ចង់ឱ្យជីវិតមានក្ដីសុខ និងមានបាន កុំពឹងលើសំណាង តែអ្នកត្រូវលំបាកបន្តិចហើយ

ទស្សនៈមុនៗ ថាការស្រឡាញ់ខ្លួនឯងគឺអាត្មានិយម។ ប៉ុន្តែនោះគឺជាទស្សនៈដែលហួសសម័យហើយ។ មិនមានអ្វីដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទេ នៅពេលអ្នកផ្តោតលើការដោះស្រាយតម្រូវការផ្ទាល់ខ្លួនជាមុន និងត្រូវធ្វើខ្លួនឯងឱ្យរឹងមាំគ្រប់គ្រាន់នោះ។

១. ពេលវេលាគឺតិចតួចណាស់ ជ្រើសរើសមនុស្សឱ្យមានទំនាក់ទំនងជាមួយ

0227d710a949f8fdd01583fc901bf3f1

ហេតុអ្វីយើងគួរខ្ជះខ្ជាយពេលវេលាលើមនុស្សដែលមិនសក្តិសម? យើងមិនគួរបង្ខំខ្លួនឱ្យនៅជាប់ជាមួយមនុស្សដែលមិនបានឃើញយើងទាល់តែសោះ។ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីអ្វីដែលពួកគេគិតពីអ្នកទេ។ ផ្ទុយទៅវិញ ចំណាយពេលទាំងអស់របស់អ្នកជាមួយមិត្តពិតដែលមានឆន្ទៈចង់នៅជាមួយអ្នកក្នុងគ្រាលំបាក និងសោកសៅបំផុត។

២. ស្មោះត្រង់នឹងខ្លួនឯង

53d7b2f7301faa54ae03d2eb044a54c1

អ្នកអាចប្រើការនិយាយកុហកដោយឥតលាក់លៀមចំពោះមនុស្ស ប៉ុន្តែត្រូវស្មោះត្រង់នឹងខ្លួនឯង។ ទទួលយកការពិតដើម្បីរកឱ្យឃើញនូវភាពខ្វះខាតរបស់អ្នក ស្វែងរកវិធីដើម្បីបំពេញ និងទទួលបានជីវិតដែលមានអត្ថន័យ។

៣. ចាប់យកឱកាស

3035de1ea03163706caca594fa83598c

កុំខ្លាចព្រោះអ្នកមិនទាន់ត្រៀមខ្លួន ប៉ុន្តែឱកាសនឹងរលាយបាត់។ តាមពិតឱកាសល្អៗ លេចចេញមកនៅពេលអ្នកមានអារម្មណ៍ថាអ្នកមិនទាន់ត្រៀមខ្លួនជាស្រេច ខណៈពេលដែលនៅខាងក្នុងអ្នកពិតជាអាចធ្វើបាន។

៤. ស្រ​ឡា​ញ់​ខ្លួនឯង

87272aa9a0a2f88f2444382990bc7a3c

ជំនឿពីមុនគឺថាការស្រឡាញ់ខ្លួនឯង គឺអាត្មានិយម។ ប៉ុន្តែនោះគឺជាទស្សនៈដែលហួសសម័យ។ មិនមានអ្វីដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនទេ នៅពេលអ្នកផ្តោតលើការដោះស្រាយតម្រូវការផ្ទាល់ខ្លួន។ គ្រាន់តែរស់នៅជាមួយការបំពេញបំណងរបស់ខ្លួនឯង ហើយស្រលាញ់ខ្លួនឯងជាងអ្នកដទៃបន្តិចតែប៉ុណ្ណោះ តែមិនមែនមានន័យថា យើងបំពាន ឬខ្សែលើ ធ្វើបាបអ្នកដទៃឡើយ។

៥. បោះសត្រូវចេញពីបេះដូងអ្នក

B1eb8eae55cefa3ab1794fdfbb0bbe6b

កុំរក្សាភាពស្អប់ខ្ពើមនៅក្នុងចិត្ត កុំចេះតែខឹង និងអន់ចិត្តនឹងអ្នកដទៃ។ រៀនអភ័យទោសឱ្យអ្នកដទៃ ក៏ជាការអភ័យទោសឱ្យខ្លួនឯងដែរ។ កុំឱ្យភាពសត្រូវរបស់អ្នកសម្លាប់អ្នក ការចងគំនុំគុំកួន ស្អប់ខឹង ប្រកាន់ទោសនឹងអ្នកដទៃ គឺមានតែធ្វើឱ្យខ្លួនឯងកាន់តែគ្រាំចិត្ត ក្ដៅក្រហាយប៉ុណ្ណោះ៕

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok