ចិន​បង្ហាញបញ្ជី​ឈ្មោះកីឡាករ២៦នាក់ត្រៀមជម្រុះ World Cup កីឡាករ​ចូលសញ្ជាតិមាន​ដល់​ទៅ​៥នាក់

សហព័ន្ធកីឡាបាល់​ទាត់​ចិន បាន​បង្ហាញបញ្ជី​ឆ្មោះ​កីឡាករ​ជម្រើស​ជាតិ​ចំនួន​២៦​នាក់​ត្រៀម​ហ្វឹកហាត់​ក៏​ជា​បន្ត​យុទ្ធនាការការ​ប្រកួត​វគ្គ​ជម្រុះពាន​រង្វាន់ FIFA World Cup 2022 & AFC Asian Cup 2023 ខណៈ​ដែល​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​កីឡាករចូលសញ្ជាតិ​ដល់​ទៅ​៥​នាក់។

V0qlvhdrt1nhng8bmome

តារាបាល់​ទាត់​ចិន We Lei នឹង​ត្រឡប់​មក​ក្រុម​ជម្រើស​ជាតិ​វិញ​បន្ទាប់​ពី​គាត់​បាន​ជ័យក្លិប Espanyol ឡើង​មក​លីគកំពូល​អេស្ប៉ាញ La Liga កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន។ កីឡាករវ័យ២៩ឆ្នាំអវត្តមាន​ពី​ក្រុមជម្រើស​ជាតិ​ចិន​តាំង​ពី​ឆ្នាំ២០១៩​ហើយ​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សហព័ន្ធបាល់​ទាត់​ចិន ក្លិប​​ Espanyol បាននិយាយថា​ We Lei នឹង​ចាកចេញ​ពី​ក្លិប​មក​ស្រុក​កំណត់​ក្រោយ​ពេល​លេង​ជាមួយក្លិប ​FC Cartagena នៅ​ថ្ងៃ​សុក្រ​នេះ។

Unnamed

យោងទៅតាមបញ្ជី​ឈ្មោះរបស់ CFA មាន​កីឡាករចូលសញ្ជាតិ​៥​នាក់​គឺ Ai Kesen, Alan, Fei Nanduo, Jiang Guangtai និង Li Keត្រូវបានកោះហៅឱ្យក្រុមជម្រើសជាតិ។ លោក Li Tie គ្រូបង្វឹកនិងកីឡាកររបស់គាត់នឹងប្រមូលផ្តុំគ្នាសម្រាប់ជំរុំហ្វឹកហាត់មួយក្នុងទីក្រុងសៀងហៃដែលចាប់ផ្តើមនៅថ្ងៃសុក្រខាងមុខនេះ។

Dgyltcnpbqevlotvrzvr

ក្រុមជម្រើសជាតិចិននឹងត្រូវប្រកួតជាមួយហ្គាម ម៉ាល់ឌីវ ហ្វីលីពីន និងស៊ីរីក្នុងវគ្គជម្រុះពូល A នៃតំបន់អាស៊ីដែលនៅសល់ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី ១៥ ខែមិថុនា៕

E1FMFeBUUAM32do

ប្រភព៖ xinhuanet

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN