មួយរោងការនេះតុបតែងបែបខ្មែរសុទ្ធ ​មិនសូវចំណាយច្រើន ​ហើយស្អាតខ្លាំងមិនចាញ់ផ្កាស្រស់បែបបរទេសឡើយ!

ជាការពិតណាស់ សម័យបច្ចុប្បន្ននេះ រាល់ពិធីមង្គលការ ស្ទើរតែគ្រប់គ្នាទៅហើយ ​តែងតែនិយមតុបតែងរោងការ និងពិធីទាំងមូលបែបទាន់សម័យ ដោយចំណាយទៅលើផ្កាស្រស់ ​ឬផ្កាបែបអឺរ៉ុប ដើម្បីឱ្យមានភាពទាន់សម័យក្នុងសង្គមបច្ចុប្បន្ន   ភាគច្រើន គេតែងតែប្រើរោងការបែបទាន់សម័យ ជាមួយការតុបតែផ្កាបែបអឺរ៉ុបដែលមើលទៅ ស្រស់ស្អាត និងដើរទាន់សម័យ តែការចំណាយក៏លើសលប់មិនស្ទើរដែរ។

តែយ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះពិធីរៀបមង្គលការរបស់គូស្វាមីភរិយាមួយកន្លែងដែលស្ថិតនៅជិតវត្តជំពុះក្អែក ក្រុងតាខ្មៅ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ​ព្រោះតែមង្គលការនេះមានការរៀបចំក្បាច់ផ្កាភ្ញីជារបៀបខ្មែរសុទ្ធដោយយកធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើមជាការតុបតែងគោល ​តែមានភាពស្រស់ស្អាតស្ទើរតែមិនគួរឱ្យជឿ។

152637833_2796171340603984_1621738930821940365_o

153870639_2796171263937325_2600710215308327543_o

រូបក្នុងកម្មវិធីមង្គលការនេះ ត្រូវបានបង្ហោះឡើងដោយអ្នកដែលតុបតែងរៀបចំពិធីនេះផ្ទាល់តែម្តង ​ដោយមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Visal SK ដោយបានរៀបរាប់បន្ថែមដែរថា៖

« ​អរគុណបងប្រុស​ កែវ សុ ភត្រា​ ដែលបានចូលចិត្តការតុបតែងលក្ខណ:ទំរង់បែបខ្មែរក្នុងថ្ងៃមង្គលជ័យ😊🙏។ ចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍រៀបអាពាហ៍ពិពាហ៍នាថ្ងៃខាងមុខដែលស្រលាញ់លក្ខណ:បែបនេះអាចទំនាក់ទំនងបាន😊😁➡️0762265975​ រឺតាម​ Facebook ខ្ញុំផ្ទាល់ Help like & share ផង​ អ្នកទាំងអស់គ្នា😊🙏🙏🙏។ #រោងការរដូវកាលកូវីដ19 »។

Srenn

152738979_2796171287270656_5490668958009230860_o

 

 


152975784_2796171520603966_3834229693480456936_o

153867225_2796171430603975_941401477834534007_o

ក្រោយការឃើញការបង្ហោះផ្សព្វផ្សាយនៃការតុបតែងរោងការបែបប្រពៃណីខ្មែរ ​តែបង្កប់នូវភាពស្រស់ស្អាតមិនស្ទើរបែបនេះ ក៏មានអ្នកលាន់មាត់សរសើរគ្រប់ៗគ្នានូវការច្នៃប្រតិដ្ឋមួយនេះ និងសំណូមពរឱ្យមានការតុបតែងមង្គលការរបៀបខ្មែរបែបនេះឱ្យបានច្រើនផងដែរ៕

151633891_2796171153937336_313676785478649057_o

154709438_2801818580105716_8420416111731649497_o

152632478_2801818716772369_8654612436897944175_o

154339764_2801819086772332_8049132733942194779_o

153937166_2801818856772355_4511808142184449131_o