ព្រោះមិនចង់និយាយច្រើនទេ រអ៊ូច្រើនពេកហត់តែខ្លួនឯង ឈឺចិត្តតែម្នាក់ឯង!!

#ពេលខ្លះខ្ញុំនៅស្ងៀម

១

១. ព្រោះមិនចង់និយាយច្រើនទេ រអ៊ូច្រើនពេកហត់តែខ្លួនឯង ឈឺចិត្តតែម្នាក់ឯង ហើយវាក៏គួរឱ្យធុញណាស់ដែរ គឺធុញនឹងខ្លួនឯងហ្នឹងតែម្ដង ( បាត់បង់ក្ដីសុខផ្លូវចិត្តខ្លួនឯង )។

២. មិនចង់បកស្រាយអ្វីច្រើនទេ ព្រោះជាមួយមនុស្សខ្លះ ទោះយើងបកស្រាយច្រើនជាមួយគេ ក៏គេនៅតែមិនយល់ពីយើងដដែល ព្រោះគេមិនដែលយល់ពីយើងនោះឡើយ។

៣. មិនចង់និយាយ មិនមែនមានន័យថា មានចេតនាលាក់បាំងនោះទេ តែខ្ញុំគិតថា អ្នកមិនគួរដឹង ឬមិនសក្តិសមនឹងដឹងរឿងរបស់ខ្ញុំ។

៤. មិនចង់គិតច្រើន ព្រោះថា បើគិតច្រើន ឬនិយាយច្រើន គឺមានតែបង្កើនចិត្តខឹង និងប្រកាន់ អន់ចិត្ត គិតឃើញតែរឿងអវិជ្ជមានច្រើន នាំឱ្យមើលមុខគ្នាមិនចំ បាត់បង់ទំនាក់ទំនងល្អៗជាមួយគ្នា ព្រោះមនុស្សយើងទម្រាំតែអាចបានជួបគ្នា គឺសុទ្ធតែមាននិស្ស័យនឹងគ្នាហើយ។

៥. ខ្ញុំលែងប្រកាន់ ឬលែងមានចិត្តខឹង និងអន់ចិត្តទៀត ព្រោះហត់គ្រប់គ្រាន់ ឆ្អែតចិត្តគ្រប់គ្រាន់ហើយ បើបន្តប្រកាន់នឹងអ្នកណាទៀត គឺខ្ញុំខ្លួនឯងជាអ្នកដែលលំបាក និងហត់ចិត្តតែម្នាក់ឯង។

មិនមែនខ្ញុំជាមនុស្សចិត្តព្រះ ឬចិត្តធ្ងន់ ពូកែអត់ធ្មត់ទេ តែដឹងទេថាពេលខ្លះ វាពិតជាស្ពឹកខ្លាំង ស្ពឹករហូតដល់លែងដឹងថាឈឺ ខ្ញុំលែងមានអារម្មណ៍អ្វីទាំងអស់ ដូច្នោះហើយ ខ្ញុំលែងមានពាក្យអីដែលត្រូវនិយាយច្រើនទៀតនោះដែរ គឺមានតែព្យាយាមនៅស្ងាត់ៗបែបហ្នឹងឯង 🙂>។

នៅពេលដែលខ្ញុំនៅស្ងៀមស្ងាត់ ខ្ញុំក៏លែងខឹង លែងប្រកាន់នឹងអ្នកណា ហើយខ្ញុំក៏មានអារម្មណ៍ថា ខ្លួនឯងមិនសូវឈឺចាប់ដូចមុន មិនបាច់ឈឺចិត្តស្អិតទ្រូងព្រោះតែអ្នកណាតែម្នាក់ឯង

មិនបាច់ត្រូវទៅព្យាយាមចង់ដឹងថា អ្នកណាមានចិត្តគិតខ្វល់ពីខ្ញុំខ្លះឡើយ ហើយក៏មិនបាច់ត្រូវមក នឹកតូចចិត្ត អន់ចិត្តនឹងអ្នកណាទៀតដែរ អ្វីៗគឺមានតែខ្លួនឯង កំដរខ្លួនឯង ខ្ញុំបានស្ងប់ចិត្តខ្លះ មានសេរីភាពផ្លូវចិត្តខ្លះ មានអារម្មណ៍ស្រឡះល្អខ្លះ និងបានស្គាល់ខ្លួនឯងកាន់តែច្បាស់ បាននៅជាមួយខ្លួនឯងកាន់តែច្រើន 😪/>,៕

#មនុស្សចុងក្រោយ