កុំ​បង្ខំ​គេ​អី បុរស​ភាគ​ច្រើន​ដោយសារ​ហេតុផល ៥ នេះ ទើប​ពួក​គេ​មិន​ទាន់​ចង់​រៀបការ

នៅ​ជា​ដៃ​គូ​ស្នេហា ឈ្មោះ​ជា​សង្សារ​គឺ​ល្អ​បំផុត​សម្រាប់​ការ​គិត​របស់​មនុស្ស​ប្រុស​មួយ​ចំនួន ហើយ​បើ​សួរ​ដល់​រឿង​រៀបការ ពួកគេ​ច្រើន​គ្រវី​ក្បាល​គ្មាន​ចម្លើយ​តែ​ម្តង។ បើ​សួរ​ថា​តើ​ដោយសារ​មូលហេតុ​អ្វី​ទៅ? ​ថ្ងៃ​នេះ Knongsrok សូម​បង្ហាញ​ហេតុផល​ ៥ យ៉ាង​ដែល​ពេញ​និយម​បំផុត​សម្រាប់​បុរស​ទូទៅ៖

៥) នៅ​ចង់​មាន​សេរីភាព

Ice_screenshot_20210510 205704

ពួក​គេ​ដឹង​ច្បាស់​ណាស់ ថា​បើ​ស្ថិត​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ពួក​គេ​នឹង​មិន​សូវ​មាន​សេរីភាព​ដូច​មុន​ទៀត​ឡើយ។ គ្រប់​យ៉ាង​ចង់​ទៅ​ណា ចង់​ធ្វើ​អ្វី គឺ​ត្រូវ​គិត​ដល់​សុខទុក្ខ​ប្រពន្ធ​កូន ហើយ​ពេលវេលា​ជាមួយ​មិត្តភ័ក្ដិ​ក៏​ត្រូវ​កាត់​បន្ថយ​ជា​ចាំ​បាច់​ដែរ។

៤) មិន​ទាន់​ច្បាស់លាស់​លើ​អារម្មណ៍​ខ្លួន​ឯង

Ice_screenshot_20210510 205710

បើ​សួរ​ថា ស្រលាញ់​ឬ​អត់? គឺ​បុរស​នោះ​ស្រលាញ់ តែ​បើ​សួរ​ថា ហ៊ាន​ច្បាស់លាស់​ទៅ​ថ្ងៃ​មុខ​នឹង​គេ​អត់? គឺ​ពួក​គេ​ពិបាក​នឹង​ឆ្លើយ​នៅ​ចម្លើយ​ វិជ្ជមាន ខ្លាំង​ណាស់។

ដោយសារ​ហេតុផល​មិន​ទាន់​ច្បាស់លាស់​នឹង​អារម្មណ៍​ខ្លួន​ឯង​ហ្នឹង​ហើយ ទើប​បុរស​ភាគ​ច្រើន​មិន​ទាន់​សម្រេច​ចិត្ត​ភ្លាមៗ​ថា​នឹង​រៀបការ​ជាមួយ​នារី​ណា​ម្នាក់​នោះ​ឡើយ ហើយ​ច្រើន​តែ​បែកបាក់​គ្នា​ពេល​សួរនាំ​មក​ដល់​ចំណុច​នេះ។

៣) មិន​ទាន់​នឹងន​ផ្នែក​ហិរញ្ញវត្ថុ

Ice_screenshot_20210510 205718

បុរស​ភាគ​ច្រើន​មិន​ទាន់​ចិញ្ចឹម​ខ្លួន​ឯង​រស់​ផង នៅ​លា​ដៃ​សុំ​លុយ​ពី​ម្តាយឪពុក តើ​ឲ្យ​ពួក​គេ​ទៅ​បង្កើត​គ្រួសារ​មួយ​ដោយ​របៀប​ណា? នោះ​លុះត្រា​តែ​ពួក​គេ​នឹងន​លើ​ផ្នែក​ហិរញ្ញវត្ថុ​នោះ​សិន សល់​លុយ​កាក់ សល់​របររកស៊ី​ខ្លះ​សិន ព្រោះ​ពេល​ខ្លះ​គេ​មិន​ចង់​ឲ្យ​នារី​ដែល​គេ​ស្រលាញ់​មក​លំបាក​ជាមួយ​គេ​ឡើយ។

២) ខ្លាច​ការ​ផ្លាស់ប្តូរ​ជីវិត​ថ្មី

ពិត​ហើយ​ការ​មក​ចូល​ដល់​ដំណាក់កាល​ជីវិត​អាពាហ៍ពិពាហ៍​គឺ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ការ​រស់នៅ​ថ្មី ១៨០ ដឺក្រេ ដោយ​ក្រៅ​ពី​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​កូន​ល្អ មក​ទល់​ពេល​នេះ​អ្នក​ត្រូវ​ធ្វើ​ជា​ប្តី​ល្អ ប៉ា​ល្អ កូន​ប្រសា​ល្អ បង​ប្អូន​ថ្លៃ​ល្អ ដែល​មាន​បន្ទុក​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់។

១) មិន​ទាន់​កាត់​ចិត្ត​ពី​អតីតកាល

Ice_screenshot_20210510 205725

អ្នក​ខ្លះ​នៅ​មិន​ទាន់​អស់​ចិត្ត​ពី​អតីតកាល ហើយ​ចេះ​តែ​ជាប់​រឿង​ចម្រូងចម្រាស​មិន​ល្អ​ពី​មុន ជាមួយ​អ្នក​នេះ​អ្នក​នោះ ធ្វើ​ឲ្យ​អារម្មណ៍​គេ​មិន​ទាន់​ដាច់​ស្រឡះ​ថា​នឹង​ចាប់ផ្តើម ១០០ ភាគរយ​ជាមួយ​អ្នក​ថ្មី។

ខ្លះ​ទៅ​ធ្លាប់​ទទួល​រង​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​ពេក​ជាមួយ​អ្នក​ចាស់ ក៏​ចេះ​តែ​ខ្លាច​មិន​ហ៊ាន​ចាប់ផ្តើម​ជាមួយ​អ្នក​ថ្មី បែប​ហ្នឹង​បើ​និយាយ​ដល់​រឿង​រៀបការ​ធំដុំ​ទៀត វា​កាន់​តែ​ពិបាក​នឹង​ទទួល​យក​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក