ស្រីៗត្រូវចាំ! ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល

អ្នកណាខ្លះធ្លាប់ឮពាក្យមួយឃ្លានេះ ជាពិសេសគឺ សម្រាប់បងៗ ប្អូនៗស្រីៗ ដែលមានប្ដី មានគ្រួសាររួច "ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល" តាមពិតមួយឃ្លានេះ គេប្រើសម្រាប់មនុស្សទូទៅ ក្នុងកាលៈទេសៈខ្លះ យើងមិនគួរធ្វើខ្លួនឯងខ្លាំងពេកទេ យើងត្រូវតែចេះរៀនបត់បែន មនុស្សយើងបើកាលណាធ្វើខ្លាំង តាំងចិត្តខ្លាំងពេក មុខតែស៊ីអំបិលហើយ។

127662762_715479062719093_1353486962470943169_o

យ៉ាងណាមិញ ក្នុអអត្ថបទមួយនេះ ក៏ចង់ផ្ញើជូនជាពិសេសសម្រាប់បងប្អូនស្ត្រីៗទាំងឡាយ ក្នុងការប្រើជីវិតនៅក្នុងគ្រួសារ ជាពិសេសគឺឥរិយាបថជាមួយនឹងស្វាមី អ្នកគប្បីបន្ទន់កាយបន្ទន់ចិត្តខ្លះជាមួយនឹងគាត់ អាចនិយាយបានថា ជាការគោរព និងឱ្យតម្លៃដល់មេគ្រួសារផងដែរ ព្រោះមនុស្សប្រុស គាត់មិនចូលចិត្តឱ្យប្រពន្ធដែលជាមនុស្សស្រីមកត្រួតត្រាគាត់នោះឡើយ។

127764216_715756166024716_511187183395151328_o

ដូច្នេះហើយ អ្នកក៏គួរតែរៀនយល់ និងស្គាល់ពីអាកប្បកិរិយាក្នុងនាមជាភរិយាល្អម្នាក់ គឺត្រូវចេះឱនលំទោន និងគោរពប្រតិបត្តិចំពោះស្វាមីឱ្យបានល្អ ជាពិសេសគឺ​ មិនបាច់ខ្លាំង តាំងខ្លួនធ្វើការរកលុយដោយខ្លួនឯង ដោយសម្អាងថា មិនចាយលុយប្ដីទេ ចាយលុយខ្លួនឯងវិញមានសេរីភាព សប្បាយចិត្តជាងនោះ បើអ្នកគិតបែបនេះ គឺអ្នកកំពុងតែគិតខុសហើយ។

អ្នកធ្លាប់ឮទេថា មនុស្សស្រីតែរឹងមាំពេក តាំងខ្លួនអ្នកខ្លាំងពេក គឺមិនមានសំណាង ទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីនោះទេ។ ដូច្នេះ អ្នកត្រូវប្រកាន់ខ្ជាប់ និងអនុម័តពាក្យមួយឃ្លាគឺ "មាយាស្ត្រីមាន១០០ជំពូក"

127983967_715756152691384_9184505352223073157_o

ជាមនុស្សស្រីរឹងមាំ ចេះធ្វើការរកលុយដោយខ្លួនឯងគឺល្អណាស់ យ៉ាងហោចគឺ មិនបាច់ឱ្យអ្នកណាមកមើលងាយ ឬត្រួតត្រាលើជិវិតយើង។ តែយ៉ាងណាមិញ ប្រសិនបើអ្នកជាស្ត្រីដែលឆ្លាត ពូកែ អ្នកមិនត្រូវប្រកាន់នូវគំនិត "មិនចាយលុយប្ដីខ្លាចអន់នោះទេ" ព្រោះថា បើអ្នកមិនចាយលុយប្ដី គឺមានន័យថាអ្នកជាប្រពន្ធល្ងង់ ព្រោះបើប្រពន្ធមិនចាយលុយប្ដីហើយនោះ ប្ដីប្រាកដជាយកទៅឱ្យស្រីខាងក្រៅចាយជំនួស មិនអ៊ីចឹងទេគឺ ទៅប៉ាវពួកម៉ាកស៊ីផឹកខ្ទេចអស់ហើយ។

128333535_715700539363612_5134501405065823777_n

អ្នកណាថាយើងអន់ ចាយលុយប្ដីក៏ថាទៅ កុំឱ្យគេមើលងាយយើងថាយើងភ្លើ យើងល្ងង់ មិនចេះចាយលុយប្ដី សុខចិត្តឱ្យប្ដីយលលុយទៅឱ្យស្រីចាយជំនួស។ មនុស្សស្រីសុខចិត្តធ្វើខ្លួនឯង សំខាន់អាចក្ដោបក្ដាប់ គ្រប់គ្រងលើចំណូលដែលប្ដីរកបាន។ ម្យ៉ាងវិញទៀត អ្នកដែលថាយើងអន់ចាយលុយប្ដីហ្នឹង មិនស្រួលគេគ្មានសំណាងបានចាយលុយប្ដីផង ព្រោះរវល់តែចាយលុយខ្លួនឯង ចិត្តខ្លាំងស៊ីអំបិលប្រហុកហើយ។

128337076_716991575901175_5052208100234957554_n

អ៊ីចឹងហើយ អ្នកត្រូវឆ្លាត ប្រកាន់ពាក្យមួយឃ្លាថា "លុយប្ដី ក៏ដូចលុយប្រពន្ធ តែលុយប្រពន្ធគឺជាលុយប្រពន្ធ ប្ដីគ្មានចំណែក" ច្បាស់ណាស់គឺ លុយយើងរកបាន យើងត្រូវយកទុកដាក់សន្សំសំចៃ ដើម្បីតទៅថ្ងៃមុខ និងដើម្បីកូនៗ ចំណែកលុយប្ដីរកបាន ក៏ត្រូវតែយកមក ដើម្បីចំណាយចាយវាយប្រចាំថ្ងៃ ព្រោះប្ដីធ្វើការរកលុយ ត្រូវតែមានចំណែកចាយវាយលុយផ្ទះ ចាយវាយជាមួយប្រពន្ធកូន ហើយបើប្រពន្ធពូកែអស្ចារ្យគឺ ត្រូវទុកដាក់ និងចាត់ចែងលុយកាក់ឱ្យក្លាយជាទ្រព្យដ៏គង់វង្ស ទើបហៅថា ល្អប្រពៃ៕

128645771_715756112691388_8611843274469224732_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖