កុំលះបង់សម្រាប់គេពេក ព្រោះមនុស្សដែលយើងស្រឡាញ់ មិនប្រាកដថា គេយល់ពីការស្រឡាញ់ដ៏ពិតប្រាកដនោះឡើយ

នៅពេលខ្ញុំចាប់ផ្តេីមដឹងខ្លួនថាខ្ញុំលង់ស្រឡាញ់គេ​ បេះដូង​របស់ខ្ញុំក៏ចាប់ផ្តេីមបង្ហាញក្តីស្រឡាញ់ទៅគេ ​តាមរយៈទង្វេីរបស់ខ្ញុំដោយស្វ័យប្រវត្តិ​ ខ្ញុំក៏ចាប់ផ្តេីមគិតដល់គេមុនខ្លួនឯងដោយមិនដឹងខ្លួន​ ធ្វេីគ្រប់យ៉ាងដេីម្បីគេ​ ព្យាយាម​ផ្គាប់ផ្គន់​ចិត្តគេគ្រប់យ៉ាង​ ព្រោះតែខ្ញុំជាមនុស្សដែលកាន់តែស្រឡាញ់ប៉ុនណា​ ក៏កាន់តែលះបង់ច្រេីនប៉ុននោះ​។

ខ្ញុំធ្វេីគ្រប់យ៉ាងឡេីងហត់​ ទេីបខ្ញុំភ្ញាក់ខ្លួនដឹងថា ​អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានលះបង់ដេីម្បីគេ វាមិនបានជ្រួតជ្រាបចូលទៅក្នុងបេះដូងគេបន្តិចណាសោះឡេីយ។​

D82d52ea243436749e08360c5585ead6

តែអ្វីដែលជាប្រតិកម្មតបស្នងពីគេមកខ្ញុំវិញនោះ គឺសម្តីមេីលងាយ​ កាយវិការ​មិនផ្តល់តម្លៃ​ ខ្ញុំកាន់តែលះបង់ ខ្ញុំក៏កាន់តែក្លាយជាមនុស្សគ្មានតម្លៃក្នុងក្រសែភ្នែកគេ​ គេបែរជាគិតថាខ្ញុំទន់ខ្សោយ​ ខ្ញុំគ្មានអ្នកណាយក​ ខ្ញុំទៅណាមិនរួចពីគេ​ មិនអាចចាកចេញពីគេបានទៅវិញ។

ខ្ញុំមិនខឹងទេ តែនឹកហួសចិត្ត ហេីយក៏ខកចិត្តជាខ្លាំង មិនគួរណាមនុស្សដែលខ្ញុំស្រឡាញ់មានគំនិតអាត្មានិយមដល់កម្រិតនេះទេ​ សោកស្ដាយ​ណាស់ដែលមកស្រឡាញ់ ស្មោះស្ម័គ្រនឹងមនុស្សបែបនេះ​ សុំដាស់ឱ្យភ្ញាក់បន្តិចចុះ​ កាលដែលគេធ្វេីដេីម្បូីអ្នក មិនមែនបានសេចក្តីថា គេគ្មានជម្រេីសនោះទេ គ្រាន់តែមិនជ្រេីស​ ព្រោះបេះដូងគេមានអ្នករួចទៅហេីយ​។


D69458d0edcdf24df7c5a18bc69f0583

មួយវិញទៀត ​អ្នកក៏ប្រហែលជាមិនស្គាល់អ្វីដែលជាក្តីស្រឡាញ់ពិតប្រាកដ​ ក្តីស្រឡាញ់ពិត គឺជាការលះបង់​ លះបង់ដេីម្បីមនុស្សខ្លួនឯងស្រឡាញ់​ ឱ្យតែគេមានក្តីសុខ យេីងក៏មានក្តីសុខដែរ​ អ៊ីចឹងហេីយ ​បេីអ្នកមិនស្គាល់ពីតម្លៃនៃស្នេហាផង​ ខ្ញុំក៏អស់លទ្ធភាពនឹងផ្ដល់ឱ្យអ្នកដែរ ហេីយ​ខ្ញុំសុំរកក្តីសុខដាក់ខ្លួនឯងម្តង គ្មានពេលសម្រាប់អ្នកទៀតនោះឡើយ៕

623c06d62b56a98c553f3e673d04b872

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ