មនុស្សប្រុសពូកែកុហក ឬមកពីមនុស្សស្រីតែងតែជឿសម្ដីគេពេក?

មនុស្សប្រុសពូកែកុហក​ ឬ​មនុស្ស​ស្រីងាយនឹងជឿ?

ភាគច្រេីននៅក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសចូលចិត្ត​ប្រេីពាក្យសន្យាមកបញ្ជាក់ចិត្ត​ស្មោះ​ គេចូលចិត្តបង្កេីតពាក្យសន្យាឡេីង ដេីម្បីឱ្យមនុស្សស្រីជឿទុកចិត្ត​។ មិនមែនថាមនុស្សស្រីងាយនឹងជឿសម្តីគេមិនមេីលមុខក្រោយនោះទេ​ តែដែលនាងព្រមជឿព្រោះនាងគិតថាទំនាក់ទំនងស្នេហាមួយរឹងមាំ ហេីយដេីរទៅមុខបានលុះត្រាណាតែយេីងទាំងពីរចេះជឿទុកចិត្តលេីគ្នាទៅវិញទៅមក​។

8ff138375582738ec1a88599413aba04

រហូតដល់ពេលដែលទំនុកចិត្តត្រូវបានបំផ្លាញ​ ព្រោះពាក្យសន្យាត្រូវបានបំពានជាញឹកញាប់ពេក ទេីបធ្វេីឱ្យខ្ញុំយល់ថា ពាក្យសន្យាគ្រាន់តែជាពាក្យកុហកដែលគួរសមបំផុតតែប៉ុណ្ណឹងឯង​។ សន្យាគ្រាន់តែជាពាក្យឱ្យខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ។​

ស្ងប់ចិត្តមិនសង្ស័យ ថាគេអាចនឹងធ្វេីរឿងមិនគប្បីចំពោះខ្ញុំ​ ព្រោះគេបានសន្យារួចទៅហេីយ​ ប៉ុន្តែអ្វីៗមិនដូចការគិតទេ​ សន្យាបានក៏ក្បត់សន្យាបានដែរ បង្កេីតឡេីងបានតែមិនធ្វើវាបាន​ នេះហេីយជាអ្វីដែលមនុស្សបំពានពាក្យសន្យាតែងតែគិត។


61eb93ce798808f277564ba8669e95bb

នៅពេលដែលអ្នកបានបំពានសន្យារបស់ខ្លួនឯង​ ក៏បានន័យថា តទៅសម្តីរបស់អ្នកលែងមានតម្លៃអីទៀត​ហើយ ហេីយអ្នកក៏លែងបានទទួលការទុកចិត្តតទៅទៀត​ ដូច្នោះហេីយ​ ខ្ញុំគ្រាន់តែចង់ផ្តាំប្រាប់ទៅមនស្សប្រុសទាំងឡាយថា​ កុំសន្យានូវអ្វីដែលអ្នកធ្វេីមិនបាន​ មនុស្សស្រីពូកែចាំណាស់​ នាងចាំគ្រប់សម្តីដែលអ្នកនិយាយ​ អ៊ីចឹងកុំប្រញាប់សន្យានៅពេលអ្នកសប្បាយចិត្ត​ ក្រែងថ្ងៃក្រោយទៅអ្នកភ្លេចសន្យារបស់អ្នក​ ឬ​ក៏បំពានសន្យានោះ​ អ្នកនឹងត្រូវបាត់បង់មនុស្សស្រីដែលស្រឡាញ់អ្នកបំផុត​ ព្រោះគ្មានមនុស្សស្រីណាចូលចិត្តរ​ស់នៅជាមួយមនុស្សដែលក្បត់សន្យា​ ទទួលខុសត្រូវ​មិនបានសូម្បីតែពាក្យសម្តីរបស់ខ្លួនឯងនោះទេ៕

068b22344e5402fe71053d63d7394433

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ