កុំ​ប្រហែស​ឲ្យ​សោះ! នេះ​រោគ​សញ្ញា ៥ បង្ហាញ​ថា​អ្នក​កើត​ជំងឺ​មហារីក​លំពែង ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​ជា​អ្នក​ជួប​ ១ ក្នុង​ចំណោម​រោគសញ្ញា និង​អាការៈ​ទាំង ៥ ខាង​ក្រោម​នេះ អ្នក​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖

៥) អ្នក​កើត​មាន​ជំងឺ​ខាន់លឿង

Jaundice_FB

រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​លំពែង គឺ​ជា​ជំងឺ​ខាន់លឿង ឬ​ស្បែក​ខាន់លឿង ដែល​សាមញ្ញ​ទៅ​គឺ​ស្បែក​របស់​យើង​ឡើង​ទៅ​ជា​ពណ៌​លឿង។ មួយ​ផ្សេង​ទៀត​អាច​សង្កេត​មើល​ទឹក​នោម​ដែល​មាន​ពណ៌​រាង​ងងឹត លាមក​ឡើង​ខ្លាញ់​ជា​ដើម...។

៤) ឧស្សាហ៍​ចុក​ពោះ ឬ​ឈឺ​ខ្នង

Download 1

ការ​ជួប​អាការៈ​ឈឺ​ចុក​ចាប់​ផ្នែក​ពោះ ឈឺ​ខ្នង​ ញឹកញាប់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​លំពែង​ផង​ដែរ។ ប្រសិន​អ្នក​បាន​ជួប​អាការៈ​បែប​នេះ​ហើយ ក៏​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​ពិគ្រោះ​យោបល់​ជា​បន្ទាន់ ជៀសវាង​ហួស​ពេល ពិបាក​នឹង​ព្យាបាល។

៣) ស្រក​ទម្ងន់ និង​បាត់បង់​ចំណង់​អាហារ


Screen Shot 2021 04 14 At 3.18.43 PM

លែង​ឃ្លាន​អាហារ លែង​ចង់​ហូប​អ្វី​ចូល​ក្រពះ ហើយ​ទម្ងន់​ខ្លួន​ក៏​ចេះ​តែ​ស្រក​ទៅៗ ចំណុច​ហ្នឹង​ក៏​ជា​រោគ​សញ្ញា​បង្ហាញ​ច្បាស់ៗ​មួយ​ដែរ។

២) ការ​ក្អួត​ចង្អោរ

Unnamed 1402

មហារីកលំពែង​នៅ​ពេល​ដែល​វា​ដាក់​សម្ពាធ​ចូល​ទៅ​លុកលុយ​ខ្លាំង​ដល់​ផ្នែក​ក្រពះ វា​ក៏​រារាំង​ដល់​ដំណើរការ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​ក្អួតចង្អោរ ឬ​ឈឺ​ចុក​ចាប់​បន្ទាប់​ពី​ទទួល​ទាន​អាហារ​ចូល​ទៅ។

១) មាន​ឈាម​កក

អ្នក​ជំងឺ​មហារីក​លំពែង​មួយ​ចំនួន ក៏​រង​នូវ​បទពិសោធន៍​ជួប​បញ្ហា​ឈាម​កក​ក្នុង​សរសៃ​ឈាម​ធំ ដែល​បណ្តាល​ឲ្យ​យើង​ទទួល​រង​នូវ​ការ​ឈឺ​ចាប់ ខ្លួន​ឡើង​ហើម​ជា​ដើម។ ជួន​កាល​កំណក​ឈាម​មួយ​ផ្នែក​អាច​ដាច់​រហែក ហើយ​វា​ធ្វើ​ដំណើរ​ទៅ​កាន់​សួត នាំ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម​ឬ​មាន​អាការៈ​ថប់​ទ្រូង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក