បើ​ប្រុសៗ​លេង​ចរិត ៥ នេះ​ចេញ​មក ទោះ​គេ​មាន គេ​សង្ហារ​ប៉ុណ្ណា ក៏​កុំ​ស្តាយ​អី ​ជូត​ទឹក​ភ្នែក​ហើយ​ដើរ​ចេញ​មក

​ពាក្យ​ថា "ស្រលាញ់" នរណា​ក៏​ចេះ​និយាយ​ដែរ តែ​សំខាន់​លើ​ទង្វើ លើ​ការ​គិត តើ​គេ​បាន​រៀបចំ​នឹង​ដើរ​ទៅ​មុខ​ជាមួយ​យើង​បាន​ដល់​ចំណុច​ណា? យើង​ជា​នារី កុំ​ងាយ​នឹង​ដាក់​ចិត្ត​ទៅ​លើ​បុរស​ណា​ម្នាក់​អស់​ពេក ព្រោះ​ងាយ​នឹង​ឈឺចាប់​ខ្លាំង​នៅ​ពេល​ក្រោយ ហើយ​បើ​ជ្រុល​ថា​ដាក់​ចិត្ត​ដាក់​បេះដូង​ហើយ ក៏​សម្លឹង​មើល​ឲ្យ​ច្បាស់ សង្កេត​មើល​ឲ្យ​ជាក់ កុំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ឲ្យ​សោះ។

យ៉ាង​ណា​បុរស ៥ ប្រភេទ​នេះ បើ​អ្នក​បាន​ជួប​ហើយ អ្នក​គួរ​តែ​ដើរ​ជៀស ឬ​ចាកចេញ​ដោយ​គ្មាន​អ្វី​គួរ​ឲ្យ​ស្តាយស្រណោះ​ឡើយ ព្រោះ​គេ​មិន​សម​ជា​បុរស​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ជីវិត​នេះ​ឡើយ៖

៥) ស្រលាញ់​ដើម្បី​កំដរ​អារម្មណ៍​តណ្ហា

Ice_screenshot_20210504 220634

ទើប​ស្គាល់​គ្នា​រយៈ​ពេល​ខ្លី និយាយ​ដល់​ភាសា​លើ​គ្រែ ស្តាប់​ទៅ​គឺ​មិន​ល្អ​នោះ​ទេ។ បើ​មិន​ទាន់​ច្បាស់លាស់​ជា​អ្វី​នឹង​គ្នា​ផង ឈាន​ទៅ​ដល់​ចំណុច​ហ្នឹង វា​ដូច​លះបង់​ខ្លាំង​ពេក​ហើយ​សម្រាប់​យើង​ជា​នារី។ ត្រូវ​ចាំ​ថា​បុរស​ប្រភេទ​ហ្នឹង មាន​មួយ​មិន​ស្កប់ មាន​ដប់​មិន​ស្កល់ ហើយ​គេ​ស្រលាញ់​អ្នក ដើម្បី​តែ​កំដរ​អារម្មណ៍​តណ្ហា​ប៉ុណ្ណោះ។

៤) មិន​សូវ​ចេះ​អត់ធ្មត់ និង​ឆាប់​ខឹង

Ice_screenshot_20210504 220642

ជា​បុរស​ម្នាក់ ត្រូវ​ចេះ​មាន​ការ​អត់ធ្មត់​ខ្ពស់​បំផុត ហើយ​បើ​អាច​គឺ​ត្រូវ​អត់ធ្មត់​ខ្ពស់​ជាង​នារី​ជា​ដៃ​គូ​ទៅ​ទៀត ទើប​អាច​ឲ្យ​ទំនាក់ទំនង​ស្នេហា​មួយ​នោះ ដើរ​ទៅ​មុខ​បាន​យូរ និង​មិន​ប្រេះស្រាំ។ ផ្ទុយ​ទៅ​វិញ​បើ​និយាយ​ប៉ះ​បន្តិច​ខឹង ទាស់​ពាក្យ​បន្តិច​ស្រែក​ពាក្យ​ធ្ងន់ៗ​ដាក់​យើង ប្រុស​ប្រភេទ​ហ្នឹង​មិន​សម​យើង​ទៅ​ចំណាយ​ពេល​នៅ​ក្បែរ​នោះ​ទេ។

៣) គ្មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់

Ice_screenshot_20210504 220616

បើ​ជីវិត​ខ្លួន​ឯង​រៀប​មិន​ទាន់​ត្រង់​ផ្លូវ​ផង តើ​ឲ្យ​យើង​ពឹង​ជា​ស្មា ជា​បង្អែក​ទៅ​ថ្ងៃ​មុខ​បាន​យ៉ាង​ម៉េច? ចាំ​ទៅ​ប្រសិន​គេ​ស្រលាញ់​អ្នក​មែន គេ​មិន​ចង់​ឃើញ​អនាគត​ភរិយា​របស់​គេ​លំបាក​នោះ​ទេ ហើយ​មុន​នឹង​គេ​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក ក៏​គេ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹងមាំ​នឹងធឹង និង​មាន​គោលដៅ​ច្បាស់លាស់​បន្តិច​សិន​ដែរ។

២) ប្រើ​ពាក្យ​សរសើរ​មក​បោក​បញ្ឆោត

Ice_screenshot_20210504 220606

បុរស​ដែល​សរសើរ​ពិត​ប្រាកដ ដែល​សរសើរ​ចេញ​ពី​ចិត្ត និង​ស្រប​ទៅ​តាម​ស្ថានភាព គឺ​យើង​អាច​មើល​ដឹង​លឿន​ណាស់ តែ​បើ​បុរស​ដែល​ហា​ឡើង​យើង​ល្អ​គ្រប់​ពេល ស្អាត​គ្រប់​ពេល មិន​គួរ​ឲ្យ​អ្នក​ទុក​ចិត្ត​ឡើយ។ ត្រូវ​ចាំ​ថា "សម្តី​ផ្អែម​របស់​មនុស្ស​ប្រុស​បាន​សម្លាប់​ទឹក​ចិត្ត​នារី​រាប់​លាន​នាក់​នៅ​ទូទាំង​សកលលោក"។

១) ស្រលាញ់​បាន​តែ​ដំបូង

ចំណុច​នេះ​មើល​ដឹង​លឿន​ណាស់ ជា​ពិសេស​នៅ​ពេល​ដែល​គេ​អូស​ទាញ​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​របស់​គេ​បាន។ ក្រោយៗ​មក​គេ​លែង​ទទួល​អារម្មណ៍​រំភើប គេ​លែង​សូវ​ខ្វល់​ពី​ចិត្ត​អ្នក​ដូច​មុន​ទៀត​ហើយ។ បុរស​ប្រភេទ​នេះ​ក៏​អ្នក​ត្រូវ​ប្រយ័ត្ន​ដែរ ព្រោះ​កុំ​ឲ្យ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​ទៅ​ពេល​ក្រោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក