តាម​ក្បួន​ហុងស៊ុយ ​ទ្វារ​បង្អួច​ត្រូវ​អនុវត្ត ៣ ចំណុច​នេះ​ឲ្យ​បាន បើ​ចង់​នាំ​លាភ​ចូល​ផ្ទះ

យោង​តាម​ក្បួន​ច្បាប់​ហុងស៊ុយ ​ការ​រៀបចំ​បង្អួច​នៅ​ក្នុង​គេហដ្ឋាន​ក៏​ត្រូវ​ធ្វើ​តាម​ក្បួន​ឲ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​ការ​រៀបចំ​ខុស ក៏​អាច​នាំ​សំណាង​មិន​ល្អ និង​រឿងរ៉ាវ​ប៉ះ​ទង្គិច​ចូល​ក្នុង​គ្រួសារ​បាន​ដែរ។ ខាង​ក្រោម​នេះ យើង​បង្ហាញ​ពី​ការ​អនុវត្ត ៣ ចំណុច​លើ​ផ្នែក​បង្អួច ដែល​អ្នក​មិន​គួរ​រំលង៖

១) បង្អួច​បើក​មិន​កើត និង​មិន​បាន​សម្អាត

Photo_2021 01 24_21 13 42 (2)

កុំ​ដាក់​ទូ ឬ​របស់​ធំ​អ្វី​មួយ​ទៅ​បាំង​នៅ​ផ្នែក​បង្អួច​នោះ ហើយ​ត្រូវ​ឧស្សាហ៍​ជូត​សម្អាត​ឲ្យ​ភ្លឺ​ស្អាត។ ការ​បើក​បង្អួច ដូច​បើក​ឲ្យ​លុយ​និង​សំណាង​ល្អ​ហូរ​ចូល​ផ្ទះ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​បិទ ដូច​បិទ​មិន​ឲ្យ​សំណាង​ហូរ​ចូល​មក​អ៊ីចឹង។

២) កុំ​ដាក់​បង្អួច​ទ្វារ​ពីរ​នៅ​ក្នុង​បន្ទប់​គេង

Photo_2021 01 24_21 13 42 (3)

សម្រាប់​ជីវិត​គូស្នេហ៍​ដែល​រៀបការ​រួច សូម​កុំ​ប្រើប្រាស់​បង្អួច​ទ្វារ​ពីរ​នៅ​ក្នុង​បន្ទប់​គេង ព្រោះ​វា​តំណាង​ឲ្យ​ភាព​បែកបាក់ ដែល​អាច​ធ្វើ​ឲ្យ​ចិត្ត​ស្វាមី និង​ភរិយា មាន​ការ​រារេ​សម្លឹង​ឃើញ​អ្នក​ថ្មី​ផ្សេង​ទៀត។ ចំណុច​នេះ​មាន​ន័យ​ថា អ្នក​គួរ​ប្រើប្រាស់​បង្អួច​លាត​ដែល​មាន​ទ្វារ​មួយ​បាន​ហើយ ដែល​តំណាង​ឲ្យ​ភាព​នឹងន និង​ស្ថិរភាព​នៃ​ស្នេហា​របស់​ជីវិត​គូ។

៣) បង្អួច​ដែល​មាន​ក្បាច់ និង​ជ្រុង​កាច់​កុង​ច្រើន

Photo_2021 01 24_21 13 42

ការ​ជ្រើសរើស​បង្អួច​ក៏​ជា​ក្បួន​ច្បាប់​ហុងស៊ុយ​មួយ​ដែរ ប្រសិន​អ្នក​ជ្រើសរើស​ប្រភេទ​បង្អួច​ដែល​មាន​ក្បាច់​រចនា​ខ្លាំង​ពេក ហើយ​លាយ​ឡំ​នឹង​ជ្រុង​កាច់​កុង​ចុះ​ឡើង​ខ្លាំង​ នោះ​មាន​ន័យ​ថា​ធ្វើ​ឲ្យ​ លាភ​សំណាង​ពិបាក​នឹង​ហោះ​ចូល​មក​ក្នុង​ផ្ទះ។ បែប​នេះ​គួរ​ជ្រើសរើស​ប្រភេទ​លាត​ធម្មតា​បាន​ហើយ៕​