កុំសូវនៅក្បែរពេក ផ្សែងនិងក្លិនចេញពីរបស់ ៥ នេះ អាចប៉ះពាល់ដល់អាយុជីវិតអ្នកបាន

មាន​របស់​សាមញ្ញ ៥ នៅ​ជុំវិញ​ខ្លួន​របស់​អ្នក ដែល​អ្នក​ខ្លះ​មាន​ប្រើប្រាស់​វា​ជា​ប្រចាំ ហើយ​តាម​រយៈ​ក្លិន​និង​ផ្សែង​របស់​វា​ដែល​យើង​បាន​ស្រូប​ចូល​មក​ក្នុង​ខ្លួន ក៏​ងាយ​នឹង​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ និង​ជំងឺ​មួយ​ចំនួន។ បែប​នេះ​យើង​គួរ​តែ​ជៀសវាង ​ហើយ​ប្រើប្រាស់​នៅ​បរិមាណ​សមរម្យ​មួយ​បាន​ហើយ៖

៥) ក្រមួន​ក្រអូប

Mui Huong Gay Ung Thu 1 1530

ដោយសារ​តែ​បរិយាកាស​ជុំវិញ​យើង​មិន​អំណោយផល ឬ​ដោយសារ​ក្លិន​មិន​ល្អ​ជះ​ចេញ​ពី​បរិវេណ​ណា​មួយ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​ដាក់​នូវ​ក្រមួន​ក្រអូប​ខាង​ក្នុង​រថយន្ត ឬ​ក្នុង​បន្ទប់។

យ៉ាង​ណា​ក្រៅ​ពី​ផល​ចំណេញ​នៃ​ក្លិន​ក្រអូប​របស់​វា វា​ក៏​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យើង​ផង​ដែរ នោះ​ក៏​ដោយសារ​តែ​សារធាតុ​ដែល​មាន​ក្នុង​ក្រមួន​ដូច​ជា អាល់អ៊ីដ្រូហ្សែន អាសេតូន សេតុល ​ដែល​ជា​ធាតុ​បង្កើត​ឲ្យ​មាន​ក្លិន​ក្រអូប យើង​បាន​ស្រូប​យក​វា​ក្នុង​កម្រិត​មួយ​ច្រើន​ពេក បែប​នេះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ហើយ​ឈាន​ឲ្យ​កើត​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ថែម​ទៀត។ ការ​ព្រមាន​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ស្រូប​យក​ក្លិន​ទាំង​នេះ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​មុខងារ​របស់​សួត​មាន​ការ​ចុះ​ថយ ៤ ភាគរយ។

៤) សៀវភៅ​និង​លុយ

Book 1024x683 Panorama

មនុស្ស​មួយ​ចំនួន​ញៀន​នឹង​ក្លិន​សៀវភៅ ក្លិន​លុយ តិច​ថា​អត់​ជឿ? ភាគ​ច្រើន​នៅ​ពេល​អ្នក​ទិញ​សៀវភៅ​មក​ថ្មី ឬ​ក្រដាស​លុយ​ថ្មីៗ វា​នឹង​មាន​ក្លិន​ម្យ៉ាង​ដែល​ប្លែក​ពី​របស់​ដែល​យើង​ប្រើប្រាស់​យូរ​ហើយ តែ​ក្លិន​នោះ​តាម​ការ​ស្រាវជ្រាវ​គឺ​មាន​បង្កប់​នូវ​សារធាតុ​គីមី​ច្រើន​ណាស់ ហើយ​មាន​កំហាប់​ពុល​ខ្ពស់។

របស់​ទាំង​នេះ​គួរ​តែ​ត្រូវ​ដាក់​ឲ្យ​ឆ្ងាយ​ពី​កុមារ ព្រោះ​កំឡុង​ពេល​អភិវឌ្ឍ​រាងកាយ​ប្រសិន​ពួក​គេ​ស្រូប​យក​ក្លិន​ទាំង​នោះ​ច្រើន អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ។

៣) ផ្សែង​ធូប

Mui Huong Gay Ung Thu 1530

មិន​ថា​តែ​ធូប​ក្រអូប ឬ​ធូប​ធម្មតា ផ្សែង​របស់​វា​ដែល​ភាយ​ចេញ​មក គឺ​មាន​ផ្ទុក​នូវ​ឧស្ម័ន​ប៉ូលែន ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម សួត និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​មនុស្ស។

២) ក្រដាស​បង្គន់​ដែល​មាន​ក្លិន​ក្រអូប

Mui Huong Gay Ung Thu 3 1530

អ្នក​ធ្លាប់​ជួប​ទេ​នៅ​តាម​បង្គន់​សាធារណៈ ឬ​ឯកជន​ណា​មួយ គេ​មាន​ដាក់​ក្រដាស​នៅ​ខាង​ក្នុង​នោះ ហើយ​មាន​ក្លិន​ក្រអូប​ដូច​ទឹកអប់។

ក្លិន​នេះ​គឺ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ជា​ពិសេស​គឺ​ចំពោះ​ស្រ្តី ដោយ​នៅ​ពេល​អ្នក​ប្រើប្រាស់​ក្រដាស​ប្រភេទ​ទៅ​ប៉ះ​នៅ​ប្រដាប់​បន្ត​ពូជ អាច​បណ្តាល​ឲ្យ​អ្នក​រលាក​ស្បែក ឬ​អាឡែរហ្សី ហើយ​ក្នុង​រយៈ​ពេល​វែង​ក៏​បណ្តាល​ឲ្យ​កើត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន។

១) គ្រាប់​បណ្តេញ​សត្វ​ល្អិត

Mui Huong Gay Ung Thu 2 1530

នៅ​តាម Mart ឬ​ផ្សារ​ទំនើប​នឹង​ឃើញ​មាន​លក់​ហើយ នៅ​គ្រាប់​រាង​ដូច​បាល់​មាន​ពណ៌​ស ឬ​ពណ៌​ចម្រុះ​ដែល​គេ​ទុក​ដាក់​បណ្តេញ​សត្វ​ល្អិត​នៅ​ក្នុង​ផ្ទះ។ ជា​ពិសេស​គឺ​សត្វ​កន្លាត ពេល​ទទួល​ក្លិន​នោះ​ហើយ ពួក​វា​នឹង​មិន​ចូល​មក​តំបន់​នោះ​ទេ។

យ៉ាង​ណា​ក្លិន​នេះ​គឺ​ជះ​ផល​អវិជ្ជមាន​ខ្លាំង​ណាស់​ដល់​រាងកាយ ជា​ពិសេស​គឺ​ប្រព័ន្ធ​ប្រសាទ​របស់​យើង។ ម្យ៉ាង​ទៀត​ក្លិន​គីមី​នោះ ក៏​អាច​បណ្តាល​ឲ្យ​ទារក​ស្លាប់​ភ្លាមៗ សម្រាប់​ក្មេង​ដែល​ទើប​នឹង​កើត ឬ​ក៏​អាច​កើត​ជំងឺ​មហារីក​ណា​មួយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក