គ្រូបង្វឹកភ្នំពេញ​ក្រោនប្រតិកម្មកាលវិភាគប្រកួតថ្មី​លេង​តិចពេក ស្រប​ពេល MCL ក្លាយ​ជា​លីគប្រកួតប្រជែងថ្មី

គ្រូបង្វឹក​ភ្នំពេញ​ក្រោន​លោក Oleg Starynskyi បាន​និយាយ​ថា កាលវិភាគប្រកួតថ្មី​នេះ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​នោះ​ទេ ​ពី​ព្រោះក្រុម​ទាំងអស់​ចង់​លេងខ្លាំង​ហើយ​ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន។

181468409_4416915638335926_9131797426668558479_n

និយាយក្នុងហ្វេសបុករបស់​ក្លិប​ គ្រូបង្វឹក​សញ្ជាតិ​អ៊ុយក្រែនបានថ្លែងបែបនេះ៖« យើងទាំងអស់គ្នានៅក្នុងក្រុមចង់មានការប្រកួតបន្ថែមទៀត យើងបានចាប់ផ្តើមការប្រកួត Pre Season នៅចុងខែវិច្ឆកា ប៉ុន្តែមកដល់ពេលនេះយើងលេងការប្រកួតផ្លូវការត្រឹមតែ៣ប្រកួតប៉ុណ្ណោះ »។

«ខ្ញុំខកចិត្តចំពោះខែឧសភា និងខែមិថុនានេះ យើងនឹងក្រុមចំនួន៥ទៀតលេងបានត្រឹមតែ១ប្រកួត »។ តាមគំនិតរបស់ខ្ញុំកាលវិភាគការប្រកួតលីគ គួរតែរៀបចំរបៀបផ្សេងពីនេះ ដែលធ្វើឲ្យក្រុមអាចលេង២ ឬ៣ប្រកួតនៅក្នុងខែឧសភា ហើយក្រុមជម្រើសជាតិលេងនៅ​ខែមិថុនា»។

183950038_4424481874245969_4686877379090058284_n

លោកបន្ត​ថា៖«ការប្រកួត MCL គឺមានការប្រកួតប្រជែងខ្ពស់ណាស់ ដែលក្រុមចំនួន៦ ឬ៧ ប្រជែងគ្នាក្នុងការដណ្តើមពាន ប៉ុន្តែការចំនួនការប្រកួតគឺមិនគ្រប់គ្រាន់ទេ ។ »

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN