មនុស្សស្រីដែលមានចំណុចទាំងនេះ កុំខ្លាចខ្មាសគេ ឬគិតថាមិនល្អ មិនស្អាត តែអ្នកដឹងត្រូវថាទាំងនេះសុទ្ធតែជាលាភសំណាងរបស់អ្នកហើយ

មនុស្សស្រីដែលមានចំណុចទាំងនេះ កុំខ្លាចខ្មាសគេ ឬគិតថាមិនល្អ មិនស្អាត តែអ្នកដឹងត្រុូវថាទាំងនេះសុទ្ធតែជាលាភសំណាងរបស់អ្នកហើយ។ មនុស្សស្រីដែលមានលក្ខណៈសម្គាលទាំង៥ចំណុចខាងក្រោមនេះ បង្ហាញថា នាងជាស្ត្រីដែលមានលាភសំណាងខ្ពស់ សូម្បីតែក្នុងជីវិតអាពាហ៍ពិពាហ៍ ក៏សមប្រកបល្អដែរ។

១. មាត់ធំ

8bfe06744fd9a142002f9da4092a67ef

យោងតាមការសិក្សាផ្នែកចិត្តសាស្ត្របានឱ្យដឹងថា ស្ត្រីដែលមានមាត់ធំទូលាយបូករួមទាំងសំឡេងឮៗ ច្រើនតែមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ បើកទូលាយ សុភាពរាបសារ ទំនាក់ទំនងល្អ ចេះបង្កើតទំនាក់ទំនងសង្គម ពូកែរកលុយដើម្បីមើលថែគ្រួសារ។ មិនចាំបាច់ពឹងផ្អែកលើប្តីរបស់នាងឡើយ។

២. ធ្មេញមុខធំ

Medium_Kick Off The New Year With Teeth Whitening

មនុស្សស្រីច្រើនតែមិនចូលចិត្តមានធ្មេញមុខធំពីរទេ ព្រោះពួកគេគិតថានោះមិនស្រស់ស្អាត និងមិនសូវទាក់ទាញចំពោះភេទផ្ទុយ។ ភាគច្រើននៃមនុស្សស្រី ច្រើនតែទៅកែធ្មេញនេះចេញ។ តែតាមពិតវាជាលក្ខណៈពិសេសដ៏ថ្លៃថ្នូររបស់អ្នកទៅវិញទេ។

ប្រសិនបើនរណាម្នាក់មានធ្មេញខាងមុខធំពីរ នោះពួកគេនឹងទទួលបានជីវិតរីករាយ និងសុទិដ្ឋិនិយមខ្លាំង។ ទាំងផ្លូវអាពាហ៍ពិពាហ៍ និងអាជីព គឺអំណោយផលខ្លាំងណាស់ ព្រោះពួកគេមានសុភាពបុរសគាំទ្រ ពួកគេនឹងទទួលបានជោគជ័យជាងអ្នកណាទាំងអស់ មិនអន់ជាងបុរសណាឡើយ។

៣. ស្ត្រីមានថ្ងាសធំទូលាយ

 

 


Photo Of Woman Wearing Off Shoulder White Dress 2476705 E1591254267688

ជាការពិតស្ត្រីដែលមានថ្ងាសរីកធំទូលាយ បើកើតក្នុងគ្រួសារដែលមានស្ថានភាពល្អប្រាកដជាត្រូវបានដូនតា និងឪពុកម្តាយបង្កើតមកជាមួយនឹងទ្រព្យមហាសាល។ ពួកគេនឹងទទួលបានការអប់រំក្នុងលក្ខខណ្ឌល្អបំផុត ហើយក្នុងពេលតែមួយ ពួកគេក៏មានការយល់ដឹង និងអាចក្លាយជាអ្នកស្នងអាជីវកម្មរបស់គ្រួសារ និងមានឈាម "ជំនួញ" តាំងពីវ័យក្មេង។

បន្ទាប់ពីរៀបការ ប្រសិនបើអ្នកជ្រើសរើសមនុស្សដែលមានសមត្ថភាព ឬអ្នកមានមុខមាត់ ទ្រព្យសម្បត្តិនឹងត្រូវបានផ្ទេរពីពួកគេទៅប្តី។ ប្ដី និងប្រពន្ធនឹងចាប់ដៃគ្នា កាន់តែមានសំណាង នឹងលុយហូរចូលឥតឈប់ឈរ មុខរបរក៏នឹងកាន់តែរីកលូតលាស់ដុះដាល។

ទោះបីពួកគេចេះគ្រប់គ្រងកិច្ចការផ្ទះយ៉ាងប៉ិនប្រសព្វ និងទទួលយកតួនាទីជាជំនួយការ ឬមុខតំណែងសំខាន់ៗនៅក្រុមហ៊ុនក៏ដោយ ប្រាកដណាស់សេដ្ឋកិច្ចគ្រួសារនឹង«រីកចម្រើន»យ៉ាងឆាប់រហ័ស។

៤. ដៃជើងមានរោមច្រើន

Ahw8dj4nv0021

ស្ត្រីដែលមានរោមច្រើន មិនថាលើដៃជើង ឬក្បាលពោះនោះទេ ពួកគេរមែងទទួលបានជីវិតរុងរឿង និងបំពេញកិច្ចការអ្វីក៏ជោគជ័យដែរ។ រូបរាងរបស់ពួកគេ គឺរឹងចចេសបន្តិចមែន ប៉ុន្តែនៅពេលឈរនៅមុខស្វាមី និងកូនៗ ពួកគេមានភាពទន់ភ្លន់ សុភាពរាបសារ​ មិនចូលចិត្តនិយាយស្ដីខ្លាំងៗ ឬស្រែកសម្លុតឡើយ។

មនុស្សស្រីប្រភេទនេះ មិនត្រឹមតែអាជីពរបស់ពួកគេទេដែលទទួលបានជោគជ័យ ប៉ុន្តែពួកគេក៏ជួយប្តីរបស់ពួកគេឱ្យមានប្រាក់គ្រប់គ្រាន់ ទទួលបានភាពរុងរឿង និងវិបុលភាពផងដែរ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)