៩៩ ភាគរយ​នៃ​មនុស្ស​ប្រុស មិន​ប្រាថ្នា​នៅ​ក្បែរ​មនុស្ស​ស្រី ៤ ប្រភេទ​នេះ​ទេ

មនុស្ស​ស្រី ៤ ប្រភេទ​នេះ គឺ​រមែង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​ការ​ហត់.នឿយ និង​ធុញ​ទ្រាន់​ឆាប់​រហ៧ស​បំផុត ហើយ​ជឿ​ថា​គ្មាន​បុរស​ណា​ចង់​នៅ​ក្បែរ ឬ​យក​មក​ធ្វើ​ជា​គូ​អនាគត​ទៅ​ថ្ងៃ​មុខ​ទេ។

៤) មិន​ទុក​សេរីភាព​ឲ្យ​គេ​ខ្លះ

1

មនុស្ស​ប្រុស​ក៏​ត្រូវ​ការ​អារម្មណ៍​ឯករាជ្យ​សម្រាប់​ខ្លួន​ឯង​ខ្លះ​ដែរ ហើយ​ក៏​មាន​ពេល​ខ្លះ​ចង់​បាន​ពេលវេលា​ឯកជន នៅ​តែ​ឯង​ឬ​ជាមួយ​មិត្តភ័ក្ដិ​ម្ដងម្កាល​អីចឹង។ ប៉ុន្តែ​បើ​ជា​មនុស្ស​ស្រី​ដែល​ព្យាយាម​ចង់​ដឹង​ចង់​លឺ ចង់​តាម​គ្រប់​ពេល មិន​ដក​ឃ្លា​សោះ នោះ​បុរសៗ​មិន​សូវ​ចូលចិត្ត​ប៉ុន្មាន​ទេ។ ជា​រួម​អ្នក​គួរ​តែ​ផ្តល់​ពេលវេលា​សម្រាប់​គេ​ជា​គេ​ខ្លះ ហើយ​ទុក​ចន្លោះ​ជីវិត​សម្រាប់​គេ​ខ្លះ​ផង។

៣) មនុស្ស​ស្រី​ដែល​មិន​ចេះ​រៀប​ចំ​ខ្លួន

3

មិនមែន​មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​ស្រលាញ់​សំដៅ​លើ​ផ្នែក​សម្រស់​នោះ​ទេ ប៉ុន្តែ​ជា​ទូទៅ​មនុស្ស​ស្រី​គឺ​តែងតែ​មាន​ការ​រៀបចំ​ខ្លួន ដែល​ធ្វើ​ឲ្យ​មើល​ទៅ​មាន​ភាព​ទាក់ទាញ ហើយ​មួយ​ផ្សេង​ទៀត​ក៏​បុរសៗ​ចូលចិត្ត​មោទនភាព​នឹង​បង្ហាញ​ពី​ភាព​ស្អាត​របស់​អ្នក​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន​គេ​ផង​ដែរ។

 

 


២) មនុស្ស​ស្រី​ដែល​ពឹង​ផ្អែក​លើ​បុរស​នោះ​ជ្រុល

4

ជា​ទូទៅ​មនុស្ស​ប្រុស​ប្រាកដ​ជា​ដើរ​តួ ធ្វើ​គ្រប់​យ៉ាង​ដើម្បី​មិន​ចង់​ឲ្យ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ពិបាក។ ប៉ុន្តែ​ក៏​គួរ​តែ​មាន​ករណី​លើកលែង​ខ្លះ​ដែរ កុំ​មិន​ថា​តែ​រឿង​ធំ​ រឿង​តូច អ្នក​សុទ្ធ​តែ​ពឹង​ផ្អែក​លើ​គេ​ទាំង​អស់​នោះ យូរៗ​ទៅ​វា​ធ្វើ​ឲ្យ​មើល​ឃើញ​ថា ទំនាក់ទំនង​គ្រាន់​តែ​ជា​ការ​ពឹងផ្អែក​ទៅ​ភាគី​ម្ខាង ពុំ​មែន​ជា​ស្នេហា​មាន​ការ​ទៅ​មក​នោះ​ទេ។

១) មនុស្ស​ស្រី​មាត់​ឥត​គម្រប

2

ទោះ​ខឹង​ប៉ុណ្ណា អន់.ចិត្ត​ប៉ុណ្ណា សូម​កុំ​ស្រែក​ឬ​បន្ទោស​មនុស្ស​ប្រុស​នោះ​នៅ​នឹង​មុខ​គេ​ឯង ឬ​នៅ​ទី​សាធារណៈ ព្រោះ​មនុស្ស​ប្រុស​ក៏​ពួក​គេ​ត្រូវ​ការ​កិត្តិយស​ដូច​គ្នា។ មួយ​ផ្សេង​ទៀត​សូម​កុំ​យក​បុរស​ដែល​ស្រលាញ់​អ្នក ទៅ​ប្រៀបធៀប​ជាមួយ​បុរស​ផ្សេង​ឯ​ទៀត ហើយ​ត្រូវ​ចាំ​ថា​ចំណុច​ខ្លះ​នៃ​ជីវិត គ្រប់​គ្នា​មិន​អាច​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ៕

ប្រភព៖ Phunutoday | ប្រែ​សម្រួល៖ ក្នុង​ស្រុក