៦កន្លែងតំបន់ទេសចរណ៍ប្លែកៗនិងល្បីល្បាញលើពិភពលោក ក្នុងនោះក៏មានកម្ពុជាមួយផងដែរ

ទេសចរណ៍ ៖ បើនិយាយពីកន្លែងកំសាន្តរឺតំបន់ទេសចរណ៍មិនថាប្រទេសកម្ពុជារឺប្រទេសណាសុទ្ធសឹងតែមានសម្បត្តិធម្មជាតិនៃការកកើតឡើង ដោយបាតុភូតធម្មជាតិរឺតាំងពីបុរាណកាលផ្សេងៗគ្នា ដែលគ្រប់តំបន់ទាំងអស់ ក៏មាន៦កន្លែងដែលត្រូវបានចាត់ទុកថាកន្លែងប្លែកជាងគេនិងជាប់ចំណាត់ថ្នាក់ទាក់ទាញ់ភ្ញៀវទេសចរណ៍ទូទាំងសកលលោកអោយចូលទស្សនា​​ដែលក្នុងចំណោមទាំងសុទ្ធសឹងតែមកពីប្រទេសផ្សេងៗ រឹតតែកោតសសើរគឺមានប្រទេសកម្ពុជាមួយផងដែរ :

១.ឧទ្យានភូគព្ភសាស្ដ្រជាតិចូវដាន់សៀ ខេត្តហ្គានស៊ូប្រទេសចិន

Abc2

ភ្នំឥន្ទធនូដ៏អស្ចារ្យរបស់ចូវដាន់សៀនេះ មើលទៅដូចជារូបគំនូរមួយដ៏ស្រស់ស្អាតដែលទំនងដោយ គូដោយវិចិត្រករជំនាញ ប៉ុន្តែកន្លែងនេះពិតជានៅលើពិភពលោកនេះពិតប្រាកដមែន។ ក្នុងរយៈពេល ២៤ លានឆ្នាំមុន តំបន់នេះមានស្រទាប់ថ្មភក់សម្បូរទៅដោយរ៉ែ ត្រូវបានបង្រួមចូលគ្នាក៏ជាប់រឹងជាប់គ្នា​​ថែមមានជាតិកាបូនម្យ៉ាងដែលធ្វើអោយភ្នំនេះមានពណ៍ចម្រុះស្រស់ស្អាតបែបនេះ ។

២.បាដាប អ៊ីសិត ប្រទេសអ៊ីរ៉ង់

Seyed Rouhollahhsdhemi00586039211422436303

បាតុភូតតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Mazandaran ភាគខាងជើងប្រទេសអ៊ីរ៉ង់។ ផ្ទៃរាបស្មើពីមួយដំណាក់ទៅមួយដំណាក់ចុះក្រោមផ្សេងទៀតត្រូវបាន គេសន្មតថា បង្កើតឡើងដោយប្រភពទឹកធម្មជាតិដែលសម្បូរទៅដោយជាតិរ៉ែដែលហូរចុះពីលើភ្នំ។ គេបាននិយាយថា រសជាតិទឹកនៅកន្លែងនោះគឺមានរសជាតិប្រៃដែលអាចព្យាបាលជំងឺឈឺសន្លាក់ឆ្អឹងនិងជំងឺស្បែកបាន។

៣.បឹង Hillier ប្រទេសអូស្ត្រាលី

6e

បឹងhiller នេះលាតសន្ធឹងចម្ងាយប្រហែល ៦០០ ម៉ែត្រ ដែលត្រូវបានគេរកឃើញនៅលើកោះធំជាងគេក្នុងប្រជុំកោះរ៉េបេឆេនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអូស្ត្រាលីខាងលិច។ បឹងពណ៌ផ្កាឈូកនេះ ត្រូវបានគេគិតថាបណ្តាលមកពីមីក្រូរីកាប្រភេទមួយចំនួនដែលបានហូរច្រុះចូលបឹងនោះប្រែទៅជាមានពណ៍ផ្កាឈូក ។

៤.កោះSocotraប្រទេសយេម៉ែន

Socotra Island In Yemen 3

កោះ នេះមានចម្ងាយប្រហែល ២២០ ម៉ៃល៍ ពីដីគោកប្រទេសយេម៉ែននៅឆ្ងាយពីមហាសមុទ្រឥណ្ឌា ដែលជាប្រភេទកោះដែលមានគេស្គាល់តិចតួចបំផុត។ ជាកូនកោះមួយដែលមានកម្តៅក្តៅហួងហែងខ្លាំង។

ប៉ុន្តែអំណោយផលដល់រុក្ខជាតិដែលដុះធំៗនិងខ្ពស់ ថែមទាំងសត្វប៉ុន្មានប្រភេទផងដែរ ។ បើយើងក្រឡេកមើលមួយភ្លេតទៅ ដូចជាកន្លែងកាត់តដែលមានក្នុងឈុតឆាកពីខ្សែភាពយន្តបែបវិទ្យាសាស្ត្រ ប្លែកជាងគេនៅលើផែនដីដែលយើងភាគច្រើនស្គាល់។ ប្រភេទរុក្ខជាតិមួយចំនួននៅទីនេះត្រូវបានគេគិតថាមានអាយុ មិនក្រោម ២០ លានឆ្នាំទេ។

៥.ឆ្នេរក្រហម Panjin ប្រទេសចិន

Red Seabeach Panjin China 5

ប្រហែលជាគួរឱ្យភ្ញាក់ផ្អើលបន្តិចហើយ ដែលមិនមានខ្សាច់នៅលើឆ្នេរមួយនេះ ដែលទីតាំងនេះស្ថិតក្នុងភាគខាងជើងឆៀងខាងកើតនៃប្រទេសចិន។ អ្វីដែលវាដុះមាននៅលើឆ្នេរដែលមានពណ៍ក្រហមឆ្អៅនេះគឺជាប្រភេទទឹកសមុទ្រពិសេសមួយដែលប្រែជាក្រហមនៅពេលដែលវាទុំគ្រប់រដូវស្លឹកឈើជ្រុះដោយប្រែទៅជាតំបន់ដែលមានទំហំ ៥១ ម៉ាយការ៉េដែលមើលទៅពិតជាស្រស់ស្អាតមែនទែន៕

៦.រមណីយដ្ឋាន​ភ្នំ​គូលែន

រមណីយដ្ឋាន_ភ្នំ_គូលែន_ PHNOM KULEN NATIONAL PARK 1024x678

រមណីយដ្ឋាន​ភ្នំ​គូលែន​ ស្ថិតនៅចំងាយជាប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្ត សៀមរាប។ ភ្នំគូលេន មានរមណីដ្ឋាន ជាច្រើនកន្លែង ដូចជា តំបន់ទឹកធា្លក់ ព្រះអង្គធំ វាលស្តេចគំលង់ វាលព្រះសព្វ ព្រះក្រាល និងមានប្រាសាទតូចៗ ធ្វើអំពីឥដ្ឋជាច្រើនទៀតដែលជាស្នាព្រះហស្ថ ព្រះបាទជ័យវរ្មន័ទី២ បានកសាងឡើង។

តំបន់ទឹកធ្លាក់ គឺជាប្រភពដើមរបស់ស្ទឹងសៀមរាប ហូរកាត់កណ្តាលទីរួមខេត្តឆ្ពោះទៅកាន់បឹងទន្លេសាប ដែលមានទឹកថ្លាយង់ជាទីពេញនិយមរបស់អ្នកដំណើរកំសាន្តក្នុងការមុជទឹកជ្រោះធ្លាក់ទៅប៉ះនិងថ្មបែកផ្កាត្រែងថែមទាំងហូរចេញពីធម្មជាតិពិតៗ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖