ពោធ៍ចិនតុងយេីងហ្នឹង​ « ​លំហែមាត់បឹង » ស្ទូចត្រីក៏បាន អង្គុយទទួលទានលំហែអារម្មណ៍ស្រូបខ្យល់អាកាសក៏បាន

ចង់លំហែអារម្មណ៍សម្រាកកម្សាន្តចុងសប្តាហ៍ ​តែមិនដឹងទៅណាជិតទីក្រុងភ្នំពេញមិនបាត់ទៅណាឆ្ងាយ ​ពេលនេះលោកអ្នកអស់កង្វល់ហើយ  ថ្ងៃនេះ «ក្នុងស្រុក» ​សូមណែនាំទៅកន្លែងថ្មីល្បីថាស្រស់ស្រាយមួយកន្លែងទៀតហើយនោះគឺ « ​លំហែមាត់បឹង »

152037438_112847067484429_3353908615175910186_o

151083858_112847070817762_579327499425654800_o

« ​លំហែមាត់បឹង » គឺជាកន្លែងដែលរៀបចំយ៉ាងស្រស់ស្អាតជាមួយទេសភាពមាត់ផ្ទៃបឹងត្រជាក់ស្រស់ស្រាយ ​ថែមទាំងមានកន្លែងអង្គុយទទួលទានអាហារយ៉ាងមានផាសុកភាពផងដែរ ​ចង់កម្មង់អាហារមកទទួលទានក៏បានសុទ្ធតែឆ្ងាញ់ជាប់ចិត្ត ​ហើយអាចលំហែអារម្មណ៍ជាមួយនឹងការស្ទូចត្រីលេងកម្សាន្តក៏បាន ដឹងតែអាចរំសាយអស់ទុក្ខកង្វល់ជាមិនខាន។

ដោយទីតាំងនេះទើបតែបើកដំណើរការថ្មីៗតែប៉ុណ្ណោះតែអាចទាក់ទាញអ្នកមកកម្សាន្តពេញៗរាល់ថ្ងៃ ​ជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់២០%សំរាប់ការបេីកសាកល្បងនេះរហូតដល់ដាច់ខែកុម្ភៈនេះផងដែរ។

151497898_112847000817769_6110438116996222033_o

151978065_112847084151094_1735661546628779184_o

150579284_112847020817767_6540859499851357383_o

គួរឱ្យដឹងផងដែរថា « ​លំហែមាត់បឹង » មានទីតាំងនៅខណ្ឌកាកាប ហួសវត្តតាំងក្រសាំងផ្លូវទៅជម្ពូវន្ត ជិះដល់វត្តតាំងក្រសាំងបត់ទៅត្រង់តាមផ្លូវ

រទះភ្លេីងហេីយបត់ចូលតាមបុរីឈូកវ៉ា៣ អាចស្វែងរកទីតាំងតាមរយៈ ​Maps: https://goo.gl/maps/aoWDgFDHib6dHwLX9 ឬអាចទំនាក់ទំនងសាកសួរបន្ថែមតាមរយៈលេខទូរស័ព្ទ 069 984 886 ៕

អត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ លំហែមាត់បឹង-Leisure Lake

150841490_3721720291242038_5021348248108256354_o

151235711_112847017484434_5616884594923526235_o

151172851_723128665066657_9147943258725988076_n

151587618_112847034151099_1367493528651010053_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers