មាន​តែ​មនុស្ស​ស្រី ២ ប្រភេទ​នេះ​ទេ ដែល​ទោះ​ជីវិត​លំបាក​ប៉ុណ្ណា ក៏​នាង​មិន​ងាយ​ស្រក់​ទឹក​ភ្នែក​ដែរ

នៅ​ក្នុង​ពិភពលោក​យើង​នេះ ជា​ទូទៅ​យើង​តែង​គិត​ថា ស្រ្តី ជា​មនុស្ស​ដែល​ងាយ​នឹង​សម្រក់​ទឹក​ភ្នែក ហើយ​ឆាប់​ទទួល​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​អារម្មណ៍​លឿន។ យ៉ាង​ណា​វា​មិន​អស់​នោះ​ទេ ក៏​មាន​ស្រ្តី​ខ្លះ​រឹងមាំ​ជាង​បុរស​ទៅ​ទៀត​លើ​ផ្នែក​ផ្លូវ​អារម្មណ៍​នេះ ជា​ពិសេស​គឺ​ស្រ្តី ២ ប្រភេទ​ខាង​ក្រោម ដែល​នាង​មិន​សម្រក់​ទឹកភ្នែក​ដោយ​ងាយ​នោះ​ទេ បើ​ទោះ​បី​ជួប​រឿង​លំបាក​កម្រិត​ណា​ក៏​ដោយ៖

១) ស្រ្តី​ដែល​ក្លាហាន​និង​រឹងមាំ

Ice_screenshot_20210403 191556

គ្មាន​ស្រ្តី​ណា​កើត​មក​រឹងមាំ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ការ​ផ្ដួចផ្ដើម ដុសខាត់​ខ្លួន​ឯង​តាំង​ពី​ក្មេង​ខ្ចី​មក។ រហូត​ដល់​ថ្ងៃ​មួយ​នាង​បាន​ក្លាយ​ជា​ស្រ្តី​រឹងមាំ​ម្នាក់ ដោយ​មិន​ថា​តែ​ក្នុង​ជីវិត​ស្នេហា ឬ​គ្រួសារ គឺ​នាង​តែងតែ​មាន​ជំហរ​ច្បាស់លាស់​ជានិច្ច។

ស្រ្តី​បែប​នេះ​គឺ​មាន​ការ​បត់បែន​បាន​ល្អ ហើយ​បើ​ទោះ​បី​ត្រូវ​ប្រឈម​ការ​លំបាក​ក្នុង​ជីវិត​គ្រួសារ អាពាហ៍ពិពាហ៍​បែប​ណា នាង​បាន​ប្តូរ​ពី​ការ​សម្រក់​ទឹក​ភ្នែក ពី​ការ​ទទួល​រង​អារម្មណ៍​ឯកា ផ្ទុយ​ទៅ​វិញ​នាង​យក​ភាព​ស្ងប់ស្ងាត់​ដាក់​ក្នុង​ខ្លួន ហើយ​ព្យាយាម​ដោះស្រាយ​រឿង​នោះ​ដោយ​សន្តិភាព​ផ្លូវ​ចិត្ត។

នាង​តែងតែ​ប្រាប់​ខ្លួន​ឯង​ថា នៅ​មុខ​អ្នក​ដទៃ​មិន​ត្រូវ​យំ​ដាច់​ខាត ព្រោះ​ធ្វើ​ឲ្យ​គេ​មើល​មក​នាង​ថា​ជា​មនុស្ស​ទន់​ខ្សោយ។ នេះ​ពុំ​មាន​ន័យ​ថា នាង​មិន​ឈឺចាប់ នាង​គ្មាន​បេះដូង​នោះ​ទេ តែ​គោលជំហរ​របស់​នាង​គឺ​ប្រាប់​ថា មិន​ចុះញ៉ម ហើយ​មិន​អង្គុយ​សម្រក់​ទឹកភ្នែក​ដាច់​ខាត។

២) ស្រ្តី​ដែល​ធ្លាប់​មាន​អតីតកាល​ខ្មៅ​ងងឹត

Ice_screenshot_20210403 191609

ជា​ស្រ្តី​ម្នាក់​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ធ្វើ​បាប​ផ្លូវ​ចិត្ត ធ្លាប់​គេ​ធ្វើ​ឲ្យ​ខូច​អារម្មណ៍ ហើយ​ក៏​ធ្លាប់​ស្រក់​ទឹក​ភ្នែក​រួច​ហើយ​ដែរ មុន​នឹង​នាង​ឈាន​មក​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​នៅ​ថ្ងៃ​នេះ។

នាង​ធ្លាប់​ទទួល​រង​នូវ​បទពិសោធន៍​ជា​ច្រើន​រាប់​មិន​អស់ បែប​នេះ​ក្នុង​ស្ថានភាព​ឈឺចាប់​ល្មមៗ គឺ​មិន​អាច​យក​ឈ្នះ​ភ្នែក​របស់​នាង​ឲ្យ​ស្រក់​ទឹក​ភ្នែក​មក​បាន​ឡើយ។ ប៉ុន្តែ​ពុំ​មាន​ន័យ​ថា មនុស្ស​ស្រី​បែប​នេះ​អ្នក​ត្រូវ​ព្រងើយកន្តើយ​ដាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នាម​ជា​បុរស​ម្នាក់ បើ​ច្បាស់លាស់​ថា​យក​នាង​ហើយ ចូរ​មើល​ថែ​រក្សា​នាង​ឲ្យ​បាន​ល្អ ហើយ​ត្រូវ​ដើរ​តួ​ជា​ស្មា​បង្អែក​ដ៏​រឹងមាំ​សម្រាប់​នាង មិន​មែន​ទៅ​ពឹងផ្អែក​នាង​វិញ​នោះ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក