បែកគ្នាចុះ ខ្ញុំព្រមខុស ខ្ញុំព្រមធ្វើជាមនុស្សអាក្រក់ សំខាន់ឱ្យតែខ្ញុំបានរួចផុតពីទំនាក់ទំនងដែលមានតែរឿងឈឺចាប់មួយនេះ

ឱបណែនយ៉ាងណា​ក៏ត្រូវលែង​ សុបិន​ល្អយ៉ាងណាចុងក្រោយក៏ត្រូវដាស់ សុំមិនអរគុណដល់និស្ស័យ​ តែអរគុណដល់ពេលវេលាដែលយេីងបានក្បែរគ្នាយូរដល់ថ្នាក់នេះ​ បេីសិនរយៈពេលច្រេីនខែ​ ច្រេីនឆ្នាំមកនេះ​ ខ្ញុំវាគ្មានន័យសោះក្នុងក្រសែភ្នែកអ្នក​ ខ្ញុំគិតថាដល់ពេលហេីយដែលខ្ញុំត្រូវដោះលែងខ្លួនឯង។​

ឈានដល់អាយុប៉ុណ្ណឹងហេីយ ខ្ញុំមិនប៉ងប្រាថ្នាមនុស្ស​ Perfect អីទេ គ្រាន់តែត្រូវការមនុស្សម្នាក់ដែលច្បាស់លាស់ ហេីយគោរព ឱ្យតម្លៃខ្ញុំតែប៉ុណ្ណោះ ពួកយើងបែកគ្នាមិនបាច់វែកញែកថាអ្នកណាខុសអ្នកណាត្រូវ ព្រោះខ្ញុំមិនចង់ត្រូវ ឬខុសអីទាំងអស់ សុំត្រឹមបានដោះលែងខ្លួនឯងពីការរស់នៅក្បែរមនុស្សម្នាក់ដែលមិនឱ្យតម្លៃខ្ញុំ ប៉ុណ្ណឹងខ្ញុំក៏មានក្តីសុខហេីយ។

49546c6411903d57734a87c2e3aaa6e1

ឱ្យគេត្រូវ គេជាមនុស្សល្អ ខ្ញុំព្រមខុស ខ្ញុំអាក្រក់ ខ្ញុំចាញ់ក៏បានដែរ សំខាន់ពេលនេះខ្ញុំបានយកពេលមេីលថែខ្លួនឯងម្តង ព្រោះកន្លងមកនេះ ទុកខ្លួនឯងចោលមករហូត​។

សម្រាប់ទំនាក់ទំនងមួយនេះរបស់ពួកយើង បេីសួរថា​ ស្រឡាញ់គេទេ? ចម្លេីយ​ប្រាកដជាស្រឡាញ់ខ្លាំងបំផុតហេីយ​ តែបេីវាជាស្នេហាដែលមានតែសញ្ញាសួរពេញក្បាលស្ទេីរគ្រប់ពេល​ បែបនេះ គិតថាបញ្ចប់វាទៅប្រសេីរជាង!!! ចាកចេញ​ពី​គេដេីម្បីរក្សាតម្លៃខ្លួនឯងក្នុងភាពជាមនុស្ស​ខ្លះ មានពេលគ្រប់គ្រាន់ដើម្បីស្រឡាញ់ នោងមើលថែខ្លួនឯងឱ្យបានល្អទើបប្រសើរជាង។


839499dc2bfa0a0415df4b3d8cc7f6e9

ការដែលមានស្នេហា ការដែលព្រមទទួលយកនរណាម្នាក់ចូលមកក្នុងជីវិត គឺដើម្បីឱ្យខ្លួនឯងមានអារម្មណ៍កក់ក្ដៅ មានក្ដីសុខ មានភាពរីករាយក្នុងជីវិត តែបើមានគ្នាហើយ បែរជាត្រូវមកគ្រាំគ្រាទាំងផ្លូវកាយផ្លូវចិត្ត ពិបាកចិត្តរាល់ថ្ងៃបែបនេះ ស៊ូនៅម្នាក់ឯងវិញល្អជាង ឯកា តែក៏មិនបាច់ត្រូវពិបាកចិត្ត ខ្វល់ចិត្តព្រោះតែអ្នកណានោះដែរ៕

F5dd5986f9e86c00735bff0e3f7a3917

អត្ថបទ ៖ អេដមីន ហត់ / ប្រែសម្រួល ៖ Knongsrok