ម្ហូបឆ្ងាញ់មិនបាច់អស់លុយទិញគេ!​តោះរៀនពីរបៀបធ្វើស៊ុប«យ៉ាវហន»

ម្ហូបអាហារជាច្រើនមុខណាស់ ដែលប្រជាជនខ្មែរនិយមទទួលទានលានជួបជុំគ្រួសារ និងទទួលទានជាអាហារសម្រន់នៅពេលល្ងាចៗ។ ​ដោយក្នុងនោះ ម្ហូប ​យ៉ាវហន ​ឬស៊ុប ​យ៉ាវហ៊ន ​ក៏ជាមុខម្ហូបដែលមានការពេញនិយមផងដែរសម្រាប់ប្រជាជនខ្មែរ ​តែទាល់តែទៅទទួលទាននៅហាងខាងក្រៅ។

តែពេលនេះមិនបាច់ពិបាកទៀតទេ ​ម្ហូប ​យ៉ាវហន ​ក៏អាចរៀនធ្វើនៅផ្ទះដោយខ្លួនឯងបានដែរ ​ជាមួយនឹងរបៀបធ្វើងាយៗដូចខាងក្រោមនេះ ៖

#រប្រៀបធ្វើ យ៉ាវហន

#គ្រឿងផ្សំ

-សាច់គោ បង្គា មុឹក …

-បន្លែ ស្ពៃបូកគោ ត្រកួនចិន ផ្សិត .....

-ខ្ទិះដូង ( ខ្ទិះដើម )

-ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ ( ចង់បានសម្លរក្រហមល្អ ដាក់អោយច្រើនបន្តិច )

-កាពិ ( ដាក់ក៍បាន មិនដាក់ក៍បាន តាមការចូលចិត្ត )

-គ្រឿងសាតេ

-ប្រេងអូលីវ

-ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង

-ទឹកស៊ុប ( អត់ទឹកស៊ុបអាចប្រើទឹកជំនួសបាន )

-ស្លឹកក្រូចសើច

-ខ្ទឹមសចិញ្ច្រាំអោយម៉ត់


-សណ្ដែកដីលីង បុកអោយរៀងម៉ត់បន្តិច។

57154580_2050170205106249_1648626542349123584_n

#វិធីធ្វើ

ដាក់ឆ្នាំងទុកអោយក្ដៅ រួចដាក់ខ្ទិះដូងចូល ទុកអោយពុះ ហើយដាក់ ស្លឹកក្រូចសើច ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសក្រៀម គ្រឿងសាតេ រួចកូរអោយរលាយចូលគ្នាអស់ ទុកអោយពុះឡើងឈ្ងុយ។

បន្ទាប់មកដាក់ ស្ករត្នោត ម្សៅស៊ុប អំបិល ប៊ីចេង ប្រេងអូលីវ និង ទឹកដោះគោខាប់ចូលបន្តិច កូរអោយសព្វជាមួយគ្រឿង។

រួចចាក់ទឹកស៊ុប រឺ ទឹកដូងចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត (មុខម្ហូបនេះធ្វើកុំអោយប្រៃ) ទើបដាក់សណ្ដែកដីចូល កូរអោយសព្វ រួចជាការស្រេច ។

ដួសចេញមកដាក់ឆ្នាំងដែលត្រូវទទួលទាន ហើយមកដាក់លើចង្កានវិញ ដោយប្រើភ្លើងតិចៗ និងដាក់ ជាមួយសាច់គោ គ្រឿងសមុទ្យ តាមការចូលចិត្តរបស់លោកអ្នក ជ្រលក់ជាមួយទឹកតៅហ៊ូ ។

57338864_2050170048439598_5017524728131223552_n

57240575_2050170095106260_3377475810997829632_n

#របៀបធ្វើទឹកតៅហ៊ូ

ដាក់ខ្លាញ់ចូលក្នុងខ្ទះ ដាក់ខ្ទឹមសបំពងចូលអោយឈ្ងុយ រួចដាក់តៅហ៊ូ ( តៅហ៊ូដប ) ហើយដាក់ស្ករស និង ប៊ីចេងបន្តិច កូរអោយសព្វចូលជាតិ ភ្លក់មើលអោយល្មមកុំអោយប្រៃពេក រួចជាការស្រេច ៕

ប្រភព៖ ហ្វេសប៊ុក

57164012_2050170158439587_8420897826124333056_n

58003949_2050170238439579_319362897568333824_n

57122272_2050170268439576_1752136684406833152_n