កំណត់ត្រា​ពិភពលោក​ទាំង ១០ អ្នក​អាច​សាកល្បង​បំបែក​នៅ​ផ្ទះ​បាន ដោយ​មិន​បាច់​មាន​គ្រូ​បង្ហាត់

កំណត់ត្រា​ពិភពលោក​ជា​ច្រើន​ប្រភេទ ដែល​បាន​ចារ​ទុក​ក្នុង​សៀវភៅ Guinness World Records ក៏​មាន​ខ្លះ​ពុំ​មាន​នរណា​អាច​បំបែក​បាន​នោះ​ទេ ហើយ​រង់ចាំ​ដល់​រាប់​រយ​ឆ្នាំ​ក៏​គ្មាន​អ្នក​ធ្វើ​បាន​ដែរ។

ទាក់ទិន​នឹង​កំណត់ត្រា​ខ្លះ​គឺ​ទាមទារ​ឲ្យ​អ្នក​មាន​កាយសម្បទា​រឹងមាំ ខ្លះ​ទៀត​លុះត្រា​តែ​អ្នក​ជា​អត្តពលិក ឬ​មាន​ជំនាញ​ពិសេស​អ្វី​មួយ​ពី​កំណើត។ យ៉ាង​ណា​កំណត់ត្រា​ពិភពលោក​ចំនួន ១០ នេះ​វិញ គឺ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​អាច​សាកល្បង​បាន​នៅ​ផ្ទះ ចាត់​ទុក​ជា​ការ​កម្សាន្ត ហើយ​វា​ក៏​គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ដែរ។

១០) ផឹក​ទឹក​មួយ​កែវ​ដែល​មាន​ចំណុះ ៥០០ ម.ល ប្រើ​ពេល​ត្រឹម ១,៧៥ វិនាទី ធ្វើ​បាន​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤

0

៩) ស្រែក​លឺ​បំផុត​ដល់​កម្រិត 129dBA (dBA ជា​រង្វាស់​សំឡេង) ធ្វើ​បាន​នៅ​ខែ​តុលា ឆ្នាំ ២០០០

1

៨) ពាក់​អាវ​លើ​ខ្លួន​តែ​មួយ​បាន​ច្រើន​បំផុត ធ្វើ​បាន​ ៣៥ អាវ​នៅ​ខែ​មករា ឆ្នាំ ២០២១

2

៧) ទទួល​ទាន​ប្រភេទ​ស្ករ Marsmallow ដល់​ទៅ ២៥ ត្រឹម​រយៈ​ពេល ១ នាទី ធ្វើ​បាន​នៅ​ខែ​មិនា ឆ្នាំ ២០១៣

3

៦) ទទួល​ទាន Pasta ពេញ​មួយ​ចាន​ចំណុះ ១១៣ ម.ក ដោយ​ប្រើ​ពេល ២៦,៦៩ វិនាទី ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៧

4


៥) ផ្លុំ​ទឹក​សាប៊ូ​មួយ​សារ បាន ១ ៤៣១ ពពុះ ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០២០

5

៤) វាយ​អក្សរ​ពី A-Z លើ​ស្មាតហ្វូន ប្រើ​ពេល ៣,៩១ វិនាទី ធ្វើ​បាន​នៅ​ខែ​កញ្ញា ឆ្នាំ ២០២០

6

៣) ទទួល​ទាន​ Hamburger ចំនួន ១២ ​ប្រើ​ពេល ៣ នាទី ធ្វើ​បាន​នៅ​ខែ​កក្កដា ឆ្នាំ ២០១៤

7

២) បិទ​ក្រដាស​ជាប់​ជញ្ជាំង​លើ​ផ្ទៃ​មុខ​ច្រើន​បំផុត​ដល់​ទៅ ៣៨ ត្រឹម​ពេល ៣០ វិនាទី ធ្វើ​បាន​នៅ​ខែ​មេសា ឆ្នាំ ២០១៨

9

១) ទះ​ដៃ​បាន​ច្រើន​បំផុត​ដល់​ទៅ ១ ១០៣ លើក/នាទី ធ្វើ​បាន​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៨

10

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក