ក្លិប Sabah FC បដិសេធថាមិនមានបញ្ហាប្រាក់ខែកីឡាករយៈពេល ៣ ខែដូចគេថាទេ

កាលពីម្សិលមិញអ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ី​និង​អាស៊ាន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មានដែលថាកីឡាករបាល់ទាត់ Sabah FC (ក្លឹប Sabah FC) បានធ្វើពហិការមិនចូលរួមហ្វឹកហាត់ព្រោះពួកគេមិនបានទទួលប្រាក់ខែ ៣ ខែមក​ហើយ។

EycK6tFUUAc4pgc

ទោះយ៉ាងណា!គណៈគ្រប់គ្រង Sabah FC នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះបានបដិសេធថាមិនមានបញ្ហានៃ​ការ​បើក​ខែ​ឲ្យ​កីឡាករ​ដល់​ទៅ​៣​ខែ​នោះទេ ប៉ុន្តែបានសារភាពថាពួកគេមានការពន្យាពេលខ្លះក្នុងការបើកប្រាក់ខែឲ្យ​កីឡាករពិតមែន។​​ លោក Khairul Firdaus Akbar នាយកប្រតិបត្តិក្រុម Sabah FC បានមានប្រសាសន៍ថា៖

“ អ្នកគ្រប់គ្រងក្លិបបដិសេធការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយ។ វាមិនមែនមកពីសេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយដែលចេញដោយ Sabah FC នោះទេ"។

168889406_2941703659410081_5746627794545024640_n

"រហូតមកដល់ពេលនេះគ្មានកីឡាករណាម្នាក់បានបដិសេធមិនហ្វឹកហាត់​នេះទេ កាលពីរសៀលម្សិលមិញ។ ការងហ្វឹកហាត់បានបញ្ចប់ភ្លាមៗ ខណៈពេលដែលកីឡាករត្រូវបានគេស្នើសុំឱ្យសម្រាកឲ្យគ្រប់​គ្រាន់ មុនពេលហោះហើរទៅជួប​ក្រុម​Penang FC ថ្ងៃនេះ។

ការវិវឌ្ឍន៍លើបញ្ហានេះត្រូវបានលាតត្រដាងតាមទំព័រធ្វីតទ័រដែលជាកម្មសិទ្ធិរបស់អ្នកគាំទ្រដ៏ស្មោះត្រង់របស់សាបាគឺ SabahRhinos និងអ្នកគាំទ្រមួយចំនួនដែលនៅពហុកីឡដ្ឋានមើលក្រុមខ្លួនហ្វឹកហាត់រហូតដល់វាឆ្លងរាលដាលនៅលើបណ្តាញសង្គម។ ប្រតភពម្នាក់នៅក្នុងក្រុមបាននិយាយថាការហ្វឹកហាត់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅម៉ោង ៤ រសៀល ប៉ុន្តែបន្ទាប់ពីការពិភាក្សាគ្នាយ៉ាងក្តៅគគុករវាងកីឡាករនិងបុគ្គលិកគ្រូបង្វឹកវគ្គនេះត្រូវបានលុបចោលវិញ។

167562730_2937604883153292_4537628639340435289_n

លោក Firdaus បាននិយាយថាក្នុងរយៈពេល ៣ ខែ ការគ្រប់គ្រងថ្មីបានធ្វើការអស់ពីសមត្ថភាពដើម្បីធ្វើឱ្យ Sabah FC ស្ថិតនៅលើផ្លូវល្អបំផុត។

" អ្នកគ្រប់គ្រងមិនដែលព្រងើយកន្តើយនឹងបញ្ហារបស់កីឡាករទាំងនៅខាងក្រៅ ឬខាងក្នុងទីលានដែលធ្វើឱ្យខូចដល់ដំណើរការរបស់ Sabah FC ឡើយ។ យើងបញ្ជាក់នៅទីនេះថាការប្រាស្រ័យទាក់ទងរវាងថ្នាក់គ្រប់គ្រង និងកីឡាករគឺល្អណាស់។ អ្នកគ្រប់គ្រងមានជំនឿចិត្តថា បន្ទាប់ពីនេះអ្វីគ្រប់យ៉ាងនឹងដំណើរការទៅដោយរលូន ហើយចៀសវាងបញ្ហានេះពីការកើតមានឡើងវិញនៅពេលអនាគត”៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN