តើអ្នកនឹងជួបរឿងអ្វីនៅពេលខាងមុខ? ចូរជ្រើសរើសកំណប់មួយ ដើម្បីបើកមើលចម្លើយ

នៅ​ក្នុង​រូបភាព​នេះ ​មាន​ប្រអប់​កំណប់​ចំនួន​ ៤ ហើយ​ប្រសិន​ឲ្យ​ជ្រើសរើស​មួយ តើ​អ្នក​នឹង​ចាប់​អារម្មណ៍​ជ្រើស​យក​កំណប់​មួយ​ណា?

សូម​ធ្វើ​ការ​ជ្រើសរើស​ដោយ​ប្រើប្រាស់​បេះដូង ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​អ្នក​នឹង​ត្រូវ​ជួប​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖

១) កំណប់​សំណាង​ល្អ​និង​ប្រាក់កាក់

1

អ្នក​ដែល​ជ្រើសរើស​ប្រអប់​កំណប់​ទី ១ នឹង​ទទួល​បាន​សំណាង​ពិត​ប្រាកដ ដោយ​ទាំង​ជោគជ័យ​លើ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ពេល​ឆាប់ៗ​នេះ។ លុយ​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក​ប្រៀប​បាន​ដូច​ជា​ទឹក ហើយ​អាច​ផ្តល់​ឲ្យ​អ្នក​នៅ​អ្វី​ដែល​អ្នក​ចង់​ទទួល​បាន។

ប្រសិន​សាកល្បង​ផ្សង​សំណាង​អ្វី​មួយ អ្នក​នឹង​ទទួល​បាន​លាភ​ធំ ហើយ​ចូរ​រីករាយ​នៅ​ជីវិត​ដ៏​ប្រសើរ​មួយ​នោះ តែ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​ធ្វើ​អ្វី​ដែល​លើសលប់​ពេក​ឲ្យ​សោះ។

២) កំណប់​នៃ​ស្នេហ៍​ពិត​ដែល​រង់ចាំ​អ្នក

2

ជា​កំណប់​ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់ ហើយ​ស្នេហា​ដែល​អ្នក​រំពឹង​នឹង​ចង់​បាន គឺ​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ដោយឡែក​សម្រាប់​អ្នក​ដែល​រក​ឃើញ​ស្នេហ៍​ពិត​របស់​ខ្លួន​ហើយ​នោះ ពួក​គេ​ក៏​នឹង​ទទួល​បាន​បន្ថែម​ទៀត​នូវ​សេចក្តីសុខ​ផ្លូវ​ចិត្ត និង​សុភមង្គល​ក្នុង​ទំនាក់ទំនង​មួយ​នោះ។

៣) កំណប់​នៃ​ពេលវេលា​ដ៏​អស្ចារ្យ

3

ពេលវេលា​ដ៏​គួរ​ឲ្យ​សោកសៅ​វា​ដល់​ពេល​ដែល​ត្រូវ​កន្លង​ហួស​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​វា​ដល់​ពេល​ដែល​អ្នក​ទទួល​បាន​អារម្មណ៍​ស្ងប់​សុខ ការ​ខឹង​សម្បា​ក៏​នឹង​រលាយ​បាត់​ទៅ ភាព​ស្រ្តេស​តប់​ប្រមល់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ច្រើន ពោល​គឺ​សេចក្តី​សុខ​ផ្លូវ​ចិត្ត​នឹង​ចូល​មក​ដល់​ក្នុង​បេះដូង​របស់​អ្នក។

៤) កំណប់​នៃ​ស្ថានភាព​គ្រោះថ្នាក់

4

ការ​ជ្រើសរើស​កំណប់​ទី ៤ នេះ​មិន​សូវ​ជា​ល្អ​ទេ ដោយ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ណា​មួយ ដែល​អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

ន័យ​មួយ​ផ្សេង​ទៀត​អ្នក​ក៏​ទំនង​ជា​នឹង​ត្រូវ​ទៅ​ជួយ​ស្រោចស្រង់​ជីវិត​នរណា​ម្នាក់​​ចេញ​ពី​រណ្តៅ​មរណៈ យ៉ាងណាមិញ​ក្នុង​ពេល​ខាង​មុខ​នេះ​អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក