មនុស្សស្រីត្រូវបានបែងចែកចេញជា៣លក្ខណៈ តើអ្នកជាមនុស្សស្រីស្ថិតក្នុងលក្ខណៈមួយណា?

មនុស្សស្រីត្រូវបានបែងចែកចេញជា៣លក្ខណៈ "ស្រ្តីមេផ្ទះ ស្រីស្អាត និង ទេពធីតា"

១. លក្ខណៈទី១ ៖ ស្ត្រីមេផ្ទះ ចូលចិត្ត 《សម្អាតផ្ទះ》

Ef76e2ffd6dc9f536b3e2f16a08b051c

លាងបន្លែ លាងចាន បោកខោអាវ ជូតផ្ទះ ជីវភាពដែលពោពេញដោយការលាងៗៗៗៗៗៗ លាងមិនចេះឈប់ឈរ ធ្វើឱ្យស្រ្តីជាច្រើនបានប្រែក្លាយទៅជា រអ៊ូរទាំខឹងច្រើន។ មានរឿងបន្តិចបន្តួចក៏ខឹងរករឿងប្តី នៅមិននៅក៏បញ្ចេញកំហឹងវ៉ៃ ជេរបញ្ចោកូនចៅ ។

ស្លាកស្នាម ពេលវេលាដែលបន្សល់នៅលើខ្លួននាង គឺមានតែដើមទ្រូងយារធ្លាក់ ចង្កេះធុងសាំង និងចិត្តវិញាណដែលពោពេញដោយកំហឹងថាមពលអវិជ្ជមានតែប៉ុណ្ណោះ។ ហើយអ្នកដែលធ្វើឱ្យ《ស្ត្រីសម្អាតផ្ទះ》ធ្លាក់ចូលក្នុងរណ្តៅនេះ គឺបរុសដែលជាប្តី ដែលគ្មានការទទួលខុសត្រូវ។ ពីព្រោះគាត់មើលមិនឃើញពីការលះបង់របស់ប្រពន្ធ មិនចេះថ្នមប្រពន្ធខ្លួន ឱ្យនាងរស់នៅហត់ទាំងកាយយ៉ាប់ទាំងកម្លាំង គ្រាំទាំងចិត្ត។ ធ្វើឱ្យពួកនាងបាត់បង់ជំនឿចិត្ត ហើយក៏មិនចង់អភិវឌ្ឍន៍ខ្លួនឯងបន្តទៀត។ ទោះជានាងធុញទ្រាន់ ស្អប់ខ្ពើមនឹងជីវិតបែបនេះក្តី តែនាងក៏មិនអាចដោះដៃចេញពីជីវិត《សម្អាតផ្ទះ》នេះបានដដែល។

២. លក្ខណៈទី២ ៖ ស្រីស្អាត ចូលចិត្តចំណាយពេលវេលា ចំណាយកម្លាំងពេញមួយជីវិតដើម្បី《សម្អាតមុខ》

E5836a2449389e1e0c9624aaa0bd4e92

មានតែរូបកាយស្អាត ប៉ុន្តែចិត្តវិញាណសូន្យ។ ពេញមួយជីវិតពួកនាង គឺទាមទារត្រឹមតែស្បែកសខ្ចីដណ្តប់សម្បកកាយប៉ុណ្ណោះ។ ប្រសិនបើអ្នកសួរពួកនាងពីទិសដៅជីវិត គឺប្រាកដណាស់ ភាគច្រើនសុទ្ធតែចង់បានប្តីជាសេដ្ឋីមិនខាន។ប៉ុន្តែសេដ្ឋីភាគច្រើនគេចង់បានតែស្រ្តីដែលឆ្លាតពូកែប៉ុណ្ណាះ។

នៅពេលដែលពួកនាងដើរបុកជញ្ជាំងជារឿយៗរួចមក ទើបអាចយល់នៅសម្តីមួយឃ្លារបស់ 贺涵 "អ្នកមិនមែននៅក្មេងទៀតឡើយ សូមកុំចេះតែយកសម្រស់របស់នាង មកធ្វើជាធ្នាក់ជាស្ពានដើរឆ្លងវិថីជីវិតនេះទៀត"

ប្រសិនបើចង់ឱ្យជីវិតអាពិពាហ៍ពិពាហ៍លើកក្រោយជោគជ័យ សូមធ្វើជាមនុស្សស្រីមានប្រយោជន៍ម្នាក់។ គេមករកនាងក៏ព្រោះតែចង់ដឹងថា ដៃរបស់នាងអាចកាន់ចង្កូតនាវាជីវិតបានឬក៏អត់? ដូច្នេះធ្វើជាមនុស្សស្រីពូកែមានប្រយោជន៍ម្នាក់វាសំខាន់ជាងស្រីស្អាត។ ប្រសិនបើនាងជាបុប្ផាកំពុងរីកស្គុះស្គាយ មេអំបៅនឹងហោះមករកនាងដោយឯកឯង។

៣. លក្ខណៈទី៣ ៖《ទេពធីតា》 ពួកនាង គឺជាប្រភេទមនុស្សស្រីដែលខ្ពង់ខ្ពស់ជាងគេ

8fe91f9150b2d61ba7b599d0075444d0

ចេះយល់សាច់ការ មានហេតុផល ចូលចិត្ត 《សម្អាតខួរក្បាល》សៀវភៅគឺជាអាវុទ្ធក្នុងការសម្អាតខួរក្បាលរបស់នាង។ ចិត្តគំនិតសម្បូរបែប ទោះបីជារស់ដល់អាយុ១០០ សម្រស់បាត់បង់ ប៉ុន្តែនាងនៅតែជាទេពធីតាដដែល។

មនុស្សស្រីដែលមានចំណេះដឹង នាងអាចយល់ច្បាស់ហេតុការណ៍កើតឡើងក្នុងលោកបានមុនគេ  នាងមានបេះដូងធំទូលាយ ដើម្បីទទួលយកព្យុះភ្លៀង ផ្គរ រន្ទះក្នុងលោកបាន មិនទួញសោក មិនសង្វែកខ្លួន មិនមានចិត្តស្អប់គុំគួន មានតែភាពទន់ភ្លន់ និងដឹងក្តីរីកចម្រើន អាចទទួលរងនូវរឿងដែលអាក្រក់បំផុត ក៏អាចសោយសុខនូវរឿងដែលល្អបំផុតដូចគ្នា មិនថាភ្នំកាំបិត សមុទ្រភ្លើងរងទុក្ខបែបណា គឺសុទ្ធតែអាចឱ្យនាងប្រែមកជារដូវផ្ការីកវិញបានដដែល។

នារីៗ៣លក្ខណៈខាងលើ សុទ្ធតែចូលចិត្តការសម្អាត ៖

B1853ee39cbf9f6d2fa67916edacb932

ស្ត្រីមេផ្ទះ 《សម្អាតផ្ទះ》

ស្រីស្អាត 《សម្អាតមុខ》

ទេពធីតា 《សម្អាតខួរក្បាល》

ស្រ្តីមេផ្ទះគួរឱ្យសង្វែកជាងគេ!

ស្រីស្អាតឥតន័យខ្លឹមសារ!

ទេពធីតាពិបាកនឹងរកបាន!

នារីដែលធ្វើឱ្យបុរសខ្លាចហើយចង់រត់គេចឱ្យឆ្ងាយ គឺស្រ្តីមេផ្ទះរអ៊ូច្រើន។

នារីដែលធ្វើឱ្យបុរសងប់វង្វេងតែមួយពេល គឺស្រីស្អាត។

នារីដែលធ្វើឱ្យបុរសដកចិត្តមិនបាន ព្រមស្ម័គ្រនៅក្បែររហូត គឺនាងទេពធីតា។

បកប្រែ ៖ សុខ គឹមទៀវ