ពេល​ធុញ​ថប់​ឬ​ស្រ្តេស​ខ្លាំង តិច​ទៅ​អនុវត្ត ៦ វិធី​នេះ គឺ​មាន​តែ​ស្រេ្តស​លើស​ដើម

បញ្ហា​នៅ​កន្លែង​ការងារ ក្នុង​គ្រួសារ ឬ​បញ្ហា​បុគ្គល​លើ​ទំនាក់ទំនង​ស្នេហា​និង​មិត្តភក្តិ ជា​ទូទៅ​រមែង​បង្កើត​ជា​ភាព​ធុញថប់ និង​ការ​ស្រ្តេស​សម្រាប់​អ្នក​ជា​ញឹកញយ។ ម្យ៉ាង​ទៀត​អាច​ថា​ពេល​ខ្លះ​ទៅ មិន​មាន​រឿង​អ្វី​សោះ ក៏​ស្រាប់​តែ​ស្ត្រេស​ដោយ​គ្មាន​មូលហេតុ ហើយ​អ្នក​ក៏​ព្យាយាម​រិះរក​វិធី​ដើម្បី​ឲ្យ​រំសាយ​អារម្មណ៍​មួយ​នោះ​ចេញ​ពី​ខ្លួន។

ជាមួយ​ការ​អនុវត្ត​វិធី​កាត់​បន្ថយ​ស្ត្រេស​អ្នក​ខ្លះ ក៏​ធ្វើ​ទៅ​ត្រូវ តែ​ខ្លះ​ទៀត​បើ​ជ្រើស​រើស​វិធី​ដូច​បង្ហាញ​ខាង​ក្រោម​ទាំង ៦ គឺ​មាន​តែ​នាំ​ការ​ស្រ្តេស​ចូល​ក្នុង​ខួរក្បាល​លើស​ដើម៖

៦) ទម្លាប់​ទៅ​បរិភោគ​អាហារ​សម្រន់​ច្រើន

Depressed And Sad Woman In Kitchen

អាហារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ការ​ហូបចុក​ទៀងទាត់​ក៏​ជា​តម្រូវការ​នៃ​សារពាង្គកាយ​របស់​អ្នក​ផង​ដែរ។ ប៉ុន្តែ​សម្រាប់​ការ​ហូប​អាហារ​សម្រន់​ច្រើន​លើសលប់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ស្រ្តេស​ហើយ​មិន​ដឹង​ធ្វើ​អ្វី បែរ​ជា​ទៅ​ចាប់​យក​ការ​បរិភោគ​អាហារ​សម្រន់ ដែល​ភាគ​ច្រើន​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ខ្ពស់ គឺ​វា​មាន​តែ​នាំ​ឲ្យ​រាងកាយ​អ្នក​ចុះ​ទ្រុឌទ្រោម​លើស​ដើម​ទេ។

ត្រង់​ចំណុច​នេះ​បើ​អ្នក​ចូលចិត្ត​ការ​បរិភោគ អ៊ីចឹង​គួរ​ទៅ​ចម្អិន​អាហារ​ណា​មួយ​សម្រាប់​ខ្លួន​ឯង ដែល​មាន​ជាតិ​បន្លែ ឬ​ជាតិ​វីតាមីន​ជួយ​ដល់​ខ្លួន​ប្រាណ​ច្រើន​ល្អ​ជាង។

៥) ទម្លាប់​ទៅ​បរិភោគ​កាហ្វេ​ច្រើន

2

មនុស្ស​ជា​ច្រើន​គិត​ថា ពេល​នឿយ.ហត់​ខ្លាំង ធុញ​ថប់​ខ្លាំង ការ​ទទួល​ទាន​កាហ្វេ​គឺ​ជា​រឿង​ល្អ​បំផុត។ ជា​ការ​ពិត​បើ​ត្រឹម​មួយ​កែវ​ដូច​ទម្លាប់​ប្រចាំ​ថ្ងៃ​អ្វី​នោះ​គឺ​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​សម្រុក​ទទួល​ទាន ២-៣ លើក​ក្នុង​មួយ​ថ្ងៃ វា​រុញ​ឲ្យ​សារធាតុ​កាហ្វេអ៊ីន​ធ្លាក់​ចូល​ទៅ​ក្នុង​សារពាង្គកាយ​ច្រើន ហើយ​ជា​ទូទៅ​វា​មិន​ល្អ​នោះ​ទេ បើ​ខ្លួន​ប្រាណ​អ្នក​ទទួល​យក​វា​ច្រើន​ពេក។ យើង​ណែនាំ​ឲ្យ​អ្នក​គួរ​បរិភោគ​ទឹក​ក្តៅ​អុនៗ​ឲ្យ​បាន​ច្រើន នោះ​គឺ​ជា​ជម្រើស​ល្អ​ជាង។

៤) ទម្លាប់​ប្រើ​សារធាតុ​ស្រ.វឹង​ដើម្បី​កាត់​បន្ថយ​ស្រ្តេស

3


ពេល​អារម្មណ៍​ធុញ.ថប់​ខ្លាំង អ្នក​ចូលចិត្ត​យក​ស្រា​មក​បាំង​មុខ ហើយ​និយាយ​ថា ផឹក​ឲ្យ​ស្រ.វឹង​ដើម្បី​បំភ្លេច​រឿង​ធុញ.ថប់​គ្រប់​យ៉ាង។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា អារម្មណ៍​ដែល​អ្នក​សោក.សៅ​នោះ វា​បាត់បង់​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ពេល​អ្នក​ស្វាង​វា​នឹង​ត្រលប់​មក​ចូល​ខ្លួន​អ្នក​វិញ ហើយ​គួប​ផ្សំ​ខ្លួន​ប្រាណ​ធីងធង​ទៀត ធ្វើ​ឲ្យ​អារម្មណ៍​កាន់​តែ​មិន​ល្អ។ បើ​យល់​ល្អ គួរ​ទៅ​ដោះស្រាយ​រឿង​ដែល​អ្នក​បាន​ជួប​នោះ​ឲ្យ​ចប់​សព្វគ្រប់​សិន ហើយ​សឹម​មក​ផឹក​អបអរ​ទើប​ជា​រឿង​ត្រឹមត្រូវ។

៣) ទម្លាប់​ជក់​បា.រី

Depressed Young Girl

ស្រា​មួយ បា.រី​ពីរ​សុទ្ធ​តែ​ជា​របស់​បំ.ផ្លាញ​សុខភាព​របស់​អ្នក ហើយ​បើ​យក​អារម្មណ៍​ស្ត្រេស​មក​ជា​ហេតុផល​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​វា​នោះ វា​មាន​តែ​ស្រ្តេស​លើស​ដើម។ ការ​ជក់​បា រី​វា​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​ឡើង បេះដូង​លោត​ញាប់​ជាង​មុន ហើយ​រោគ​សញ្ញា​បែប​នេះ​អ្នក​ជំនាញ​ជឿ​ថា មាន​តែ​បន្ថែម​សម្ពាធ​ផ្លូវ​ចិត្ត​ទៅ​ក្នុង​ខ្លួន​របស់​អ្នក។

២) ទម្លាប់​ចុច​ទូរសព្ទ​អូស​ចុះ​ឡើង

5

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ឆ្លង​កាត់​នូវ​ចំណុច​ទី ២ នេះ ហើយ​លទ្ធផល​គឺ​មិន​បាន​ជួយ​អ្នក​ឡើយ។ នៅ​ពេល​ស្ត្រេស​ខ្លាំង ​ខ្លះ​ក៏​បាន​យក​ជម្រើស​នៃ​ការ​កម្សាន្ត​ជាមួយ​ទូរសព្ទ​មក​ដោះស្រាយ ហើយ​ប្រសិន​អ្នក​ទម្លាប់​អូស​ហ្វេសប៊ុក​ចុះ​ឡើង​ទៀត និង​ពេល​ខ្លះ​ប្រទះ​ឃើញ​រឿង​ដែល​មិន​ចង់​ឃើញ វា​កាន់​តែ​បន្ថែម​អារម្មណ៍​ធុញ.ថប់ ហើយ​បើ​មុន​ពេល​ចូល​គេង​អ្នក​ឧស្សាហ៍​ធ្វើ​បែប​ហ្នឹង គឺ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ការ​ទទួល​ទាន​ដំណេក​របស់​អ្នក​ដំណើរការ​ទៅ​មិន​បាន​ល្អ​ឡើយ។

១) ការ​ដក​ដង្ហើម​ខុស​ពី​ធម្មតា

Breathing And Calm Scaled

ការ​ដក​ដង្ហើម​ជា​រឿង​ធម្មតា​របស់​មនុស្ស​ទូទៅ ចុះ​ហេតុអ្វី​កត្តា​នៃ​ការ​ដក​ដង្ហើម​អាច​បន្ថែម​ការ​ស្រ្តេស​នោះ​បាន? នោះ​ក៏​ដោយសារ​តែ​ពេល​ខ្លះ​អ្នក​បែរ​ជា​ទម្លាប់​ដក​ដង្ហើម​ញាប់​ពេក ឬ​លឿន​ពេក ឬ​ការ​ដក​ដង្ហើម​ណា​មួយ​ដែល​ខុស​ពី​ទម្លាប់​ទូទៅ។ ការ​ធ្វើ​បែប​នេះ​វា​បណ្តាល​ឲ្យ​អុកស៊ីសែន​មិន​អាច​ចូល​ទៅ​ក្នុង​សួត​គ្រប់គ្រាន់ ហើយ​ធ្វើ​ឲ្យ​សារពាង្គកាយ​អ្នក​ដំណើរការ​មិន​ពេញលេញ​ដួច​មុន និង​ធ្វើ​ឲ្យ​អ្នក​ឆាប់​មាន​អារម្មណ៍​ហត់​នឿយ៕