ប្រយ័ត្នល្បិចឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញ ផលិតផល ឬសេវាកម្ម អនឡាញ

នាយកដ្ឋានព័ត៌មានវិទ្យា៖ បច្ចុប្បន្នដោយសារបញ្ហាផ្ទុះឡើងនៃជំងឺកូ.វី.ដ១៩ ការលក់ដូរមួយចំនួនធំ បានប្រែក្លាយមកជាការលក់ដូរ និងកម្មង់អនឡាញ។

ដោយសារមូលហេតុនេះ ឧក្រិដ្ឋជន និងជនខិលខូចមួយចំនួន បានឆ្លៀតឱកាសបង្កើតគណនីបណ្តាញសង្គម (Facebook Telegram ។ល។) ឬទំព័រហ្វេសប៊ុកផេក ធ្វើការផ្សព្វផ្សាយលក់ទំនិញ (ទំនិញហូបចុក ផលិតផល មាសពេជ្រ។ល។) ឬការផ្តល់សេវាកម្មផ្សេងៗ (រួមទាំងសេវាកំសាន្ត។ល។) ក្នុងគោលបំណងបោកបញ្ឆោត ទទួលបានប្រាក់កក់ ឬប្រាក់ទិញផលិតផល ឬសេវាពីសំណាក់អតិថិជន...

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាពិនិត្យនិងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការចាញ់បោកប្រាក់កាក់ពីសំណាក់ជនខិលខូចទាំងនោះ។

 

 


១១១

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក