តាមរយៈអត្តចរិតរបស់អ្នក តើអ្នកអាចទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួនបានប៉ុន្មានភាគរយ?

ជ្រើសរើសសម្ភារដែលអ្នកចូលចិត្តជាងគេ ដើម្បីអាចទស្សន៍ទាយបានថា តាមរយៈអត្តចរិតរបស់អ្នក តើអ្នកអាចទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជុំវិញខ្លួនបានប៉ុន្មានភាគរយ?

A. ៥០%

Screen Shot 2021 01 20 At 11.52.47 AM

មនុស្សជាច្រើនយល់ថាអ្នកមានភាពទាក់ទាញខ្លាំង ហើយភាពទាក់ទាញនេះគឺមកពីចំណេះដឹងរបស់អ្នក មិនមែនមកពីរូបរាង ឬរូបសម្រស់អ្នកទេ។ អ្នកជាមនុស្សវាងវៃមានចំណេះដឹង ចេះនិយាយសង្ខេប និងខ្លី។

មនុស្សនិយាយជាមួយអ្នកយ៉ាងស្រួល ព្រោះអ្នកយល់ពីអ្វីដែលពួកគេត្រូវនិយាយ។ លើសពីនេះទៀត អ្នកក៏ផ្តល់ឱ្យអ្នកដទៃនូវដំបូន្មានមានប្រយោជន៍ និងការលួងលោមនៅពេលពួកគេត្រូវការនិងពេលវេលាត្រឹមត្រូវផងដែរ។

B. ៣០%

Screen Shot 2021 01 20 At 11.52.58 AM

"អារម្មណ៍ល្អ" របស់មនុស្សចំពោះអ្នកគឺមិនខ្ពស់ពេកទេ ព្រោះអ្នកតែងតែបង្កើតអារម្មណ៍នៃចម្ងាយ ភាពអាថ៌កំបាំងនៅក្នុងភ្នែករបស់ពួកគេ។ អ្នកតែងតែដឹងពីវិធីធ្វើឱ្យមនុស្សមានអារម្មណ៍ចាប់អារម្មណ៍ចង់ដឹងចង់ឃើញ តែខ្លាចក្នុងការចូលមកជិតអ្នក។

អ្នកក្តៅ និងត្រជាក់ដោយភាពឆើតឆាយគួរឱ្យទាក់ទាញ ប៉ុន្តែពិតជា "ក្រអឺតក្រទម" បន្តិច ហើយតែងតែព្រងើយកន្តើយ និងចូលចិត្តធ្វើដូចព្រះនាង / ព្រះអង្គម្ចាស់។ ដូច្នេះអ្នកដទៃពិតជាមិនចូលចិត្តនឹងអត្តចរិតនេះរបស់អ្នកឡើយ។

 

 


C. ៩០%

Screen Shot 2021 01 20 At 11.52.51 AM

អ្នកជាមនុស្សស្មោះត្រង់ សុភាពរាបសារ ចេះពិចារណា និងចូលចិត្តមើលថែអ្នកដទៃ។ អ្នកមានការយល់ចិត្តខ្ពស់ចំពោះអ្នកដែលនៅជុំវិញ អ្នកក៏ជាមនុស្សចេះបត់បែន ចេះដាក់ខ្លួន និងពូកែអត់ធ្មត់ផងដែរ។

អ្នកក៏ជាមនុស្សដែលស្រឡាញ់ "សន្តិភាព សេរីភាព និងមានតម្លៃ" ។ លើសពីនេះទៅទៀត អ្នកក៏មានមនោសញ្ចេតនា និងផ្អែមល្ហែមផងដែរ។ អ្នកដូចជាខ្យល់និទាឃរដូវស្រស់ និងស្រស់បំព្រង!។

D. ៧០%

Screen Shot 2021 01 20 At 11.53.03 AM

នៅក្នុងក្រុមមនុស្សអ្នកអាចក្លាយជាការផ្តោតអារម្មណ៍របស់ហ្វូងមនុស្សយ៉ាងងាយស្រួល។ ដោយសារតែអ្នកមានបុគ្គលិកលក្ខណៈភ្លឺថ្លា មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមិនមែនជាមនុស្សដែលចូលចិត្តធ្វើអ្វីឱ្យលើសលស់ ហើយធ្វើតាមហ្វូងមនុស្សដទៃទេ។

អ្នកជាមនុស្សសកម្ម ស្និទ្ធស្នាល និងចេះលេងសើចច្រើនជាមួយមនុស្សជុំវិញខ្លួន។ នៅជាមួយមនុស្សកំប្លែង និងលេងសើចដូចអ្នក អ្នកគ្រប់គ្នាមានអារម្មណ៍ថា រីករាយ សប្បាយចិត្តខ្លាំង ហើយភ្លេចងស់ទុក្ខកង្វល់ទាំងឡាយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)