យមនុស្សដែលគេស្អប់ងាយៗឡើយ។

11

១២. ឆ្នាំកុរ (ធាតុទឹក ពង្សមនុស្សស្រី)

ជាមនុស្សចេះអត់ឱន ចិត្តល្អ មានចិត្តស្មោះសរ។ ពួកគេតែងតែមានភាពឆ្លាតវៃក្នុងការប្រកួតប្រជែង និងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីក្ដីសុខខ្លួនគេ៕

12

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក