មក​ដឹង​លម្អិតអំពី​កុងត្រាថ្មីរបស់ Neymar Jr. ជាមួយ PSG! Mbappe ចង់​ក៏ចង់បាន​ដូចគ្នាដែរ

Neymar បានចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ យោងតាម L'Equipe (បញ្ជាក់ដោយ Fabrizio Romano ដែលអាចទុកចិត្តបាន) កុងត្រានេះមានរយៈពេលមួយឆ្នាំបន្ថែមទៀត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងលើ​កិច្ចសន្យាថ្មី ដូច្នេះកីឡាករប្រេស៊ីលអាចស្នាក់នៅក្លឹបរហូតដល់ឆ្នាំ ២០២៦ ។

20210501fbl Horizontal5

នេះគឺជាព័ត៌មានលម្អិតសំខាន់ៗអំពីកិច្ចសន្យាថ្មីរបស់បុរសអាយុ ២៩ ឆ្នាំ។

E03ukH0VoAQHb7F

ប្រាក់ឈ្នួលប្រចាំឆ្នាំថេរ៖ ៣០ លានអឺរ៉ូ។

ប្រាក់រង្វាន់“ដ៏​ធំ” សម្រាប់ការឈ្នះពានរង្វាន់ Champions League៖ មិនបានបញ្ជាក់។

Neymar នឹងនៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោកតាមពីក្រោយលោក Leo Messi និង Cristiano Ronaldo ។

E03c0gVXoAcTB4z

បច្ចុប្បន្នប្រាក់ខែរបស់ Kylian Mbappe ទាបជាងមួយភាគបីនៃប្រាក់ខែរបស់ Neymar ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេរាយការណ៍​ថាទាមទារប្រាក់ឈ្នួលដូចគ្នាជាមួយ Neymar ដែរ។ តាម​រយៈកាសែត L'Equipe  ដដែលតារាឆ្នើមរូបនេះអាចនឹងចាកចេញពីក្លឹបប្រសិនបើ PSG មិន​យល់ប្រម​តាមការ​ទាមទាររបស់​គាត់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN