របស់ ៣ យ៉ាង​ដឹង​ថា​ឈឺ​ចាប់​ហើយ តែ​មនុស្ស​ស្រី​នៅ​បន្ត​យក​ខ្លួន​បៀត ហើយ​លែង​រស់នៅ​ជា​ខ្លួន​ឯង

រឿង​ខ្លះ បញ្ហា​ខ្លះ ទោះ​ដឹង​ថា​អាច​នឹង​ឈឺ​ចាប់​ហើយ តែ​បេះដូង​នៅ​តែ​ហាម​មិន​ទាន់​ចង់​ឲ្យ​ដក​ខ្លួន​ចេញ​ក្នុង​ពេល​នេះ។ ពេល​ខ្លះ​ដោយសារ​គិត​ថា មួយ​រយៈ​ពេល​ក្រោយ​នឹង​លែង​អី ហើយ​បើ​ជា​នារី​មាន​គ្រួសារ និង​កូនៗ​ទៀត​នោះ គឺ​រមែង​គិតគូរ​ដល់​កិត្តិយស​ស្វាមី និង​ក្តីសុខ​របស់​កូន។

ខាង​ក្រោម​នេះ យើង​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់ ៣ របស់​មនុស្ស​ស្រី​ភាគ​ច្រើន ដែល​ដឹង​ថា​ឈឺចាប់​ហើយ លំបាក​ហើយ តែ​នៅ​បន្ត​យក​ខ្លួន​បៀត និង​តែងតែ​លើកលែង​ទោស​ឲ្យ៖

១) ការ​ផិត​ក្បត់​របស់​ស្វាមី

Young Asian Woman Is Upset That Man Uses Phone All Time Without Paying Attention Her Man Holds Phone Pay Attention

នារីៗ​គ្នា​យើង​ពេល​ខ្លះ​ស្តាប់​ទៅ​ប្លែក​ដែរ ដឹង​ថា​គេ​ក្បត់​ហើយ​ គេ​មាន​ស្រី​ផ្សេង​ហើយ តែ​នៅ​តែ​ទទួល​យក​និង​អភ័យទោស​ឲ្យ​គេ។ មិនមែន​ថា​ប្តី​មាន​ស្រី​ក្រៅ ខ្លួន​មិន​ឈឺចាប់​នោះ​ទេ តែ​ស៊ូ​ឈឺចាប់ ក៏​ដើម្បី​តែ​ក្តី​សុខ​កូន និង​សុភមង្គល​គ្រួសារ ហើយ​ទោះ​មាន​បញ្ហា​បែប​ណា នៅ​មុខ​កូន នារី​នោះ​កម្រ​ទម្លាក់​ទឹក​មុខ​ណាស់ ពោល​គឺ​ស្នាម​ញញឹម​ក្លែងក្លាយ។

២) រង​ការ​តិះដៀល​ពី​គ្រួសារ​ខាង​ប្តី

Ice_screenshot_20210124 221902

មនុស្ស​ស្រី​មួយ​ផ្នែក​ដែល​សំណាង​ក៏​ទទួល​បាន​ការ​ឲ្យ​តម្លៃ​និង​ស្រលាញ់​ពី​គ្រួសារ​ខាង​ប្តី ប្រៀប​ដូច​ជា​សាច់ញាតិ​បង្កើត តែ​មនុស្ស​ស្រី​ខ្លះ​ទៀត​ដែល​រង​ទុក្ខ​ទោះ​ខំ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​បែប​ណា​ក៏​ដោយ ក៏​គ្រួសារ​ខាង​ប្តី​មើល​មិន​ឃើញ​ដែរ។

ស្រ្តី​ខ្លះ​ទ្រាំ​បៀម​ទុក្ខ លាក់​ការ​ឈឺចាប់​នោះ​តែ​ឯង បើ​ស្រ្តី​ខ្លះ​ក៏​ហ៊ាន​ចែករំលែក​ទៅ​ស្វាមី ហើយ​បើ​បាន​ស្វាមី​យល់​ចិត្ត ក៏​មាន​តែ​ព្យាយាម​លួង​និង​និយាយ​ប៉ះប៉ូវ​ផ្លូវ​អារម្មណ៍ តែ​បើ​អត់​ស្វាមី​ដឹងលឺ​ទៀត គឺ​គ្រាំទ្រូង​តែ​ម្នាក់​ឯង។

៣) រស់នៅ​ជាមួយ​មនុស្ស​ដែល​មាន​ទម្លាប់​មិន​ល្អ

Ice_screenshot_20210124 221853

បុរស​ខ្លះ​ទៅ​ទាន់​មាន​ចរិត​ចាស់ទុំ ឆាប់​ខឹង ឆាប់​ឆេវឆាវ ស្រែក​ដាក់​ប្រពន្ធ រហូត​ដល់​ខ្លះ​មាន​ទាំង​បង្ក​អំពើ​ហិង្សា​ផ្សេងៗ​ថែម​ទៀត។ ដូច​បាន​បញ្ជាក់​ខាង​លើ គ្រប់​យ៉ាង​ដែល​មនុស្ស​ស្រី​អត់ធ្មត់​បំផុត គឺ​នៅ​ពេល​ដែល​មាន​កូន ពោល​នាង​មិន​ចង់​ឲ្យ​កូន​ទទួល​រង​អារម្មណ៍​ឈឺចាប់ ឬ​អារម្មណ៍​ដែល​ត្រូវ​ឪពុកម្តាយ​បែកបាក់​គ្នា​នោះ​ទេ និយាយ​រួម​ទៅ គឺ​រស់​ដើម្បី​កូន តែ​មិនមែន​រស់​ដើម្បី​ខ្លួន​ឯង៕

ប្រភព៖ Phunutoday | ប្រែ​សម្រួល៖ ក្នុង​ស្រុក