កើតក្លិនមាត់មិនល្អ ពេលក្រោកពីគេងតើបណ្តាលមកពីអ្វី? នេះដំណោះស្រាយទាំង ៥ មិនសូវមានអ្នកដឹង

ជា​រៀងរាល់​ពេល​ក្រោក​ពី​ដំណេក​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ជួប​នូវ​បញ្ហា​ក្លិន​មាត់​មិន​ល្អ ហើយ​ប្រសិន​មាន​ដៃ​គូ​នៅ​ជាមួយ​ទៀត នោះ​ប្រាកដ​ជា​មាន​អារម្មណ៍​អៀន​ខ្មាស ដែល​អ្នក​គួរ​តែ​ប្រញាប់​រក​ដំណោះស្រាយ។

តើ​ក្លិន​មាត់​មិន​ល្អ​នៅ​ពេល​ព្រឹក​បណ្តាល​មក​ពី​អ្វី?

មាត់​ស្ងួត: ទឹក​មាត់​អាច​លាង​សម្អាត​បាក់តេរី​នៅ​ក្នុង​មាត់ ដែល​បណ្តាល​ឲ្យ​មាន​ក្លិន​ដង្ហើម​មិន​ល្អ បែប​នេះ​ប្រសិន​អ្នក​បាត់បង់​ទឹក​មាត់​ច្រើន​នោះ​រមែង​ងើប​មក​មាន​ក្លិន​មាត់​មិន​ល្អ​ហើយ។

0

អាហារ​មួយ​ចំនួន: ទម្លាប់​នៃ​ការ​ទទួល​ទាន​អាហារ​មុន​ពេល​ចូល​ដំណេក​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ ជាក់ស្តែង​អ្នក​អាច​ប្តូរ​មក​បរិភោគ​របស់​មួយ​ចំនួន​ដូច​ជា​ខ្ទឹម​បារាំង ឬ​ខ្ទឹម​ស វា​អាច​ប្រឆាំង​ក្លិន​មាត់​មិន​ល្អ​ពេល​ព្រឹក​បាន។

ស្ថានភាព​សុខភាព: អ្នក​ខ្លះ​ជួប​ប្រទះ​បញ្ហា​ច្រាល់​ទឹក​អាស៊ីត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ ក៏​នាំ​ឲ្យ​ការ​ដក​ដង្ហើម​ចេញ​តាម​មាត់​ភាយ​ក្លិន​មិន​ល្អ​ដូច​គ្នា។

ដោយឡែក​សម្រាប់​ដំណោះស្រាយ​យើង​បង្ហាញ​វិធី​ទាំង ៥ ដូច​ខាង​ក្រោម៖

១) កុំ​ប្រើប្រាស់​ទឹក​ពុល​មាត់​ក្រោយ​ដោះ​ធ្មេញ​រួច

1

ជា​ការ​ពិត​ទឹក​ពុល​មាត់​អាច​ជួយ​ឲ្យ​ការ​ដក​ដង្ហើម​របស់​អ្នក​សាយភាយ​ក្លិន​ល្អ តែ​វា​ក៏​ធ្វើ​ឲ្យ​មាត់​ស្ងួត​ផង​ដែរ។ ការ​ពុល​មាត់​ក៏​អាច​រាំងស្ទះ​ដល់​ការ​ផលិត​ទឹកមាត់​ផង​ដែរ ជា​ពិសេស​នៅ​ពេល​យប់​មាត់​របស់​យើង​ផលិត​ទឹកមាត់​ទឹក អ៊ីចឹង​យល់​ល្អ​ពេល​ដោះធ្មេញ​ហើយ​មិន​ចាំ​បាច់​ពុល​មាត់​ទៀត​ទេ​មុន​ចូល​គេង។

២) កុំ​ទម្លាប់​គេង​ចំហ​មាត់

2


គ្នា​យើង​ភាគ​ច្រើន​ទម្លាប់​គេង​ចំហ​មាត់ ដែល​វា​អាច​អនុញ្ញាត​ឲ្យ​មាត់​មាន​សភាព​ស្ងួត ហើយ​បាក់តេរី​ក្នុង​បរិយាកាស​ហោះ​មក​ក្នុង​មាត់​បាន។ បាក់តេរី​កាន់​តែ​ច្រើន​ដែល​ជាប់​នៅ​នឹង​ធ្មេញ ឬ​អណ្តាត ទឹក​មាត់​របស់​យើង​ដែល​ផលិត​ចេញ​នៅ​ពេល​យប់​មិន​អាច​ទប់ទល់​វា​ឈ្នះ​នោះ​ឡើយ។

៣) ​ប្រើប្រាស់​ប្រេង

3

អ្នក​អាច​ជ្រើសរើស​រវាង​ប្រេង​ដូង ឬ​ប្រេង​អូលីវ ដោយ​នេះ​ជា​វិធីសាស្រ្ត​របស់​ប្រជាជន​ឥណ្ឌា។ មុន​ចូល​ដំណេក​ពួក​គេ​ដាក់​ប្រេង​មួយ​ស្លាប​ព្រា ហើយ​យក​វា​មក​សម្អាត​ក្នុង​បរិវេណ​មាត់ រយៈ​ពេល ១៥ ទៅ ២០ នាទី នោះ​អាច​ឲ្យ​បាក់តេរី​រលាយ​ទៅ​បាន ហើយ​ជួយ​ឲ្យ​ធ្មេញ​ស​ទៀត​ផង។

៤) ​ប្រយ័ត្ន​ជាមួយ​ការ​ទទួល​ទាន​កាហ្វេ

4

កាហ្វេ​អាច​បណ្តាល​ឲ្យ​មាត់​របស់​អ្នក​ស្ងួត ហើយ​ប្រសិន​អ្នក​បន្ថែម​ទឹកដោះគោ ឬ Cream នៅ​ពី​លើ​នោះ​ទៀត វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​មាត់​ស្ងួត ហើយ​មិន​សូវ​ផលិត​ទឹក​មាត់​បាន​ច្រើន​ឡើយ។

៥) កុំ​ភ្លេច​ដុស​សម្អាត​អណ្ដាត

5

ដូច​តែ​ធ្មេញ​របស់​អ្នក​អ៊ីចឹង អណ្តា​ក៏​អាច​ផ្ទុក​នូវ​បាក់តេរី​ជាប់​នៅ​លើ​នោះ​ផង​ដែរ ហើយ​វា​ជា​ដើមចម​ធ្វើ​ឲ្យ​អ្នក​មាន​ក្លិន​មាត់​មិន​ល្អ។ ដូច្នេះ​ត្រូវ​ទម្លាប់​ដុស​សម្អាត​ផង មិន​មែន​ដុស​ធ្មេញ​តែ​មួយ​មុខ​គ្រប់គ្រាន់​ឡើយ៕

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក