កូនៗ​ដែល​បន្ទោស​ឪពុកម្ដាយ​រឿង​ ៥ យ៉ាង​នេះ ចាំ​ទៅ​គ្មាន​ផ្លូវ​រកស៊ី​មាន​បាន​ដូច​គេ​ទេ

ធ្លាប់​លឺ​ពាក្យ​គេ​និយាយ​ទេ "កូន​ដែល​ចេះ​ដឹង​គុណ​ឪពុកម្តាយ ក៏​ជា​កូន​ដែល​រមែង​ទទួល​បាន​ជោគជ័យ​ធំ​បំផុត​ក្នុង​ជីវិត" ហើយ​ត្រូវ​ចាំ​ថា​គ្មាន​អ្វី​ដែល​ធំ​ជាង​គុណ​លោក​ទាំង​ពីរ​នោះ​ឡើយ។

យ៉ាង​ណា​តាម​តំណាល​ចាស់​ពី​បុរាណ​បាន​ពោល​ថា កូន​ប្រុស​ស្រី​ទាំង​ឡាយ ដែល​បាន​តិះដៀល​និង​បន្ទោស​ឪពុកម្តាយ​រឿង ៥ យ៉ាង​នេះ គឺ​រមែង​ធ្លាក់​ក្នុង​ជីវិត​អភ័ព្វ ហើយ​ការ​រកស៊ី​ធ្វើការ​អ្វី​ក៏​មិន​ទទួល​បាន​ជោគជ័យ អាច​មាន​បាន​ដូច​កូន​គេ​ឯ​ទៀត​ដែរ៖

៥) បន្ទោស​ឪពុកម្តាយ​ដែល​អសមត្ថភាព

Original

គ្មាន​នរណា​ដែល​ល្អឥតខ្ចោះ​នោះ​ទេ ការ​ដែល​លោក​ទាំង​ពីរ​ផ្តល់​កំណើត​ឲ្យ​យើង​មក​ហើយ នោះ​គឺ​រាប់​ថា​ជា​គុណ​ដ៏​ធំ​មួយ​ហើយ។ ការ​ដែល​លោក​បីបាច់​ថែ​រក្សា​យើង​បាន​ធំ​ប៉ុណ្ណេះ ក៏​រាប់​ថា​ជា​ការ​ខិតខំ​មួយ​ទៀត​ហើយ​ដែរ បើ​ទោះ​បី​ម្តាយ​យើង​ក្រ ឪពុក​យើង​គ្មាន​ចំណេះ ក៏​កុំ​បន្ទោស​លោក​ទាំង​ពីរ ផ្ទុយ​ទៅ​វិញ​យើង​គួរ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ស្រវា​យក​ចំណេះ​ប្តូរ​យក​ជំនាញ​បង្កើត​ជា​លុយ​មក​ស្រោចស្រង់​ពួក​លោក​វិញ។

៤) បន្ទោស​ឪពុកម្តាយ​ដែល​និយាយ​ច្រើន

Ice_screenshot_20210326 182003

ជឿ​ទៅ​ឪពុកម្តាយ​ណា​ក៏​ដូច​គ្នា រមែង​និយាយ​ច្រើន​បន្តិច​ហើយ តែ​ពួក​លោក​និយាយ​ក៏​ចង់​ឲ្យ​យើង​ល្អ ចង់​ឃើញ​យើង​ដើរ​ផ្លូវ​ត្រូវ។ ពេល​នេះ​អ្នក​មើល​មិន​ឃើញ​ពី​តម្លៃ​នៃ​សម្តី​របស់​គាត់ តែ​ថ្ងៃ​ខាង​មុខ​អ្នក​នឹង​យល់ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​មាន​កូន​វិញ។

៣) បន្ទោស​ឪពុក​ម្តាយ​ដែល​ស្តីបន្ទោស​ខ្លួន

 

 


01Ethicist SuperJumbo

ដោយសារ​តែ​ពួក​លោក​មិន​ចង់​ឃើញ​កូន​របស់​លោក ដើរ​ផ្លូវ​ហត់នឿយ និង​រស់នៅ​ក្នុង​ជីវិត​លំបាក ទើប​លោក​រមែង​មាន​ការ​ស្តី​បន្ទោស ​និង​ប្រើ​ពាក្យ​សម្តី​ធំ​ជា​រឿយៗ។ កុំ​មាន​ការ​ខឹង​សម្បា​គាត់ បើ​ពាក្យ​ល្អ ក៏​ស្តាប់​យក​ជា​មេរៀន​កែប្រែ​នៅ​ពេល​ក្រោយ បើ​សម្តី​អាក្រក់​ក៏​គិត​ថា គ្រាន់​ជា​កំហឹង​មួយ​ពេល​របស់​មនុស្ស​ចាស់ ជៀសវាង​មាន​ការ​តបត​សម្តី​ធំ​ត្រលប់​ទៅ​គាត់​វិញ នាំ​ឲ្យ​តែ​ហ្មងសៅ​ទៅ​ថ្ងៃ​ក្រោយ។

២) បន្ទោស​ឪពុកម្តាយ​ដែល​ធ្វើ​អី​យឺតៗ

Original (1)

ពួក​លោក​ចាស់​ហើយ តើ​ឲ្យ​សកម្ម​និង​រហ័ស​ដូច​ក្មេង​បាន​ដោយ​របៀប​ណា? សកម្មភាព​ខ្លះ​លោក​ទាំង​ពីរ​ក៏​ធ្វើ​ទៅ​រាង​យឺតយ៉ាវ ខ្លះ​ធ្វើ​ទៅ​ដោយ​ការ​ភ្លេចភ្លាំង តែ​កុំ​ស្រែក​កុំ​ថា​ឲ្យ​លោក​ឲ្យ​សោះ ព្រោះ​ត្រូវ​ចាំ​ថា​កាល​អ្នក​នៅ​ក្មេង ពេល​អ្នក​ដើរ​មិន​កើត​ក៏​លោក​ជា​អ្នក​បី ជា​អ្នក​លើក ពេល​អ្នក​ដើរ​ដួល ក៏​លោក​ជា​អ្នក​ចាំ​ជួយ​ទាញ​ឲ្យ​ក្រោក​ឡើង​វិញ ចុះ​ពេល​នេះ​ហេតុអ្វី​អ្នក​មិន​មើល​ថែ​ពួក​លោក​ដូច​ពេល​នោះ​វិញ?

១) កុំ​បន្ទោស​ឪពុកម្ដាយ​ដែល​មាន​ជំងឺ

Thumbnail_my_mother_lived_40_years_with_undiagnosed_bipolar_disorder

ឪពុកម្តាយ​ខ្លះ​កើត​មាន​ជំងឺ ដែល​ជា​បន្ទុក​នាំ​ឲ្យ​កូន​ត្រូវ​ចំណាយ​ច្រើន តែ​ចាំ​ណា​គ្មាន​នរណា​ទៅ​ចង់​ឈឺ​ទេ។ ត្រលប់​ទៅ​កាល​ពី​អ្នក​នៅ​ក្មេង​វិញ លោក​ទាំង​ពីរ​ខំ​អស់​ហើយ ស្រក់​ញើស​ស្រក់​ឈាម ប្តូរ​ទាំង​កម្លាំង​ប្តូរ​ទាំង​ការ​គិត ដើម្បី​តែ​ប្រាក់​យក​មក​ចិញ្ចឹម​មើល​ថែ​អ្នក ប៉ះប៉ូវ​សុខភាព​អ្នក​មិន​ឲ្យ​មាន​ជំងឺ​បៀតបៀន ចុះ​ហេតុអ្វី​ពេល​នេះ​ពេល​ពួក​លោក​មាន​ជំងឺ​អ្នក​បែរ​ជា​បន្ទោស​និង​ចង់​បោះបង់​ទៅ​វិញ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក